គម្រោង​បុរី​ថ្មី​ "Chankiri" ​ពី Urbanland

គម្រោងបុរី Chankiri Palm Creek ជា​គំរូ​នៃ​ការរចនា​ផ្ទះ​ដែល​“គិតគូរ​ពី​តម្រូវការ​អ្នក​រស់នៅ​ជា​ចម្បង”


ស្រប​ពេល​ដែល​គម្រោងបុរី ខុនដូ និង​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ផ្សេងទៀតកំពុងរីកដុះដាលពេញទីក្រុងភ្នំពេញ និងបណ្ដាក្រុងផ្សេងទៀត នៅក្នុងប្រទេស​កម្ពុជា​ក្នុងរយៈកាលជាច្រើនឆ្នាំមកនេះ អតិថិជនគ្រប់រូប​អាច​មាន​ការពិបាក​ក្នុង​ការបែងចែក ឲ្យឃើញ​ពីភាព​ខុសគ្នា​នៃ​គម្រោង និង​ក្រុមហ៊ុន​អចលនទ្រព្យ​ទាំង​នោះ ។
រូប​គំនូរ​ប្លង់​រចនា​មួយ​ផ្នែក​នៃ​ គម្រោង​​បុរី Chankiri Palm Creek របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍លំនៅដ្ឋាន Urbanland
ដោយ

យោងតាមការសិក្សាមួយកាលពីពេលថ្មីៗនេះ ដែលចេញផ្សាយដោយក្រុមហ៊ុន Urbanland បានឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាកំពុងចាប់ផ្ដើមគិតគូរកាន់តែខ្លាំង អំពីការបង្កើនលទ្ធភាពប្រើប្រាស់លំនៅដ្ឋាន របស់ខ្លួនសម្រាប់ការរស់នៅ តាំងពីក្នុងផ្ទះរហូតដល់ក្រៅផ្ទះ ជាជាងការផ្ដោតតែទៅលើសោភ័ណភាព ខាងក្រៅ។ 

ទន្ទឹមនឹងនេះ ពួកគាត់ក៏ចង់បានការរចនាផ្ទះ ដែលមានភាពសាមញ្ញ និងទំនើបជាងមុន លើសពី ការរចនាម៉ូតផ្ទះដែលមើលទៅសើរៗ  ពោលគឺចង់បានលំនៅដ្ឋានដែលស្រស់ស្អាត អាចបំពេញបំណង ផ្ទាល់ខ្លួន និងតម្រូវការក្នុងការប្រើប្រាស់ជាក់ស្ដែង   ហើយជួយបន្ថែម គុណតម្លៃដល់គុណភាពជីវិតរបស់ ពួកគាត់ថែមទៀតផង មិនមែនធ្វើឲ្យបានត្រឹមតែចាប់ អារម្មណ៍ប៉ុណ្ណោះទេ។

ការសិក្សានោះក៏បានបង្ហាញដែរថា អតិថិជនកំពុងសំឡឹងចង់បានការផ្ដល់ជូនបន្ថែមទៀត លើសពីអ្វី ដែលគម្រោងបុរីនាពេលបច្ចុប្បន្នកំពុងផ្ដល់ឲ្យ។ ក្នុងនោះ មានការបារម្ភជាពិសេសចំពោះក្រុមហ៊ុនប្រឹង សាងសង់លំនៅដ្ឋានបញ្ជ្រៀតគ្នា ដើម្បីបង្កើនប្រាក់ចំណេញ ហើយគិតគូរតិចតួចជុំវិញការរចនាផ្នែក ខាងក្នុងលំនៅដ្ឋាន ឬការប្រើប្រាស់ទីធ្លាខាងក្រៅ។


ចាប់អារម្មណ៍​គម្រោងបុរី Chankiri Palm Creek មែនទេ? សូមចូលទៅកាន់គេហទំព័រ https://urbanlandasia.com/projects/chankiri-palm-creek ស្វែងយល់ព័តមានលម្អិតអំពីគម្រោងនេះ។


គម្រោងបុរី Chankiri Palm Creek ជា​គំរូ​នៃ​ការរចនា​ផ្ទះ​ដែល​“គិតគូរ​ពី​តម្រូវការ​អ្នក​រស់នៅ​ជា​ចម្បង”

តាមរយៈការសិក្សា ដែលមានការចែករំលែកយ៉ាងទូលំទូលាយនៅតាមប្រព័ន្ធផ្សព្វផ្សាយ និងភាគីពាក់ ព័ន្ធនៅក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុន Urbanland បានកំណត់ឃើញពីកត្តាពិចារណាសំខាន់ៗមួយ ចំនួន សម្រាប់អ្នកទិញលំនៅដ្ឋាននៅកម្ពូជា ហើយនៅពេលនេះ កំពុងសាងសង់គម្រោងបុរី មួយកន្លែង នៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលមានឈ្មោះថា “Chankiri Palm Creek” ដើម្បីបំពេញតាម ការរំពឹងទុក និងការវិវត្តន៍នៃតម្រូវការរស់នៅរបស់ប្រជាជនកម្រិតជីវភាពមធ្យមដែលមាន “សេចក្ដី ប្រាថ្នាខ្ពស់ក្នុងជីវិត” ដែលជា អ្នករស់នៅធំដឹងក្ដី ក្នុងជំនាន់ក្រោយសង្គ្រាម។ 

នាយកក្រុមហ៊ុន Urbanland លោក កាំង ហុក ដែលកាលពីពេលថ្មីៗ បានឈ្នះរង្វាន់ “បុគ្គលិកលក្ខណៈឆ្នើមក្នុងវិស័យអចលនទ្រព្យប្រចាំឆ្នាំ”  (Real Estate Personality of the Year) ពីកម្មវិធី PropertyGuru មានប្រសាសន៍ថា៖ “នៅបុរី ចន្ទគីរី (Chankiri) យើងរចនាផ្ទះដោយយកចិត្ត ទុកដាក់លើតម្រូវការរបស់មនុស្សជាចម្បង ដោយបង្កើតឲ្យមានទីធ្លា សួនច្បារដែលផ្ដល់លទ្ធភាពឲ្យ ប្រជាពលរដ្ឋក្នុងសហគមន៍អាចរស់នៅដោយសុខដុមរមនា និងផ្សារភ្ជាប់ជីវិតរស់នៅជាមួយធម្មជាតិ បានថែមទៀតផង។ យើងសូមស្វាគមន៍សហគមន៍របស់យើង ក្នុងការបោះជំហានទៅរកការរស់នៅដែល ប្រសើរជាងមុន”។ 

គម្រោងបុរី Chankiri Palm Creek ជា​គំរូ​នៃ​ការរចនា​ផ្ទះ​ដែល​“គិតគូរ​ពី​តម្រូវការ​អ្នក​រស់នៅ​ជា​ចម្បង”

តាមរយៈគម្រោងអចលនទ្រព្យ ដែលឈ្នះពានរង្វាន់នានា ដូចជាគម្រោង Raintree និងគម្រោង Embassy Central នៅរាជធានីភ្នំពេញ និងគម្រោង Treeline Urban Resort នៅខេត្ត សៀមរាប ជាដើមដែលបានបញ្ចប់ដោយជោគជ័យ ចាប់តាំងពីក្រុមហ៊ុនត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៣ មកនោះ ក្រុមហ៊ុន Urbanland កំពុងបង្កើតនូវបទដ្ឋាន គុណភាពកាន់តែខ្ពស់ថែមទៀតជាមួយនឹង គម្រោង Chankiri Palm Creek ហើយលោក កាំង ហុក បាន និយាយថា គម្រោងនេះជាសក្ខីភាព បង្ហាញពីចក្ខុវិស័យរបស់លោកក្នុងការរចនាផ្ទះដែល “យកចិត្តទុកដាក់ពីតម្រូវការមនុស្សជាចម្បង”  ហើយដែលអាចលើកកម្ពស់គុណភាពនៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋបាន។ 

លោក កាំង ហុក មានប្រសាសន៍ថា៖ “យើងចំណាយពេលពាក់កណ្ដាលនៃជីវិតរបស់យើងនៅក្នុងផ្ទះ ហើយបានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីធ្លាដែលយើងរស់នៅ ។ ដូច្នេះ ការកែលម្អទីធ្លាដែលយើងរស់នៅនឹងជួយលើកកម្ពស់ជីវិតរស់នៅរបស់យើងបានយ៉ាងច្រើន”។

លោកបានបន្តថា៖ “ការសិក្សាស្រាវជ្រាវដ៏ស៊ីជម្រៅនេះ បានជួយផ្ដល់នូវចំណេះដឹង និងគុណប្រយោជន៍ យ៉ាងច្រើនដល់ក្រុមការងារ។ ចំណេះដឹងទាំងនេះកំពុងត្រូវបានបញ្ចូល ជាបន្តបន្ទាប់ទៅក្នុងការគិតគូរ និងដំណើរការនៃការរចនាផ្ទះ ហើយអាចជួយឲ្យយើងប្រមូលផ្ដុំ នូវរបកគំហើញថ្មីៗ និងល្អប្រសើរទៅលើ ផ្នែកជាច្រើន ក្នុងការរចនាគម្រោងបុរី”។

លោកបន្ថែមថា៖ “យើងផ្ដល់អាទិភាពចំពោះអ្វីដែលប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្លាំងបំផុត ពោលគឺ សន្តិសុខ និងសុវត្ថិភាព ការប្រើប្រាស់ផ្នែកខាងក្នុងផ្ទះ ការរស់នៅជាសហគមន៍ និងភាពជាផ្នែកមួយ នៃសហគមន៍ ហើយយើងបញ្ចូលនូវធាតុផ្សំធម្មជាតិផ្សេងៗ ដោយមានការគិតគូរយ៉ាងល្អិតល្អន់ជុំវិញ លំហូរពន្លឺធម្មជាតិ និងខ្យល់អាកាស នៅក្នុងគេហដ្ឋាននីមួយៗ”។ 

នៅគម្រោង Chankiri Palm Creek ការរចនាផ្នែកខាងក្នុងផ្ទះមានមុខងារច្បាស់លាស់ និងអាចបត់បែនតាមតម្រូវការ និងការផ្លាស់ប្តូររបស់ក្រុមគ្រួសារ នៅពេលអនាគត ពោលគឺផ្នែកផ្សេងៗ នៃផ្ទះអាចបម្លែង ពីបន្ទប់ទារក ទៅជាបន្ទប់ក្មេងលេង បន្ទប់ធ្វើការ ឬទៅជាទីកន្លែងស្ងប់ស្ងាត់ សម្រាប់ឪពុកម្ដាយ ដែល មានវ័យចំណាស់អាចគេងសម្រាកពេលថ្ងៃបាន។

ទីធ្លាខាងក្រៅផ្ដោតលើការបង្កើតទីធ្លាសហគមន៍ ដែលមានធម្មជាតិ និងរុក្ខជាតិបៃតង មានម្លប់ ត្រឈឹងត្រឈៃ ហើយអាចប្រើប្រាស់បានពីសំណាក់មនុស្សគ្រប់ជំនាន់នៅក្នុង សហគមន៍នោះ ដោយមាន ការបូកបញ្ចូលនូវ សួនសម្រាប់ក្មេងលេង អមជាមួយនឹងទីធ្លាខាងក្រៅដែលមានម្លប់ សម្រាប់ អ្នកមាន វ័យចំណាស់ ដែលចង់ធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងមិត្តភក្ដិ និងអ្នកជិតខាងរបស់ខ្លួន ក្នុង បរិយាកាសត្រជាក់ និងស្រស់ស្រាយ។ 

ទន្ទឹមនឹងនេះ ខាងបុរីក៏មានផែនការសម្រាប់ធ្វើសួនដំណាំ ដែលអ្នករស់នៅអាចមកជុំគ្នា ហើយដាំ ដំណាំហូបផ្លែ ឬបន្លែបង្ការនានា - បង្រៀនកូនៗជាទីស្រឡាញ់របស់ខ្លួនឲ្យស្វែងយល់ពីធម្មជាតិ ហើយក៏ អាចផ្ដល់ជាកសិផលស្រស់ៗ សម្រាប់សហគមន៍ ក៏ដូចជាបង្កើតស្មារតីរួបរួមគ្នាសម្រាប់ ផលប្រយោជន៍ រួមផងដែរ។ 

លោក កាំង ហុកបានបន្តទៀតថា៖ គោលដៅសំខាន់របស់ក្រុមការងារយើងនៅ Urbanland គឺការបង្កើត នូវកន្លែងដ៏កក់ក្ដៅ ដែលអាចឲ្យគ្រួសារនីមួយៗអាចរស់នៅដោយសុខដុមរមនា និងចែករំលែកនូវ សុភមង្គល និងឧបសគ្គក្នុងជីវិតរួមគ្នាក្រោមដំបូលតែមួយ។ យើងទទួលបានការជំរុញទឹកចិត្តដោយ ឆន្ទៈរបស់យើង ដែលក្នុងនោះយើងជឿជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថាក្នុងកម្រិតជីវភាព បែបណាក្ដី  គឺពួកគាត់​ស័ក្ដិសម​នឹងរស់នៅ​ទីកន្លែង​ដែល​មានការរចនា​ស្របតាម​តម្រូវការ​ផ្ទាល់ខ្លួន​របស់​ពួកគាត់​យ៉ាង​ពិតប្រាកដ ដោយមិន​តម្រូវ​ឲ្យ​គាត់​សម្រប​របៀប​រស់នៅ​របស់​ខ្លួន​ទៅ​តាម​កន្លែង​រស់នៅ​ឡើយ ៕  




អត្ថបទបន្ទាប់


នាយករដ្ឋមន្រ្តីវៀតណាម ដាក់មហិច្ឆតាសម្រេចឲ្យបានកំណើន​សេដ្ឋកិច្ច ៣% ក្នុង​ឆ្នាំ ២០២០​នេះ ទោះបី​មាន​​​វិបត្តិ​​សកល​កូវីដ-១៩​​ មករំខាន!

ព័ត៌មាន
លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វុក បានប្រកាសអំពី គោលដៅសម្រេចកំណើនសេដ្ឋកិច្ចជាតិ ដល់ទៅ ៣% សម្រាប់ឆ្នាំ ២០២០នេះ ហើយសេដ្ឋកិច្ចវៀតណាម ស្ថ…

រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម

ព័ត៌មាន
សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភា អនុម័តហើយ នៅក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ