វិបត្តិជំងឺកូវីដ-១៩

ពិភពលោកកំពុងបារម្ភ ក្រោយរកឃើញមេរោគកូវីដ-១៩បំប្លែងថ្មីនៅអាហ្រ្វិកខាងត្បូង


អាហ្វ្រិកខាងត្បូង បានរកឃើញមេរោគកូវីដ-១៩បំប្លែងថ្មីមួយប្រទេសទៀតហើយ នៅថ្ងៃទី ២៥ វិច្ឆិកានេះ ដែលមានឈ្មោះកាត់ហៅថា B.1.1.529 ហើយវាត្រូវបានគេដាក់ការព្រួយបារម្ភថា ទំនងជាអាចឈានទៅកាត់ផ្ដាច់ប្រព័ន្ធការពាររបស់វ៉ាក់សាំងដែលពិភពលោកកំពុងប្រើប្រាស់សព្វថ្ងៃនេះថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
រូបតំណាង៖ ពិភពលោក បារម្ភអំពីមេរោគកូវីដបំប្លែងខ្លួនថ្មី ដែលរកឃើញនៅអាហ្រ្វិកខាងត្បូង - Xinhua
ដោយ

បន្ទាប់ពីរកឃើញមេរោគថ្មីនេះ វិទ្យាស្ថានជាតិអាហ្រិកសម្រាប់ជំងឺឆ្លង បាននឹងកំពុងធ្វើការយ៉ាងសកម្មជាមួយនឹងប្រព័ន្ធឃ្លាំមើល ដើម្បីតាមដាន និងស្វែងយល់បន្ថែមពីមេរោគបំប្លែងថ្មីនេះ ក៏ដូចជាផលប៉ះពាល់ដែលអាចកើតមាន។

វិទ្យាស្ថានជាតិអាហ្រ្វិកសម្រាប់ជំងឺឆ្លង បានរាយការណ៍ថា សញ្ញាដំបូងពីមន្ទីរពិសោធន៍រោគវិនិច្ឆ័យបង្ហាញថា មេរោគបំប្លែងថ្មីនេះបានកើនឡើងយ៉ាងលឿននៅក្នុងខេត្ត ហ្គោតេង (Gauteng) ប្រទេសអាហ្វ្រិកខាងត្បូង ពោល គឺគេជឿថា ៩០% នៃករណីឆ្លងថ្មីនៅក្នុងខេត្តនេះ អាចជាមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទ B.1.1.529  ហើយមេរោគនេះ ត្រូវបានគេដាក់ការសង្ស័យថាកំពុងមានវត្តមាននៅក្នុងខេត្តចំនួន ៨ ផ្សេងទៀតរបស់ប្រទេសនេះផងដែរ។

ក្រៅពីប្រទេសអាហ្វ្រិកខាងត្បូង មេរោគបំប្លែងថ្មីនេះ ក៏ត្រូវបានរកឃើញនៅក្នុងប្រទេសបូតស្វាណា និង ក្រុងហុងកុងផងដែរ ខណៈករណីនៅហុងកុងត្រូវបានរកឃើញលើអ្នកធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូងតែម្ដង។

តែយ៉ាងណាមិញ គេមិនទាន់ឃើញមានការប៉ាន់ប្រមាណណាមួយដែលបង្ហាញអំពីវិសាលភានៃមេរោគថ្មីនេះ  អាចចម្លងបានលឿន ឬ អាចកាត់ផ្ដាច់ប្រព័ន្ធការពាររបស់វ៉ាក់សាំងដែលពិភពកំពុងប្រើប្រាស់សព្វថ្ងៃនេះនៅឡើយទេ ព្រោះថាវាលឿនពេកក្នុងការផ្តល់ការវាយតម្លៃផ្អែកលើភស្តុតាងនៃហានិភ័យរបស់មេរោគនេះ។

គួរជម្រាបថា ក្រោយពីអាហ្វ្រិកខាងត្បូង បានប្រកាសរកឃើញមេរោគបម្លែងថ្មីនេះ អង់គ្លេសបានដាក់ការព្រួយបារម្ភកាន់ខ្លាំងឡើង ខណៈស្ថានភាពកូវីដ១៩នៅតំបន់អឺរ៉ុបផ្ទាល់ក៏កំពុងតែកើនឡើងហួសកំណត់ត្រា។ ជាក់ស្ដែង អង់គ្លេសបានដាក់ចេញជាបន្ទាន់នូវវិធានការរឹតបន្តឹងការធ្វើដំណើរ និងហាមឃាត់ការហោះហើរជាបណ្តោះអាសន្នពីអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាងចំនួន ៥ ផ្សេងទៀត ចាប់ពីថ្ងៃសុក្រនេះតទៅ។ 

សូមរំឮកថា មេរោគបំប្លែងថ្មី B.1.1.529  ជាមេរោគទី ២ ដែលត្រូវបានរកឃើញនៅអាហ្រ្វិកខាងត្បូង បន្ទាប់ពីរកឃើញមេរោគបំប្លែងថ្មី បេតា កាលពីឆ្នាំមុន ហើយវាក៏ជាមេរោគដែលWHO មានការព្រួយបារម្ភផងដែរ ពីព្រោះវាមានសមត្ថភាពអាចចម្លងបានលឿន ខណៈវ៉ាក់សាំងមានប្រសិទ្ធភាពតិចតួចប្រឆាំងនឹងមេរោគបេតានេះ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការរៀនសូត្រកាន់តែមានសុវត្ថិភាពជាងមុនជាមួយនឹងកម្មវិធីឌីជីថល

ព័ត៌មាន
ជំងឺកូវីដ-១៩ដែលឆ្លងរាតត្បាតទូទាំងសាកលលោកបានបង្កផលប៉ះពាល់ដល់ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផង ។ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជ…

ទីផ្សារភាគហ៊ុនអាស៊ី និងតម្លៃប្រេងរង្គោះរង្គើ ដោយសារតែក្ដីបារម្ភពីមេរោគកូវីដ-១៩ បំប្លែងថ្មី

ព័ត៌មាន
ទីផ្សារភាគហ៊ុននៅអាស៊ី និងតម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ដោយសារតែកើតមាននូវក្ដីបារម្ភចំពោះមេរោគបំប្លែងខ្លួនថ្មី ដែលទើបតែត្រូវបានរកឃើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ