ធនាគារជាតិ

ធនាគារជាតិ ក្រើនរម្លឹកដល់ធនាគារនិងគ្រឹះស្ថានឥណទាន មិនឲ្យយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារជាការធានាសម្រាប់ការផ្តល់កម្ចី


ធនាគារជាតិនៃកម្ពុជា បានក្រើនរម្លឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានទាំងអស់ មិនត្រូវយកអត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ សម្រាប់ជាការធានាលើការផ្តល់ប្រាក់កម្ចីដល់អតិថិជននោះទេ។ នេះបើតាមសេចក្តីប្រកាសមួយរបស់ធនាគារជាតិ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។
ធនាគារជាតិ​នៃ​កម្ពុជា
ដោយ

តាមពិតទៅ ធនាគារជាតិនៃកម្ពុជា ធ្លាប់បានចេញសេចក្តីជូនដំណឹងបែបនេះម្តងរួចមកហើយកាលកាលពីឆ្នាំ២០១៦ ប៉ុន្ដែ​ធនាគារជាតិបានសង្កេតឃើញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានមួយចំនួន មិនទាន់បានអនុវត្តពេញលេញតាមសេចក្តីជូនដំណឹងខាងលើនោះឡើយ។

យ៉ាងណាក៏ដោយ ក្នុងសេចក្តីប្រកាសលើកនេះ ធនាគារជាតិនៃកម្ពុជា ក៏មិនបានបង្ហាញឈ្មោះ ឬដាក់ទណ្ឌកម្មពិន័យលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទាណាមួយឡើយ។ 

បើតាមសេចក្តីប្រកាសថ្មីនេះ ក្នុងករណីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ  នៅតែបន្តសកម្មភាព និងមិនយកចិត្តទុកដាក់អនុវត្តន៍សេចក្តីជូនដំណឹងកន្លងមកនេះទេ គ្រឹះស្ថាននោះ នឹងទទួលរងទណ្ឌកម្មផ្នែកវិន័យធ្ងន់ធ្ងរ រហូតដល់ដកអាជ្ញាប័ណ្ណអាជីវកម្មទៀតផង៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិ បង្កើនការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ស្របពេលប្រព័ន្ធអនុគ្រោះពន្ធ EBA កំពុងរង្គោះរង្គើ

ព័ត៌មាន
របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ ២០១៨ របស់ធនាគារជាតិនៃកម្ពុជា បានបង្កើនការព្យាកររបស់ខ្លួនថា កំណើនសេដ្ឋកិច្ច របស់កម្ពុជា នៅឆ្នាំ ២០១៨នេះ នៅ…

ថៃនឹងកាត់បន្ថយ ផ្ទៃដីដាំដុះកៅស៊ូ ដើម្បីធានាស្ថិរភាពតម្លៃកៅស៊ូក្នុងស្រុក

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ ត្រៀមផែនការកាត់បន្ថយផ្ទៃដីដាំដុះកៅស៊ូរបស់ខ្លួននៅឆ្នាំនេះ ដើម្បីបន្តធ្វើយ៉ាងណាឲ្យតម្លៃផលិតផលកៅស៊ូនៅក្នុងស្រុក អាចនឹងមានភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ