ទីផ្សាររថយន្ដវៀតណាម

រថយន្តថ្មីៗនៅវៀតណាមលក់មិនចេញកើនឡើងជាង ១២២%


ចំនួនរថយន្ត ដែលបានដំឡើងនៅក្នុងប្រទេសវៀតណាម និងស្ថិតនៅក្នុងស្តុក ពុំទាន់លក់ចេញនៅឡើយនោះ បានកើនឡើងទ្វេដង រហូតដល់ទៅ ១២២% ក្នុងត្រីមាសដំបូងដើមឆ្នាំ ២០២០នេះ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ ការជាប់គាំងនេះ គឺដោយសារតែ វិបត្តិមេរោគកូវីដ-១៩ បានកាត់បន្ថយតម្រូវការប្រើប្រាស់រថយន្តយ៉ាងច្រើន។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
រថយន្តថ្មីៗនៅវៀតណាមលក់មិនចេញកើនឡើងជាង ១២២% (រូបភាព៖https://welovecar.vn)
ដោយ

ក្រសួងឧស្សាហកម្ម និង​ពាណិជ្ជកម្មវៀតណាម បានបញ្ជាក់ថា ផលិតកម្មរថយន្ត នៅក្នុងប្រទេស​វៀតណាម បានធ្លាក់ចុះ ១០% អំឡុងពេល ៣ខែនេះ គឺផលិត​ប្រមាណ ៥,៦ម៉ឺនគ្រឿង​ប៉ុណ្ណោះ ហើយការនាំចូល​គ្រឿងបង្គុំ​រថយន្ត ក៏ធ្លាក់ចុះ​ប្រមាណ៧%​ដែរ ពោលគឺមាន​ប្រមាណ ៩០០លាន​ដុល្លារអាមេរិក។

ការធ្លាក់ចុះនូវ​ផលិតកម្ម និងការលក់រថយន្ត នៅក្នុង​ប្រទេស​វៀតណាម គឺដោយសារតែ រោងចក្រផលិត និងដំឡើង​រថយន្តធំៗ ដូចជា Toyota និង Ford បានបិទរោងចក្រ និងសាខា​លក់រថយន្ត​របស់ខ្លួន អស់រយៈពេល ២សប្តាហ៍ នៅដើមខែមេសា ដើម្បីអនុវត្ត​ទៅតាម វិធានការ​គម្លាតសង្គម​របស់​រដ្ឋាភិបាល​វៀតណាម។

ផលិតកម្មរថយន្ត បានចាប់ផ្តើម​បន្តសកម្មភាព​ឡើងវិញហើយ តែក្នុងកម្រិត​មួយទាប​ជាងមុន ដោយសារតែ​រថយន្ត​លក់ពុំទាន់​ចេញនោះ​នៅមាន​ចំនួនច្រើន។

សមាគមផលិត​រថយន្ត​វៀតណាម VAMA បានបង្ហាញនៅ​ក្នុងរបាយការណ៍​របស់ខ្លួនថា ការលក់រថយន្ត​ទាំងផលិត​ក្នុងស្រុក និងរថយន្ត​នាំចូលពី​ក្រៅប្រទេស គឺមានការធ្លាក់ចុះ​ខ្លាំងមកនៅ​ត្រឹមតែជាង​ ៥ម៉ឺនគ្រឿង ក្នុងត្រីមាសទី១ ឆ្នាំ ២០២០នេះ។

បើតាម គយវៀតណាម​ការនាំចូល​រថយន្តមូល​ពីក្រៅប្រទេស មានការធ្លាក់ចុះ​រហូតដល់​ទៅ ៣០% ពោលគឺ នាំចូល​តែជាង​ ៣ម៉ឺនគ្រឿងប៉ុណ្ណោះ។

គួរជម្រាបដែរថា កាលពីដើម​ខែមេសា ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម ក៏បានស្នើ​ឲ្យមាន​ការបញ្ចុះតម្លៃ​ពាក់កណ្តាល លើការចុះបញ្ជី​រថយន្ត​ផលិត​ក្នុងស្រុក និងពន្យារ​ពេលបង់ពន្ធ​ សម្រាប់​រោងចក្រផលិត និងដំឡើង​រថយន្ត រហូតដល់ឆ្នាំ ២០២១ ដើម្បីជួយសម្រាល​បន្ទុក​ដល់ អ្នករកស៊ី​នៅក្នុងវិស័យនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងឧស្សាហកម្ម៖ ឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា រងផលប៉ះពាល់តិចតួចដោយសារកូវីដ-១៩

ព័ត៌មាន
ក្រសួងឧស្សាហកម្មកម្ពុជាបានឲ្យដឹងថា នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ក្រសួងបាននិង កំពុងធ្វើចំណាត់ថ្នាក់អំពីផលប៉ះពាល់មួយចំនួនមកលើវិស័យឧស្…

ឆ្នាំ២០២០នេះ ថៃព្យាករថា នឹងអាចបាត់ភ្ញៀវទេសចរ​បរទេស ៦៥%

ព័ត៌មាន
អាជ្ញាធរ​ទេសចរណ៍ថៃ បាន​ប៉ាន់ស្មានថា ចំនួន​ភ្ញៀវទេសចរ​បរទេស​អាចនឹងធ្លាក់ចុះ​ជិត ២ភាគ៣ មក​នៅត្រឹមតែ ១៤លាន​នាក់​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ