បច្ចេកវិទ្យាឌីជីថល

មន្រ្តីជាន់ខ្ពស់កម្ពុជា ៩៧នាក់ បានបញ្ចប់កម្មវិធីបណ្តុះបណ្តាលស្តីពីការនាំមុខផ្នែកឌីជីថលូបនីយកម្មនិងបរិវត្តកម្មនៃសេដ្ឋកិច្ចកម្ពុជា


សូមអបអរសាទរ ដល់មន្រ្តីជាន់ខ្ពស់មកពីវិស័យឯកជននិងសាធារណៈចំនួន ៩៧នាក់ ដែលបាន បញ្ចប់កម្មវិធីបណ្តុះបណ្តាលស្តីពី “ការនាំមុខផ្នែកឌីជីថលូបនីយកម្មនិងបរិវត្តកម្មនៃសេដ្ឋកិច្ចកម្ពុជា” ពីមជ្ឈមណ្ឌលស្ទែនហ្វដសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ ដោយមានការសម្របសម្រួលពីសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ និងឧបត្ថម្ភថវិកាដោយសហគ្រិនខ្មែរ។
ឯកឧត្តម វង្សី វិស្សុត (រូបខាងឆ្វេង) រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។
ដោយ

កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងរៀបចំអ្នកដឹកនាំកម្ពុជាជំនាន់ក្រោយសម្រាប់ការឈានទៅមុខនៃឌីជីថលូបនីយកម្មរបស់កម្ពុជា តាមរយៈការបង្ហាញពីការអនុវត្ត និងចំណេះដឹងថ្មីៗពីសាកល វិទ្យាល័យស្ទែនហ្វដ (Stanford University)  តំបន់ស៊ីលីខនវ៉ាលី (Silicon Valley)  និងបណ្តាប្រទេស ផ្សេងៗនៅអាស៊ី។ ក្នុងរយៈពេលប្រាំសប្តាហ៍នៃកម្មវិធីបណ្តុះបណ្តាល មន្រ្តីជាន់ខ្ពស់មកពីវិស័យ ឯកជន និងសាធារណៈបានទទួលនូវចំណេះដឹងថ្មីៗអំពី ការគិតគូរបែបរចនា (design thinking) ការដឹកនាំប្រកបដោយនវានុវត្តន៍ (leading innovation) និងការគ្រប់គ្រងឌីជីថលូបនីយកម្ម (managing digital transformation) នៅក្នុងអង្គភាព តាមរយៈស៊េរីនៃសិក្ខាសាលាផ្ទាល់តាមអនឡាញ ការសិក្សា មុខវិជ្ជាទម្រង់អនឡាញ និងការពិភាក្សាជាក្រុម។

កម្មវិធីនេះបានបញ្ចប់ដោយការធ្វើបទបង្ហាញអំពីគម្រោង ដែលអនុញ្ញាតឱ្យអ្នកចូលរួមបញ្ចូលលទ្ធផល ការសិក្សារបស់ពួកគេ ដើម្បីដោះស្រាយឬកែលម្អបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដោយប្រើប្រាស់ ឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើនក្នុងប្រទេសកម្ពុជារួមមាន វិស័យកសិកម្ម ពាណិជ្ជកម្ម ហិរញ្ញវត្ថុ សុខាភិបាល អប់រំ និងដឹកជញ្ជូន។

មន្រ្តីជាន់ខ្ពស់កម្ពុជា ៩៧នាក់ បានបញ្ចប់កម្មវិធីបណ្តុះបណ្តាលស្តីពីការនាំមុខផ្នែកឌីជីថលូបនីយកម្មនិងបរិវត្តកម្មនៃសេដ្ឋកិច្ចកម្ពុជា

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានប្រសាសន៍ ថាការសម្រេចបានបរិវត្តកម្មឌីជីថលដោយជោគជ័យ ចាំបាច់ត្រូវការមានការផ្លាស់ប្ដូរផ្នត់គំនិត បរិបទការងារ និងបច្ចេកវិទ្យា ដែលកត្តាទាំងនេះតម្រូវឱ្យមានរបៀបរបបការងារថ្មី ការកំណត់ ទិសដៅការងារជាយុទ្ធសាស្ត្រ និងបង្កើតគុណតម្លៃបន្ថែម។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គោលនយោបាយ និងផែនការសកម្មភាពកសាងគ្រឹះឌីជីផល តាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍និងការអភិវឌ្ឍបណ្តាញនិងប្រព័ន្ធឌីជីថលដែលប្រទាក់ក្រឡាគ្នាដើម្បីសម្រេចគោលដៅ ផ្ដល់ភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ។

មន្រ្តីជាន់ខ្ពស់កម្ពុជា ៩៧នាក់ បានបញ្ចប់កម្មវិធីបណ្តុះបណ្តាលស្តីពីការនាំមុខផ្នែកឌីជីថលូបនីយកម្មនិងបរិវត្តកម្មនៃសេដ្ឋកិច្ចកម្ពុជា

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) មានប្រសាសន៍ថា បច្ចុប្បន្ននេះពិភពលោក បាននិងកំពុងជួបប្រទះការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយប្រព័ន្ធឌីជីថល ដែលជាផ្នែកមួយនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបញ្ហារីករាលដាល នៃជំងឺកូវីដ-១៩។ ស្ថិតនៅក្នុងបរិការនេះ ទាំងវិស័យឯកជន និងវិស័យរដ្ឋបាលសាធារណៈ របស់ប្រទេសកម្ពុជា ត្រូវតែធ្វើការសម្របខ្លួន ដើម្បីអាចមានលទ្ធភាពបង្កើនផលិតភាពសេដ្ឋកិច្ច បន្ថែម, ការតភ្ជាប់ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និងការធ្វើឱ្យប្រសើរឡើងនូវសុខុមាល ភាពសង្គមជាតិទាំងមូល។ ដូច្នេះ កម្មវិធីបណ្តុះបណ្តាលនេះ បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង របស់សហគ្រិនខ្មែរ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការផ្តល់កិច្ចគាំទ្រលើកម្មវិធីអប់រំ ដែលពាក់ព័ន្ធជាមួយនឹងសហគ្រិនភាព ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងជំនាញទន់ផ្សេងៗទៀត បន្ថែមពីលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីអនុញ្ញតឱ្យកម្ពុជាឈានទៅរកការទទួលយក និងការផ្លាស់ប្តូរបែបសេដ្ឋកិច្ច និងសង្គមឌីជីថលទាំងស្រុងនា ១០ ទៅ ១៥ ឆ្នាំខាងមុខទៀត។

កម្មវិធីនេះបានអនុវត្តទៅដោយជោគជ័យ ដោយមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ សហគ្រិនខ្មែរ និងមានការគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕




អត្ថបទបន្ទាប់


ក្រុមសិទ្ធិមនុស្សនៅអាល្លឺម៉ង់ប្តឹងក្រុមហ៊ុនលក់សម្លៀកបំពាក់ ដែលទិញសម្លៀកបំពាក់ផលិតនៅតំបន់ស៊ិនជាំងប្រទេសចិន

ព័ត៌មាន
ក្រុមអ្នកសិទ្ធិមនុស្សមួយក្រុមបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរប្រទេសអាល្លឺម៉ង់កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយបានចោទប្រកាន់ក្រុមហ៊ុន និងហាងលក់រ...

កាន់តែស្រួល ! ទិញអីវ៉ាន់រាប់ពាន់មុខពីហាង​ល្បីៗ​រាប់ពាន់កន្លែង នៅលើ អេស៊ីលីដាម៉ូបាល !

ព័ត៌មាន
ឥឡូវនេះ លោកអ្នក​លែង​ពិបាក​ដើរ​ផ្សារ ឬ​ប្រើ App ផ្សេង​គ្នា​ច្រើនដើម្បីទិញ​អីវ៉ាន់តាមអនឡាញទៀតហើយ ! មាន​តែ ​អេស៊ីលីដាម៉ូបាល មួយ គឺ​គ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ