ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិបដិសេធ និងដកហូតអាជ្ញាបណ្ណ ពីគ្រឹះស្ថានឥណទានជនបទចំនួន២៣


ធនាគារជាតិនៃកម្ពុជា បានប្រកាសដកហូតវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពីគ្រឹះស្ថានឥណទានជនបទចំនួន១១ និងប្រកាសបដិសេធលើវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីលើគ្រឹះស្ថានឥណទាចំនួន១២ទៀត។ តើមានគ្រឹះស្ថានឥណទានណាខ្លះ?
ធនាគារជាតិ​នៃ​កម្ពុជា
ដោយ

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២០ ខែមិថុនា បានបញ្ជាក់ថា ការប្រកាសដកហូតវិញ្ញាបនបត្រពីគ្រឹះស្ថានឥណទានជនបទទាំង១១ រួមមាន៖ 

  1. សមាគមជាតិទ្រទ្រង់កសិផល 
  2. វិទ្យាស្ថានសន្ដិភាព និងអភិវឌ្ឍន៍ 
  3. អង្គការលូថេរ៉េនបម្រើពិភពលោក (អង្គការជីវិតថ្លៃថ្នូរ) 
  4. អង្គការអភិវឌ្ឍន៍ជនបទខ្មែរ 
  5. អង្គការស៊ីខេអឹមអេហ្វជី 
  6. អង្គការសប្បុរស 
  7. អង្គការទ្រទ្រង់សមាគមបង្កើនការអភិវឌ្ឍន៍ 
  8. អង្គការជោគជ័យ 
  9. អង្គការឥណទានកម្ពុជា (អាយខេ ហ្វានែន) 
  10. អង្គការច័ន្ទសុខសាន្ត 
  11. សមាគមអភិវឌ្ឍន៍កសិកម្ម និងទេសចរណ៍។

ក្រៅពីដកហូតវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជី ធនាគារជាតិនៃកម្ពុជា ក៏បានបដិសេធវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីលើគ្រឹះស្ថានឥណទានចំនួន១២ រួមមាន៖ 

  1. អង្គការកម្ពុជាដើម្បីស្រាវជ្រាវ និងការអភិវឌ្ឍសង្គម 
  2. អង្គការកម្ពុជាស្ថាបនារុងរឿង 
  3. អង្គការសង្គ្រោះ និងផ្តល់ក្តីសង្ឃឹមប្រជាជន 
  4. អង្គការពន្លឺថ្មីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ 
  5. អង្គការអភិវឌ្ឍន៍ជីវភាពសហគមន៍ 
  6. អង្គការគ្រួសារសាមគ្គី 
  7. អង្គការឥណទានសុវណ្ណភូមិ 
  8. អង្គការអភិវឌ្ឍន៍ក្រុមគ្រួសារកម្ពុជា 
  9. សមាគមអភិវឌ្ឍន៍ដំណាំស្រូវ 
  10. អង្គការដារ៉ាអភិវឌ្ឍន៍ 
  11. សមាគមអភិវឌ្ឍន៍កូនខ្មែរ 
  12. សមាគមកសិករយើង។ 

សេចក្តីប្រកាសដដែល បានមិនបានបញ្ជាក់ពីមូលហេតុនៃការដកហូត និងបដិសេធវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីនោះទេ ដោយគ្រាន់តែប្រកាសផ្តល់ព័ត៌មាន និងស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចចាត់វិធានការលើស្ថាប័នខាងលើ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា តែ តាំងប៉៖ SME នឹងពិបាកងើប បើរាជ​រដ្ឋាភិបាល មិនកាត់បន្ថយការនាំចូលផលិតផលសម្រេច ពីបរទេស

ព័ត៌មាន
សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម រំពឹងថា ការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការនាំចូលផលិតផល​សម្រេច​ ពី​ប្រទេស​…

សម្តេច ហ៊ុន សែន សរសើរតំបន់អភិវឌ្ឍន៍របស់មហាសេដ្ឋីខ្មែរម្នាក់ថាជា «បុប្ផាលាក់ខ្លួន»

ព័ត៌មាន
ការអភិវឌ្ឍតំបន់ទីក្រុងរណប នៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងមានស្ទុះងើបឡើងគួរឲ្យកត់សម្គាល់ ខណៈដែលបច្ចុប្បន្ន នៅកម្ពុជាមានទីក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ