Advertisement
Advertisement
អចលនទ្រព្យ​ខេត្ត​សៀមរាប

ទីផ្សារខុនដូចាប់ផ្ដើមបង្ហាញខ្លួនក្នុងខេត្តសៀមរាបជាសញ្ញាផ្លាស់ប្ដូរវិស័យអចលនទ្រព្យក្នុងខេត្ត


ទោះបីជាបច្ចុប្បន្នស្ថានភាពទេសចរណ៍ និងសេដ្ឋកិច្ចនៅមិនទាន់ក្រោកឡើងមកវិញក៏ដោយ យើងក៏នៅតែអាចប៉ាន់ប្រមាណឃើញពីសក្ដានុពលអភិវឌ្ឍន៍នៃខេត្តសៀមរាប។ មជ្ឃដ្ឋានធម្មជាតិ ជាមួយនឹងទីតាំងទេសចរណ៍ជាច្រើនរបស់ខេត្តសៀមរាប បានធ្វើឱ្យខេត្តនេះ ក្លាយជាខេត្តដែលក្លាយជាគោលដៅអភិវឌ្ឍន៍ និងវិនិយោគ រួមទាំងពីប្រភពរាជរដ្ឋាភិបាលក៏ដូចជាប្រភពវិនិយោគិនអន្តរជាតិ។
ទីផ្សារខុនដូចាប់ផ្ដើមបង្ហាញខ្លួនក្នុងខេត្តសៀមរាបជាសញ្ញាផ្លាស់ប្ដូរវិស័យអចលនទ្រព្យក្នុងខេត្ត
ដោយ
Advertisement

ផែនការអភិវឌ្ឍន៍ជាច្រើន​បានលេចរូបរាងឡើង ​ហើយរាជរដ្ឋាភិបាល​ក៏នៅតែបន្ត​ជំរុញលើក​ទឹកចិត្ត​ដល់វិនិយោគិន​ទាំងអស់​ឱ្យខិតខំលើកតម្កើង​មុខមាត់ខេត្ត​សៀមរាប​តាមយន្តការ​ចម្រុះ ដូចជាការ​បើក​កន្លែង​កម្សាន្តថ្មីៗ សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធបន្ថែម ​ក៏ដូចជា​ពង្រឹង​នូវគុណភាព​សេវា​ទេសចរណ៍​ទូទៅនៅ​ក្នុងខេត្ត។ ​នេះជាទំព័រ​ថ្មី​នៃទឹកដីអង្គរ ហើយយើង​ទាំងអស់គ្នា​អាចរំពឹង​ថា ខេត្តសៀមរាប​នឹងក្លាយ​ជាតំបន់​ដ៏ទាក់ទាញ​មួយ​ប្រចាំ​អាស៊ី​អាគ្នេយ៍។

ដោយមានចក្ខុវិស័យ​ដូចគ្នាជាមួយ​រាជរដ្ឋាភិបាល ក្រុមហ៊ុន អឺបេនលីវីង​សូលូសិន (Urban Living Solutions) បាន​សម្រេចចិត្ត​ចូលរួម​ចំណែកអភិវឌ្ឍ ខេត្តសៀមរាប​នេះ​តាមរយៈ​ការវិនិយោគ ពីព្រោះថា ក្រុមហ៊ុន​នេះ បានបង្ហាញពី​ភាព​ជឿជាក់យ៉ាង​ខ្លាំងទៅ​​លើសក្ដានុពល និងសន្ទុះរីកចម្រើន​នាពេល​ខាងមុខនេះ។

ទីផ្សារខុនដូចាប់ផ្ដើមបង្ហាញខ្លួនក្នុងខេត្តសៀមរាបជាសញ្ញាផ្លាស់ប្ដូរវិស័យអចលនទ្រព្យក្នុងខេត្ត

ក្រុមហ៊ុន អឺបេនលីវីងសូលូសិន(Urban Living Solutions) ដែលជាក្រុមហ៊ុន​ឈានមុខ​ផ្នែកអភិវឌ្ឍ​លំនៅដ្ឋាន​ និងតំបន់​ពាណិជ្ជកម្ម បានរៀបចំប្រារព្ធ​ពិធីបញ្ចុះ​បឋមសិលា​បើកការដ្ឋាន​សាងសង់​ខុនដូ Rose Apple Square គម្រោងទី2របស់ខ្លួន​ក្នុងខេត្ត​សៀមរាប​កាលពី​ព្រឹកមិញនេះ ខណៈដែល​គម្រោងទីមួយ ​“បុរីភូមិបាគង” កាន់តែមាន​ការគាំទ្រ​ច្រើនឡើង។

គម្រោងខុនដូ Rose Apple Square មានទីតាំង​ត្រឹម ៥នាទី​ពីផាប់ស្រ្ទីត ​ជាសហគមន៍​ទំនើបដំបូង​គេបង្អស់ ដែលមាននាំមក​ជូននូវ​បរិក្ខា​សម្បូរបែប មានទាំងខុន​ដូដ៏​ស៊ីវិល័យ កន្លែងធ្វើការ និងហាងកាហ្វេ​ស្ថិតក្នុង​កន្លែង​តែមួយ ដែលគ្រប់នូវ​តម្រូវការ​របស់មនុស្ស​ជំនាន់ថ្មី។ ក្នុងនោះ ក្រុមហ៊ុននេះ ក៏បានគិតគូរ​យ៉ាងដិត​ដល់លើការរចនា​ជាមួយនឹង​សួនច្បារបៃតង អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់ហាត់យូហ្គា។​

ទីផ្សារខុនដូចាប់ផ្ដើមបង្ហាញខ្លួនក្នុងខេត្តសៀមរាបជាសញ្ញាផ្លាស់ប្ដូរវិស័យអចលនទ្រព្យក្នុងខេត្ត

បន្ថែមពីលើ​ការរស់នៅ​ដ៏មានផាសុកភាព Rose Apple Square មានការិយាល័យ​សម្រាប់​ជួលនិងលក់ ដែលមាន​កន្លែងធ្វើការរួម​ដ៏ធំដំបូង​គេបង្អស់​ក្នុងខេត្តសៀមរាប សាលប្រជុំ សាលសិល្បៈ បន្ទប់ប្រជុំ ហាងនានា និងចំណតឡានក្រោម​ដីរហូត​ដល់២ជាន់។

ក្រុមហ៊ុន Urban Living Solutions បានអះអាងថា ការផ្ដួច​ផ្ដើម​​គំនិត​និងទទួល​យក​ការគូរប្លង់ពី ក្រុមហ៊ុន​ស្ថាបត្យកម្ម​ដែលមាន​កេរ្តិ៍ឈ្មោះ Re-Edge Architecture + Design ក្នុងគោលបំណង​លើកតម្កើង​​មុខមាត់ថ្មី​​របស់​​សហគមន៍​​ទំនើបនេះ តាមរយៈ​ការរចនា៤ផ្សេងៗ​គ្នា លើទីតាំងតែមួយ​ដែលមាន  Forum មានកន្លែង​ធ្វើការរួម និងបន្ទប់ប្រជុំ ។ Commune ជាបន្ទប់​សម្រាប់​ស្នាក់នៅរយៈពេល​វែង,  Office ជាទីតាំង​ការិយាល័យ​សម្រាប់​អាជីវកម្ម និងក្រុមហ៊ុននានា ។ រួមទាំង  Residence ជាខុនដូស៊ី​វីល័យសម្រាប់រស់នៅ​មានចំនួន ២៤១យូនីត​ ដែលអាចទិញ​សម្រាប់​រស់នៅ ជាផ្ទះទី២​ក្នុងខេត្ត​សៀមរាប ឬទិញ​សម្រាប់វិនិយោគ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អឺបេនលីវីង​សូលូសិន មានស្នាដៃ​ជោគជ័យ​ជាច្រើន​នៅទីក្រុង​ភ្នំពេញ ដែលមាន​ដូចជា បណ្ដុំសហគមន៍​ហ្វេកថូរីភ្នំពេញ (Factory Phnom Penh) សំណង់ខុនដូ​អឺបេនឡហ្វ (Urban Loft Condominium) សំណង់ខុនដូ​អឺបេនវីឡេច (Urban Village Phase 1) គម្រោង​បុរីភូមិ​បាគង (Bakong Village) ក្នុងខេត្តសៀមរាប ដែលទទួល​បានការគាំទ្រ​យ៉ាងខ្លាំង​ពីអតិថិជន​ទាំងខ្មែរ និងអន្តរជាតិ។

ខេត្តសៀមរាប​ដ៏ស្រស់បំព្រង​របស់​កម្ពុជា ត្រូវបាន​អ្នកជំនាញ​លើកឡើងថា នឹងរីកលូតលាស់​ទាំងវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេស​​វិស័យ​អចលនទ្រព្យ។ ជាមួយគ្នា ក្រុមហ៊ុនUrban Living Solutions សង្ឃឹមថា​នឹងមាន​គម្រោងអភិវឌ្ឍន៍​ថ្មីៗលេច​រូបរាង​ឡើងជា​បន្តបន្ទាប់​ទៀត ដូចជាគម្រោង Rose Apple Square នេះផងដែរ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហាងកាហ្វេយន្ដហោះនៅថៃ ត្រូវបានអាជ្ញាធរសម្រេចឲ្យបិទបណ្ដោះអាសន្ន ក្រោយពីមានមនុស្សតម្រង់ជួរចូលផឹកច្រើនហួសប្រមាណ

ព័ត៌មាន
ហាងកាហ្វេដ៏ប្លែកភ្នែក មួយកន្លែងនៅក្នុងស្រុក Sattahip នៃខេត្តឈុនបូរី ដែលបានយកយន្ដហោះមកកែច្នៃធ្វើជាហាងកាហ្វេនោះ ត្រូវបានអាជ្ញាធរថៃសម្រេចឲ្យ...

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ អាជីវកម្មទេសចរណ៍ជិត ៣ពាន់ទីតាំង បានបិទបណ្ដោះអាសន្ន និងប៉ះពាល់ការងារជាង៤ម៉ឺននាក់

ព័ត៌មាន
ដោយសារតែបញ្ហាការរីករាលដាលនៃមេរោគកូវីដ-១៩ យ៉ាងហោចណាស់ បានធ្វើឲ្យអាជីវកម្មទេសចរណ៍បានបិទទ្វារបណ្ដោះអាសន្នប្រមាណជិត ៣ពាន់ទីតាំង និងបាន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ