ចំណេះដឹងទូទៅ

តើស្គាល់ទេ? នេះ​ជា​មច្ឆា​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា!


នៅក្នុង​អាស៊ី កម្ពុជា​ត្រូវគេ​ចាត់ទុកជាប្រទេស​ដែល​សម្បូរធនធាន​ត្រីទឹកសាប ដោយសារ​មាន​ទន្លេមេគង្គ និង​បឹង​ទន្លេសាប ដែលជាដែន​ជម្រក​ត្រី​ទឹកសាប​ជាច្រើន​រយ​ប្រភេទ និង​ជា​ជង្រុក​មច្ឆជាតិ​ ដែលចិញ្ចឹម​ប្រជាជន​ទូទាំង​ប្រទេស។
ត្រីគល់រាំង ឬហៅ ត្រីកាហោ ឬ ត្រីក្បាលឡាន​ ជាមច្ឆជាតិ​និមិត្តរូបនៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ដោយ

ក្នុងចំណោម​ត្រីទឹកសាបជាច្រើន​ប្រភេទ មានត្រីមួយប្រទេស​ដែល​ត្រូវ​បាន​កំណត់ដោយ​ព្រះរាជក្រឹត្យ​ថាជា មច្ឆជាតិនិមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ត្រីគល់រាំង ។ 

ត្រីគល់រាំង ឬ​ហៅ ត្រីកាហោ ឬ ត្រី​ក្បាលឡាន ត្រូវបាន​ចាត់ជា​ មច្ឆជាតិ​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស.រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ​២០០៥ ។ នេះ​បើយោង​តាម​សំណេរ​របស់​លោក ណៅ ធួក រដ្ឋលេខាធិការក្រសួង​កសិកម្ម នៅលើ​ទំព័រ​ហ្វេសប៊ុករបស់លោក។

ត្រីគល់រាំង មានឈ្មោះ​វិទ្យាសាស្ត្រ "Catlocarpio siamensis" និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Mekong giant barb ។ វាជាប្រភេទត្រីដែលមាន​ទំហំ​ធំជាងគេ​នៅ​កម្ពុជា ដោយ​អាចមានទម្ងន់ពី ១៥០ ទៅ ៣០០គីឡូក្រាម និង​មាន​ប្រវែង ២-៣ម៉ែត្រ ។ 

គល់រាំង ជាប្រភេទ​ត្រី​មានស្រកា​ធំៗ គ្របដណ្ដប់​លើ​ផ្ទៃ​ដងខ្លួន​ទាំងមូល លើកលែងតែ​ផ្នែកក្បាល និង​ព្រុយ​ប៉ុណ្ណោះ ។ ពណ៌សម្បុរ​លើដងខ្លួនទាំងមូល​មើលឃើញថា មាន​ពីរពណ៌​ដាច់​ដោយ​ឡែក​ពីគ្នា ស្រកា​ដែល​នៅ​លើ​ខ្សែ​ឆ្នូត​ចំហៀងខ្លួនមាន​ពណ៌ក្រមៅថ្លា ។ ដោយ​ឡែក ស្រកាស្ថិតនៅក្រោម​ខ្សែ​ឆ្នូត​ចំហៀង​ខ្លួន​មាន​ពណ៌​ប្រាក់ ។ 

រូបភាពប្រភេទត្រីនេះ​ ត្រូវ​បាន​បុព្វបុរស​ខ្មែរ​ឆ្លាក់​ជារូបចម្លាក់​នៅ​លើ​ប្រាង្គប្រាសាទ​អង្គរវត្ត ។ គេនិយម​យក​ស្រកា​ត្រីគល់រាំង​មកធ្វើជា​សីទាត់ ក្នុង​ល្បែង​ប្រជាប្រិយខ្មែរ ៕




អត្ថបទបន្ទាប់


សហគ្រាសវៀតណាម នឹងបន្តកាត់បន្ថយបុគ្គលិកកាន់តែច្រើនថែមទៀត

ព័ត៌មាន
សហគ្រាសអាជីវកម្មជាច្រើន នៅក្នុងប្រទេសវៀតណាម កំពុងតែរៀបចំគម្រោងកាត់បន្ថយបុគ្គលិកបន្ថែមទៀត ក្នុងរយៈពេល ២ ទៅ ៣ខែខាងមុខនេះ បើទោះបីជា បញ្ហាម…

កម្ពុជាបាននិងកំពុងចាយថវិកាជាតិ១.១៦៤ លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ច និងដោះស្រាយបញ្ហាកូវីដ-១៩

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាយវាយថវិកាជាតិ១.១៦៤ លានដុល្លារអាមេរិក ដើម្បីជំរុញលើកស្ទួយ ស្ដារសេដ្ឋកិច្ច និងដោះស្រាយនូវបញ្ហាកូវីដឃ-១…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ