ចំណូលវិស័យល្បែង

កាស៊ីណូ​កណ្ដាលរាជធានី​ភ្នំពេញ Nagaworld រកចំណូល​បានជាង ១,២ ពាន់លានដុល្លារ នៅ៩ខែឆ្នាំ ២០១៩


ក្រុមហ៊ុន Nagacorp Ltd ដែលទទួលបានសិទ្ធិប្រតិបត្តិការកាស៊ីណូនៅកម្ពុជា បានបង្ហាញពីរបាយការណ៍ចំណូលរបស់ខ្លួនកាលពីថ្ងៃទី២ ខែតុលាឆ្នាំ២០១៩នេះថា ប្រាក់ចំណូលដុល ដែលកាស៊ីណូNagaWorld រកបាននៅរយៈពេល ៩ខែឆ្នាំ២០១៩នេះ បានកើនឡើងរហូតដល់ប្រមាណ១,២៩ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ២០,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនដែលបានផ្ដល់ជូនទៅក្រុមហ៊ុនចុះបញ្ចីផ្សារហ៊ុននៅហុងកុង។
កាស៊ីណូ ណាហ្គាវើល ២ទីតាំង ក្បែរគ្នា នៅរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

គេហទំព័រ GGRASIA ដែលបាន​ស្រង់​យក​របាយការណ៍នេះ​មកចុះ ផ្សាយ​បានបញ្ជាក់ថា ចំណូលសុទ្ធ​បានពីល្បែង របស់​ក្រុមហ៊ុន Nagacorp ក្នុងរយៈពេល​៩ខែឆ្នាំនេះ មាន​ប្រមាណ​៦១៦,៣ លាន​ដុល្លារ កើនឡើង​ប្រមាណ ២៨,៥% ធៀប​នឹងរយៈពេលដូចគ្នា​កាលពី​ឆ្នាំមុន។

ក្រុមហ៊ុន Nargacorp បាន​លើកឡើង​នៅក្នុងឯកសារ​របាយការណ៍​របស់ខ្លួនថា «លទ្ធផល​ហិរញ្ញវត្ថុ​នៅ៩ខែ​ គិតដល់​ដំណាច់​ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០១៩ បង្ហាញថា ក្រុមហ៊ុន​នៅតែបន្ត​ដំណើរ​នៃកំណើន»។

ក្រុមហ៊ុន Nagacorp បាន​បញ្ជាក់ទៀតថា «ការកើនឡើង​នៅក្នុង​ចំនួន​អាជីវកម្ម​ VIP ត្រូវបានជំរុញដោយ ការបន្ត​លំហូរចូល​នៃ​ពាណិជ្ជករ ភ្ញៀវទេសចរ ​ជាពិសេស​Naga ២ ក៏មាន​តម្រូវការ​អតិជន​សម្រាប់​សេវា​លំដាប់​ខ្ពស់ដែរ។»

បើតាម​ការអះអាង​ពី​ក្រុមហ៊ុន Nagacorp បាន​ឲ្យដឹងថា ដោយសារតែ​មានស្ថិរភាព​នយោបាយ នៅកម្ពុជា ការធ្វើឲ្យមានភាព​ប្រសើរឡើង​នៃបរិយាកាស​នៃប្រតិបត្តិការ កំណើនអាជីវកម្ម​នៅ Naga ២ ការកើនឡើង​នៃភ្ញៀវទេសចរ និងការពង្រីក​នូវ​អាជីវកម្ម​ល្បែង​VIP របស់ក្រុមហ៊ុន គឺសុទ្ធសឹងជា​ហេតុផល​ដែលនាំឲ្យ​មាន​លទ្ធផល​កំណើន​សម្រាប់​រយៈពេល​៩ខែ​ឆ្នាំ២០១៩នេះ។

កាលពីខែ​កក្កដា កន្លងទៅ ក្រុមហ៊ុន Naagacorp បាន​រាយការណ៍​ពីប្រាក់ចំណេញ​សុទ្ធ​របស់ខ្លួន​មានប្រហែល ២៤៥ លាន​ដុល្លារអាមេរិក សម្រាប់រយៈពេល ៦ខែ​ឆ្នាំ២០១៩ កើនឡើង​ប្រមាណ​៣៦% ធៀបនឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន។

ក្រុមហ៊ុន​គ្រប់គ្រង​កាស៊ីណូ​ដ៏ធំ និងផ្ដាច់មុខ នៅរាជធានីភ្នំពេញនេះ បាន​និយាយទៀតថា ការកើនឡើង​នៃវិស័យទេសចរណ៍​កម្ពុជា រួមបញ្ចូលទាំង​កំណើន​៣៧% នៃ​ការមកដល់​នៃ​ទេសចរ​ពីចិនដីគោក នៅ៧ខែ​ឆ្នាំនេះ បាន​រួមចំណែក​ធ្វើឲ្យ​អាជីវកម្ម​របស់​ក្រុមហ៊ុន​កាស៊ីណូមួយ​នេះ មានកំណើន៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ នឹងនៅតែរឹងមាំក្នុងកំណើន ៧% តែឆ្នាំក្រោយនឹងថមថយ

ព័ត៌មាន
របាយការណ៍របស់ធនាគារពិភពលោកដែលបានចេញផ្សាយនៅថ្ងៃទី ១០ តុលា ឆ្នាំ២០១៩នេះ បានព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ថានឹងនៅតែរក្សាបានភា…

របាយការណ៍ CDC៖ ខេត្តជាប់សមុទ្រចំនួន ៣ ស្រូបទាញ​​លំហូរ​ទុនវិនិយោគចិន បាន២,៦ ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាចំនួន ៣ គឺខេត្តកោះកុង ព្រះសីហនុ និងកំពត បានស្រូបទាញទុនវិនិយោគពីប្រទេសចិន មានទំហំទឹកប្រាក់ ប្រមាណ ២.៦០០ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ