ការសាងសង់ព្រលានយន្ដហោះថ្មី

គម្រោងសាងសង់ព្រលានយន្ដហោះថ្មីៗ របស់កម្ពុជា មានការរាំងស្ទះដំណើរការអ្វីខ្លះ នៅអំឡុងពេលបិទខ្ទប់?


អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីពាក់កណ្តាលខែមេសាមក ដំណើរការនៃការសាងសង់អាកាសយាន្តដ្ឋានថ្មីៗរបស់កម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និង អាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប បានជួបបញ្ហាយឺតយ៉ាវខ្លះ ដោយសារកម្មករត្រូវកាត់បន្ថយ ហើយបុគ្គលិកផ្នែកខ្លះត្រូវធ្វើការពីផ្ទះមក ប៉ុន្តែមិនមានការផ្អាកការសាងសង់ទាំងស្រុងនោះ ខណៈដែលគម្រោងនេះ មានគោលដៅ នឹងសម្រេចឲ្យបានការសាងសង់ ៦០% នៅចុងឆ្នាំ២០២១នេះ។
រូបគម្រោងព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ក្រុមការងារខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីរហូតមកទល់នឹងពេលនេះបានជិត ៤០%ហើយ ប៉ុន្តែ បច្ចុប្បន្នការសាងសង់មានការយឺតយ៉ាវតិចតួច ដោយសារការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយសារតែការដ្ឋានមានការឹតត្បិត ចំពោះការចេញចូលរបស់កម្មករ និងត្រូវកម្រិតចំនួនកម្មករតិចជាងមុន ដើម្បីបញ្ជៀសការឆ្លងរីករាលដាលនៅក្នុងការដ្ឋាន។

បើអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរូបនេះ មិនត្រឹមតែការសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មីទេ ដែលមានការយឺតយ៉ាវការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបឯណោះវិញ ក៏យឺតយ៉ាវដូចគ្នា ព្រោះថា ខេត្តសៀមរាបក៏មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ច្រើនដែរ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អះអាងថា ការសាងសង់ព្រលានយន្តខេត្តសៀមរាបនេះ ក៏ត្រូវសម្រេចបាន៦០%នៅចុងឆ្នាំ២០២១នេះ ដូចព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែរ។

បើគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) និង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នឹងត្រូវរួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០២៣ខាងមុខនេះដូចគ្នា។ ដោយក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី មានទីតាំងនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១.៥០០លានដុល្លារ ដោយក្នុងនោះ ទឹកប្រាក់ ១.១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន OCIC របស់មហាសេដ្ឋី ពុង ឃាវសែ  និង មានដើមទុនចុះបញ្ជី ១២០លានដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ហើយអាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចនឹងទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅក្នុងឆ្នាំ២០២៣ ខណៈដែល​ឆ្នាំ២០៣០ នឹងទទួលបាន៣០លាននាក់ និង ៥០លាននាក់នៅក្នុងឆ្នាំ២០៥០។

ចំណែក អាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI)វិញ មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AIAI) ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ នៅលើផ្ទៃដី ១.៧០០ហិកតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាកំពុងសិក្សាលទ្ធភាពកាត់បន្ថយចំណាយថ្លៃដើម ដើម្បីបង្កើនការនាំចេញអង្ករ

ព័ត៌មាន
នៅចំពេលដែល ការនាំចេញអង្កររបស់កម្ពុជានៅដើមឆ្នាំ២០២១នេះ បានបង្ហាញពីការធ្លាក់ចុះនោះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា ក្រសួងកំពុងពិន…

ពលរដ្ឋភូមាពាក់កណ្តាលប្រទេស អាចនឹងធ្លាក់ក្នុងភាពក្រីក្រនៅឆ្នាំ២០២២

ព័ត៌មាន
ផលប៉ះពាល់ធំៗចំនួន២ ដែលនឹងរុញច្រានឲ្យប្រជាជនភូមាកន្លះនគរ ធ្លាក់ក្នុងភាពក្រីក្រនៅឆ្នាំ២០២២ គឺទី១បណ្តាលមកពីភាពវឹកវរនៅក្នុងប្រទេសក្រោយរដ្ឋប្រហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ