ការងារក្នុងប្រទេសវៀតណាម

ពលរដ្ឋវៀតណាមជិត ៨លាននាក់ បានរងផលប៉ះពាល់ការងារដោយសារកូវីដ-១៩


ការរីករាលដាលនៃកូវីដ-១៩ បានបណ្ដាលឲ្យកម្មករនិយោជិត ប្រមាណ ៧,៨ លាននាក់ បានបាត់បង់ការងារធ្វើ ឬត្រូវបានកាត់បន្ថយម៉ោងធ្វើការ។ ក្នុងនោះ មានប្រហែលជាង ១,៤លាននាក់ គឺជាអ្នកបានបាត់បង់ការងារធ្វើ ដែលភាគច្រើននៅក្នុងវិស័យអាជីវកម្មផលិតកែច្នៃ, លក់រាយ, ឡូជីស្ទិក និងបដិសណ្ឋារកិច្ច។ នេះបើតាមតួលេខពីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច។
វៀតណាមមានពលរដ្ឋជិត ៨លាននាក់ បានរងផលប៉ះពាល់ការងារដោយសារកូវីដ-១៩ (រូបភាព៖ VN Express)
ដោយ

បើតាម​ទិន្នន័យ​ពីប្រភពខាងលើនេះ បាន​ឲ្យដឹងទៀតថា មានក្រុមហ៊ុន​ធំជាង​មួយចំនួនទៀត ក៏បាន​បង្ហាញ​ពីផែនការ​ក្នុងការ​កាត់បុគ្គលិក​ផងដែរ។ ក្រុមហ៊ុន​ផលិតស្បែកជើង​ពីតៃវ៉ាន់ Pouyuen Vietnam ដែលជា​ក្រុមហ៊ុន​ធំនៅក្នុង​ទីក្រុង​ហូជីមិញនោះ បាន​កាត់បន្ថយកម្មករ​និយោជិត​ជិត​៣ពាន់នាក់ ដោយសារតែ​បញ្ហាកូវីដ-១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការបញ្ជាទិញ។

ក្រុមហ៊ុន​ផលិត​ស្បែកជើង​មួយផ្សេងទៀត គឺ Hue Phong Footwear Jsc បាន​កាត់បុគ្គលិក​ប្រមាណ​ពាក់កណ្ដាល​នៃបុគ្គលិកសរុប ៤.៦០០ នាក់ ខណៈដែល​ក្រុមហ៊ុន Woodworth Wooden Industries Vietnam ក៏បាន​កាត់កម្មករ​និយោជិត​ប្រមាណ ២ពាន់នាក់​ផងដែរ។

នៅក្នុង​រយៈពេល ៦ខែ ដំបូង​នៃឆ្នាំនេះ ចំនួន​ប្រជាពលរដ្ឋ​វៀតណាម​ដែល​ទទួលបាន​អត្ថប្រយោជន៍​​ពីការ​បាត់បង់ការងារធ្វើ​នៅក្នុង​ប្រទេសវៀតណាម បាន​កើនឡើង​ដល់ ៣២% ដែលមានចំនួន​ប្រមាណ​ជាង​៦៥,៥ ម៉ឺននាក់។ រដ្ឋាភិបាល​វៀតនាម បានចំណាយ​ទឹកប្រាក់​អស់​ប្រមាណ ៣០០លាន​ដុល្លារ សម្រាប់​ការ​ផ្ដល់ការឧបត្ថម្ភ​ដល់​ពលរដ្ឋ​បាត់បង់ការងារទាំងនោះ ដែលមានការកើនឡើង​៤០%។

មាន​ពលរដ្ឋ​ប្រមាណ ៥៤​ម៉ឺននាក់ បាន​រកបានការងារធ្វើ តាមរយៈ​ភ្នាក់ការងារ​រដ្ឋាភិបាល ដែលមានការធ្លាក់ចុះ​ជិត​២៤%។ នៅក្នុងខែ មិថុនា ចំនួន​ការងារ​បាន​ធ្លាក់ចុះ​ ២៨% នៅក្នុង​ទីក្រុង​ហូជីមិញ និងធ្លាក់ចុះ ២៣% នៅរដ្ឋធានីហានូយ។

សេដ្ឋកិច្ច​ត្រូវបាន​ជះឥទ្ធិពល​យ៉ាងខ្លាំង នៅពេលដែល​ខ្សែច្រវាក់ផ្គត់ផ្គង់ ត្រូវបាន​រំខាន ការកើនឡើង​នៃភាពគ្មានការងារធ្វើ និង​អាជីវកម្ម​មានប្រាក់ចំណូល​ធ្លាក់ចុះ ចំពេលដែល​មានវិធានការណ៍​ទប់ស្កាត់​ការ​ឆ្លងរាលដាល​នៃមេរោគ។

ចំនួន​អាជីវកម្ម​ដែលបាន​ព្យួរ​ប្រតិបត្តិការ​បណ្ដោះអាសន្ន​នៅវៀតណាម មានការកើនឡើងដល់ជិត​៣ម៉ឺន​អាជីវកម្ម នៅក្នុងរយៈពេល​៦ខែ​ដំបូងនៃឆ្នាំនេះ កើនឡើងជាង​៣៨%។

កំណើន​ផលិតផល​ក្នុងស្រុក​សរុប​នៅក្នុង​ឆមាសទី​១នេះ គឺសម្រេចបាន​១,៨% ធ្លាក់ចុះទាបបំផុត​ក្នុង​រយៈពេល​១ទសវត្សរ៍មកនេះ។ កាលពីឆ្នាំមុន កំណើនសេដ្ឋកិច្ចវៀតណាម​មានការកើនឡើងដល់ទៅ ៧,០២% ដែលជាកំណើន​ខ្ពស់់បំផុត​ទី២ ក្នុងរយៈពេល​១ទសវត្សរ៍​កន្លងមក ដោយបាន​តាមពីក្រោយ​កំណើន​កាលពីឆ្នាំ២០១៨ ដែលមាន​៧,០៨%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាលារៀននៅថៃបើកទ្វារឡើងវិញហើយ! តើ​គេមាន​វិធានការបង្ការ​កូវីដ១៩​អ្វីខ្លះ?

ព័ត៌មាន
នៅថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២០) នេះ សាលារៀននៅទូទាំងប្រទេសថៃ បាន​បើកទ្វារ​ឡើងវិញ​ជាលើកដំបូង បន្ទាប់ពីបានបិទទ្វារ​ចាប់តាំងពីពាក់កណ្…

បណ្ឌិត យ៉ង សាំងកុមារ បង្កើតសហគមន៍សួនដំណាំចម្រុះដំបូងគេនៅកម្ពុជា ដើម្បីលើកកម្ពស់ការដាំដុះក្នុងស្រុក និងកាត់បន្ថយការនាំចូល

ព័ត៌មាន
ក្នុងនាមជាអ្នកជំនាញផ្នែកកសិកម្មចាស់វស្សាមួយរូប លោកបណ្ឌិត យ៉ង សាំងកុមារ បានផ្តួចផ្តើមគំនិត បង្កើតជាសហគមន៍សួនសម្បូរសប្បាយមួយ ទំហំ៤០ហិកតា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ