អចលនទ្រព្យ

គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​សម្រុក​ទៅ​រក​តំបន់​សង​ខាង​ផ្លូវ​៦០​ម៉ែត្រ!​ (មាន​វីដេអូ)


បន្ទាប់ពីមានការស្ថាបនានិងដាក់ឲ្យប្រើប្រាស់ផ្លូវ ៦០ម៉ែត្រ ដែល​តភ្ជាប់​កណ្ដាល​រាជ​ធានី​ភ្នំពេញ​ ទៅ​រក​ផ្លូវ​ជាតិ​លេខ២ និង​ផ្លូវ​ជាតិ​លេខ​៣ សកម្ម​ភាព​អភិវឌ្ឍន៍​គម្រោងលំនៅដ្ឋាន​នៅ​តំបន់​នេះ ហាក់​ស្ទុះ​ឡើង​កាន់តែ​គគ្រឹក​គគ្រេង​ថែម​ទៀត។
បុរី​ប៉េងហួត ចាប់​ផ្ដើម​អភិវឌ្ឍន៍​គម្រោង​លំនៅ​ដ្ឋាន​ប្រណីត​ថ្មី ឈ្មោះ ដឹងស្តា ដាយមិន នៅ​ជាប់​ផ្លូវ​៦០ម៉ែត្រ។
ដោយ

បច្ចុប្បន្ន គេ​ឃើញ​សាលាអន្តរជាតិ​ដ៏​ធំ​មួយ គឺ​សាលាអន្តរជាតិភ្នំពេញ (ISPP) និង​ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា (ដែល​លក់​រថយន្ត​ Mercedes-Benz) បាន​បោះទីតាំង​អគារ​ដ៏​ធំ​និង​ប្រណីត​របស់​ខ្លួន​នៅ​ទីនោះ​ស្រាប់ ដោយមើល​ឃើញ​អនាគត​នៃភាពងាយ​ស្រួល​ក្នុង​ការធ្វើ​ដំណើរ​នៃ​តំបន់​នេះ។ 

ទន្ទឹមនឹង​នេះដែរ គម្រោង​លំនៅ​ដ្ឋាន​ជាច្រើន​កំពុងតែ​ប្រកួត​ប្រជែង​គ្នា ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រជាជន​ដែល​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង ជាមួយ​នឹង​ការ​បើក​សាងសង់​សំណង់​បុរី និង​លំនៅដ្ឋាន​ថ្មីៗ​បន្ថែម​ទៀត។

ក្នុង​ចំណោម​នោះ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន បុរី ប៉េង ហួត ក៏​បាន​ចាប់​ផ្ដើម​អភិវឌ្ឍ​​គម្រោង​មួយ​ថ្មី​ទៀត ឈ្មោះថា បុរី ប៉េងហួត ដឹស្តា ដាយមិន (Borey Peng Huoth The Star Diamond) នៅ​ជាប់​នឹង​មហាវិថី​ សម្ដេច​តេជោ ហ៊ុន សែន (ផ្លូវ​ ៦០ម៉ែត្រ) នេះ​ដែរ។

អ្នក​នាង ទឹម ច័ន្ទបូរ៉ាវី ជំនួយការអគ្គនាយិកា ហិរញ្ញ​វត្ថុនិងទីផ្សារ នៃ​បុរី ប៉េង ហួត បង្ហើប​ឲ្យ​ដឹង​ថា គម្រោង​ ដឹស្តា ដាយមិន នេះ សាងសង់លើ​ផ្ទៃ​ដី​​ប្រមាណជា ៤០ ហិកតា និង​ស្ថិត​នៅ​ជាប់​​នឹង​ផ្លូវ​៦០​ម៉ែត្រ​តែ​ម្តង និង​រួមមាន​ទាំង​ផ្សារ​ទំនើប សាលសន្និសីទ និង​អគារ​ពាណិជ្ជកម្ម​ ដែល​មាន​តែ​មួយ​គត់ ក្នុងតំបន់នេះ ព្រមទាំង​បែង​ចែក​ជា​តំបន់​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម និង​សម្រាប់​ស្នាក់នៅ​ផង​ដែរ។

មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន (ផ្លូវ​ ៦០ម៉ែត្រ) ដែល​តភ្ជាប់​ពី​ច្រមុះជ្រូក​ក្បាល​ថ្នល់​ទៅ​ផ្លូវ​ជាតិ​លេខ​២ និង​ផ្លូវ​ជាតិ​លេខ៣។

អ្នកនាង​បន្ត​ទៀត​ថា ផ្ទះ​នៅ​ក្នុង​គម្រោង​នេះ​​រចនា​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ ឈរ​លើ​គុណភាព​រឹង​មាំ​និង​សោភ័ណ​ភាព ដែល​មាន​ការរួម​បញ្ចូល​រចនាបថ​បែប​ខ្មែរ​និង​អឺរ៉ុប ដែល​មាន​តម្លៃ​ចាប់​ពី​ជាង​១០​ម៉ឺន​ដុល្លារ ឡើង​ទៅ។ គម្រោង​បុរី ប៉េង ហួត ដឹស្តា ដាយមិន ចាប់​ផ្តើម​បើក​លក់​ក្នុង​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០១៧ នេះ​ត​ទៅ។

គេ​សង្កេត​ឃើញថា បច្ចុប្បន្ននេះ ការអភិវឌ្ឍអចលនទ្រព្យធំៗ បានបង្វែរ ទិសដៅខាងត្បូងក្រុងភ្នំពេញ មានការកើនឡើង ដោយសារជាតំបន់មានសក្តានុពលខ្លាំងល្អសម្រាប់ការរស់នៅ និង​ធ្វើពាណិជ្ជកម្ម រួមទាំងភាពអំណោយផលពីសណ្ឋាន​ដី​ខ្ពស់​ជាង​ទន្លេ ទើបធ្វើឲ្យ​តំបន់នេះអាចបញ្ចៀសបានពីបញ្ហាទឹកជំនន់ថែមទៀតផង៕ (អត្ថបទ​ពាណិជ្ជកម្ម)




អត្ថបទបន្ទាប់


អាករ​លើ​តម្លៃ​បន្ថែម​១០%​លើ​សេវា​ហិរញ្ញវត្ថុ​ត្រូវ​ព្យួរ​បណ្ដោះអាសន្ន​ហើយ!

ព័ត៌មាន
ភាព​ចម្រូងចម្រាស​នៃ​ការ​កំណត់​យក​អាករ​១០%​ (អាករ​លើ​តម្លៃ​បន្ថែម ឬ​ VAT) លើ​សេវា​ហិរញ្ញវត្ថុ រវាង​រាជ​រដ្ឋាភិបាល​និង​គ្រឹះស្ថាន​ធនាគា…

ច័ន្ទ សុផល៖ ទោះបីខ្ញុំនៅទីណា ឬកំពុងធ្វើអ្វី ខ្ញុំតែងចាត់ទុកខ្លួនឯងជាអ្នកសិក្សាស្រាវជ្រាវ

ព័ត៌មាន
លោក ច័ន្ទ សុផល ត្រូវ​បាន​សាធារណជន​ជា​ច្រើន​ស្គាល់​តាមរយៈ​កិច្ចសម្ភាន៍ ក៏ដូចជា​ការ​វិភាគ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​អត្ថបទ​ព័ត៌មាន និង​កញ្ចក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ