វិស័យស្រូវអង្ករកម្ពុជា

តើប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសហព័ន្ធស្រូវអង្ករជាប់ឆ្នោតថ្មី មានយុទ្ធសាស្ត្រស្រួចស្រាល់អ្វីខ្លះ ដើម្បីអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា?


បន្ទាប់ពីមានការឆ្នោតកាលពីថ្ងៃទី ០៩ សីហានេះ ឧកញ៉ា សុង សារ៉ន ត្រូវបានជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទិ៣ ស្របគ្នានេះ ឧកញ៉ា ហ៊ុន ឡាក់ក៏ ទទួលបានការគាំទ្រឲ្យកាន់តំណែង ជាប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា នាអាណត្តិទី៣នេះផងដែរ។
ឧកញ៉ា ហ៊ុន ឡាក់ ដែលបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលថ្មីនៃសហព័ន្ធស្រូវអង្ករកម្ពុជា (ឆ្វេង) និងឧកញ៉ា សុង សារ៉ន ជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស្ដាំ)

គ្រាន់តែជាប់ឆ្នោត​ជាប់​ជា​ប្រធានសហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​ភ្លាម ឧកញ៉ា សុង សារ៉ន ដែលជា​អគ្គនាយក​ក្រុម​ហ៊ុន អេមរុរាយស៍( ខេមបូឌា ខូអិលធីឌី) បានសម្រេច​ដាក់នូវផែន​ការ១០០ថ្ងៃភ្លាម ដោយអនុវត្តទៅ​លើ​ផែនការធំៗ​ចំនួន៦ ដើម្បីជំរុញឲ្យ​វិស័យស្រូវអង្ករ​នៅកម្ពុជា​កាន់តែ​មានភាព​ប្រសើឡើង។

ផែនការធំៗទាំង៦ ដែលប្រធាន​សហព័ន្ធ​ស្រូវអង្ករ​ថ្មីបានលើកឡើង​នោះរួមមាន៖

ទី១ ការបង្កើតទីផ្សារ នៅ​ប្រទេសមួយ​ចំនួន​ក្នុងតំបន់​អាស៊ាន និងព្រីក​ទីផ្សារ​ប្រទេស​ចិន។

ទី២ ការរៀបចំទុន​សម្រាប់ទិញ​ស្រូវពី​ប្រជាកសិករ​ប្រមាណ​មួយលានតោន​នៅក្នុងរយៈពេល​ពីខែកញ្ញា​រហូតដល់​ខែធ្នូ ឆ្នាំ២០១៩។

ទី៣ ការលើក​កម្ពស់​ផលិតផល​ដែលច្នៃពី​សំណល់ស្រូវ ដូចជា​ចុងអង្ករ កន្ទក់ និងអង្កាម ដោយឲ្យ​កសិផលទាំងនេះ​អាចមានតម្លៃ​បន្ថែម ទៅដល់​រោងម៉ាស៊ីនកិនស្រូវ និងកសិករ​។

ទី៤ ការបញ្ជុះថ្លៃដើម​សម្រាប់ការផលិតដល់ប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវ។

ទី៥ ការអភិវឌ្ឍ​ពូជស្រូវ​ល្អៗ​ ដើម្បីតម្រូវ​តាមទីផ្សារ ជាពិសេស​ទីផ្សារប្រទេស​ចិន​ ដែលជាទីផ្សារ​មួយសំខាន់​របស់កម្ពុជា ដោយ​មានរហូតដល់​៤០%។

ទី៦ គឺការដើឲ្យទាន់​បច្ចេក​វិទ្យាទំនើប ដោយផ្តោតទៅ​លើការ​រៀប​ចំទិន្នន័យ​សំខាន់​ដែលទាក់ទង​ទៅនឹងប្រវត្តិ​នៃការដាំដុះ ដោយប្រែ​ក្លាយការដាំដុះ​បែបប្រពៃណី​ឲ្យ​ជាការដាំ​ដុះបែប​វ័យឆ្លាត ដើម្បីធន​នឹងការប្រែប្រួល​នៃអាកាសធាតុ។

ឧកញ៉ា ហ៊ុន​ ឡាក់ ដែលបានជាប់​ឆ្នោតជាប្រធាន​ក្រុមប្រឹក្សា​ភិបាលថ្មី​នៃសហព័ន្ធ​ស្រូវ​អង្ករកម្ពុជា បាន​ឲ្យ​ដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ខាងមុខ លោកនឹង​ដឹកនាំ​សមាជិកក្រុម​ប្រឹក្សាភិបាល​ទាំង​អស់​បើកកិច្ច​ប្រជុំជា​លើកដំបូង ដើម្បីពិភាក្សា​រៀបចំរចនា​សម្ព័ន្ធទាំងអស់ និងរៀបចំ​ឲ្យ​ មានអ្នកទទួល​ខុសត្រូវ​លើផ្នែក​ពូជស្រូវ ដើមទុន រួមទាំង​ទីផ្សារផងដែរ។ ឧកញ៉ាបានបន្តថា លោកនឹងរៀប​ចំឲ្យ​មាន​ការពិភាក្សា​ជាមួយនឹង​ស្ថាប័ន​សាធារណៈរបស់រដ្ឋ ដើម្បី​រិះរកយន្តការ​សមស្របមួយ ក្នុងការឆ្លើយតប​ទៅ​នឹងបញ្ហា​ប្រឈមនានា ក៏ដូចជាការរៀប​ចំវេទិកា​នានាដើម្បីពិភាក្សា​អភិវឌ្ឍន៍​គុណភាព និងទីផ្សារស្រូវ​អង្ករកម្ពុជា​។

ចំពោះគោល​នយោបាយ​របស់រាជរដ្ឋាភិបាល ដែលបានដាក់​សម្រាប់ការ​នាំចេញអង្ករ​ឲ្យ​បាន១លាន​​តោនក្នុង​មួយឆ្នាំ ត្រូវបានឧកញ៉ា ហ៊ុន ឡាក់បញ្ជាក់ថា នៅមានបញ្ហា​សំខាន់ដែល​ត្រូវដោះស្រាយ​ជាបន្ទាន់​គឺបញ្ហា ការសាមគ្គីផ្ទៃក្នុង ដោយពេលនេះ​នឹងមានការពិភាក្សា​គ្នាឲ្យ​បានល្អិតល្អន់​ក្នុងការរក​យន្តការ​ដើម្បីដោះស្រាយបញ្ហា​ប្រឈម​ដែលកំពុងតែ​កើតមាន ជាពិសេស​ពាក់ព័ន្ធ​នឹងកូតានាំចេញ​អង្ករទៅ​កាន់​ប្រទេសចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តោះ! ចូលរួម​លេង​កីឡា​ដោយ​សេរី ក្នុង​កម្មវិធី យូហ្គា និង សុខភាព ពីបុរី ប៉េង ហួត នា​ថ្ងៃ​ទី១១ ខែ​សីហា!

ព័ត៌មាន
ឱកាស​ពិសេស​សម្រាប់​អ្នក​ដែល​ស្រឡាញ់​សុខភាព និង​រាង​កាយ​មាំមួន! ចូលរួម​លេង​កីឡា​ដ៏​សម្បូរ​បែប​បាន​ដោយ​សេរី ក្នុង​កម្មវិធី​យូហ្គា និង…

ការវិនិយោគក្នុងវិស័យកាត់ដេរ និង ស្បែកជើង កាបូប កើនបញ្ច្រាសទិសនឹងការព្រួយបារម្ភរឿងដក EBA

ព័ត៌មាន
ការវិនិយោគនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង កាបូប ដែលមានគោលដៅនាំចេញសំខាន់ទៅ សហភាពអឺរ៉ុប មិនបានបង្ហាញពីសញ្ញាថមថយចុះនោះឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ