គម្រោង​បុរី​ថ្មី!

គម្រោង​ទី​៥​របស់​បុរីមង្គល​ភ្នំពេញ​ផ្លូវ​ជាតិ​លេខ​១ បើក​លក់​ជា​ផ្លូវការ​និង​បញ្ចុះ​តម្លៃ​១០%


បន្ទាប់​ពី​«បុរី​មង្គល​​ភ្នំពេញ»​ បាន​ទទួល​ជោគជ័យ​លើ​ការ​សាងសង់​លំនៅដ្ឋាន​បែប​បុរី​ជា​ហូរហែ​មក គម្រោង​ទី​៥​របស់​បុរី​មង្គល​ភ្នំពេញ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ១ ក្នុង​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ ប្រើ​ពេលធ្វើ​ដំណើរ​តែ​ប្រមាណ ១០​នាទី ពី​ស្ពាន​ច្បារ​អំពៅ បាន​បើក​លក់​ជា​ផ្លូវការ និង​បញ្ចុះ​តម្លៃ​ដ៏​ពិសេស​ជូន​អតិថិជន​រហូត​ដល់ ១០% ទៀត​ផង។
គម្រោង​ទី​៥​របស់​បុរីមង្គល​ភ្នំពេញ​ផ្លូវ​ជាតិ​លេខ​១ បើក​លក់​ជា​ផ្លូវការ​និង​បញ្ចុះ​តម្លៃ​៨%។
ដោយ

គម្រោង​ទី​៥​នេះ មាន​ផ្ទះ​ទាន់​សម័យ​បួន​ប្រភេទ គឺ​ប្រភេទ​វីឡា​កូន​កាត់ មង្គលA មង្គលB មង្គលC​ និង​ផ្ទះ​ល្វែង ៣​ជាន់។

បន្ទាប់​ពី​ផ្លូវ​ជាតិ​លេខ​១ បាន​ស្ថាបនា​រួច​រាល់ មាន​ហាង​ទំនើបៗ​ជាច្រើន កំពុងតែ​បើក​បន្ត​កន្ទុយ​គ្នា​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ ដែល​វា​ជា​សញ្ញា​ល្អ​មួយ​ បង្ហាញ​ពី​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​តំបន់​នេះ ហើយ​តំបន់​នេះ​នឹង​ក្លាយ​ជា​តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​យ៉ាង​រឹងមាំ ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​​អនាគត។

បុរី​មង្គល​ភ្នំពេញ គម្រោង​ទី៥ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ១ ក្នុង​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារ​អំពៅ។

លោក អាន រ៉ាឌី អគ្គនាយ​ក្រុមហ៊ុន បុរី​មង្គល​ភ្នំពេញ បាន​អត្ថាធិប្បាយ​ថា ការ​សម្រេច​ចិត្ត​បើក​គម្រោង​ទី​៥​នេះ គឺ​ដើម្បី​ឲ្យ​ស្រប​តាម​អតិថិជន ដែល​ត្រូវការ​លំនៅដ្ឋាន​របស់​គម្រោង​បុរី​មង្គល​ភ្នំពេញ មាន​ការ​កើន​ឡើង​ជា​លំដាប់ និង​ដោយ​មើល​ឃើញ​ពី​សក្តានុពល​របស់​តំបន់​នេះ ដែល​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស ជាពិសេស ផ្លូវ​ជាតិ​លេខ១ ដែល​ទើប​តែ​បញ្ចប់​ការ​សាងសង់​ថ្មីៗ​នេះ និង​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ក្រោម​អធិបតីភាព​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១៣ ខែ​មីនា កន្លង​ទៅ។   

ការ​បញ្ចប់​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​សំខាន់​មួយ​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ងាយ​ស្រួល​ធ្វើ​ដំណើរ​បាន​ឆាប់​រហ័ស និង​អំណោយ​ផល​ខ្លាំង​ដល់​ការ​រស់នៅ​របស់​ពួកគេ​ផងដែរ។

លោក​ពន្យល់​យ៉ាង​ដូច្នេះ ថា៖ «តំបន់​នេះ​ជា​តំបន់​ដែល​មាន​សក្តានុពល​ខ្ពស់ ដោយសារ​តែ​សន្ទុះ​នៃ​ការ​រីក​ចម្រើន​ឆាប់​រហ័ស ដូចជា មាន​ហាង​ធំៗ និង​ល្បីៗ​ជាច្រើន បាន​ចាប់​ផ្តើម​បើក​ជា​បន្ត​បន្ទាប់ និង​ដាក់​ទីតាំង​នៅ​ក្នុង​តំបន់​នេះ ព្រមទាំង​មាន​ហេដ្ឋា​រចនា​សម្ព័នុ្ធ​ល្អ​គ្រប់គ្រាន់​សម្រាប់​បម្រើ​ដល់​ការ​រស់នៅ និង​ការ​ធ្វើ​អាជីវកម្ម»។

លោក​បន្ថែម​ថា៖ «យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា គម្រោង​ទី៥ នឹង​ជោគជ័យ​ដូច​គម្រោង​មុនៗ​ដូច្នេះ​ដែរ ពីព្រោះ យើង​មាន​ទីតាំង​ល្អ និង​ម៉ាក​សញ្ញា​របស់ បុរីមង្គល​ភ្នំពេញ មាន​គេ​ស្គាល់​ច្រើន​រួច​មក​ហើយ»។

ទំនាក់​ទំនង​លេខ​ទូរស័ព្ទ៖ 095 90 90 90 និង 015 90 90 90៕




អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី តាំង​ចិត្ត​ពន្លឿន​សង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ជូន​ពលរដ្ឋ

ព័ត៌មាន
ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group បាន​ប្តេជ្ញាចិត្ត​ពន្លឿន​ការ​សាងសង់​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​សមរម្យ​ឲ្…

ជន​ពិការ​ម្នាក់​យក​សំណល់​ច្នៃ​ជា​កាបូប​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស

ព័ត៌មាន
លោក ឡាវ ចំរើន ម្ចាស់​សិប្បកម្ម Smart Craft បាន​ប្រមូល​សំណល់​ដូចជា ពោះវៀន​កង់ឡាន និង​បាវ​ស៊ីម៉ងត៍ ដើម្បី​កែច្នៃ​ជា​កាបូប​លក់​នៅ​ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ