ធនាគារជាតិអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុគ្រោះចំពោះកូនបំណុល

ធនាគារជាតិអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុគ្រោះចំពោះកូនបំណុល ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់


តបតាមសំណើររបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ ដែលបានអំពាវនាវ ដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ មានការយោគយល់ និងអនុគ្រោះដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ក្នុងការពន្យារពេល ឬបន្ធូរបន្ថយការប្រាក់នោះ នៅថ្ងៃទី១៨ ខែតុលា ធនាគារជាតិនៃកម្ពុជា បានបង្ហាញការគាំទ្រ និងបន្តអំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្ដល់ការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ តាមស្ថានភាពជាក់ស្ដែង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៨ ខែតុលា។
ធនាគារជាតិអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុគ្រោះចំពោះកូនបំណុល ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្នុងស្ថានភាព ដែលខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហា ទឹកជំនន់ធ្ងន់ធ្ងរ និងអនុវត្តការប្រសាសន៍អំពាវដ៏ខ្ពង់ខ្ពស់របស់សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ និងក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារ នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា សូមគាំទ្រចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ និងស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តចូលរួមសហការល្អ ក្នុងក្របខណ្ឌ កិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ។ ការរៀបចំឥណទានឡើងវិញ ត្រូវគោរពតាមលក្ខខណ្ឌ ដូចជា ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន។ ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម។

មិនតែប៉ុណ្ណោះ ធនាគារជាតិក៏បានស្នើឲ្យមានការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់ និងការពន្យារឥណប្រតិទានជាដើម។ លើសពីនេះ ក៏ស្នើឲ្យមាន ការបន្ថែម និងការផ្លាស់ប្ដូរអ្នករួមខ្ចី និងអ្នកធានា ប្រសិនបើមាន ការផ្លាស់ប្តូរឥណទានមានការទូទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន។ ការលើកលែង ឬបន្ថយទ្រព្យធានា ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬការផ្ដល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមាន រយៈពេលរហូតដល់ ៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។

ទន្ទឹងនេះ ដើម្បីរួមចំណែកសម្រាលបន្ទុក ក៏ដូចជា ជួយស្ដារជីវភាពរបស់អ្នកខ្ចីប្រាក់ ធនាគារជាតិក៏ជំរុញឲ្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុគួរពិចារណា ផ្ដល់ការអនុគ្រោះ ដូចជា ការបន្ធូរបន្ថយការប្រាក់និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាកពិន័យ និងជៀសវាងការរឹបអូសទ្រព្យធានារបស់អ្នកខ្ចីប្រាក់ ជាដើម៕




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជាង ១៥លានដុល្លារ

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ក្នុងទឹកប្រាក់សរុបប្រមាណ…

កត្ដាអ្វីខ្លះនាំឲ្យការនាំចូលជីកសិកម្មរបស់កម្ពុជាធ្លាក់ចុះជិត ១០% នៅរយៈពេល៩ខែ ឆ្នាំនេះ?

ព័ត៌មាន
បញ្ហាតម្លៃជី និងថ្នាំកសិកម្ម នៅតែជាបញ្ហាប្រឈមរបស់កសិករ ដែលប្រកបរបរកសិកម្ម និងបានជំរុញឲ្យកសិករត្រូវចំណាយខ្ពស់លើថ្លៃដើមផលិត ក៏ប៉ុន្តែតម្លៃទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ