កំពង់ផែដងទង់ថ្មីខេត្តកោះកុង

កំពង់ផែដងទង់ថ្មីនៅកោះកុងនឹងត្រូវចំណាយ១,៥លានដើម្បីស្ថាបនាឡើងវិញ


រដ្ឋាភិបាលបានចំណាយថវិកាជាង ១,៥លានដុល្លារ ស្ថាបនាសាងសង់កំពង់ផែដងទង់នៅក្នុងខេត្តកោះកុង ខណៈដែលកំពង់ផែនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលបានបង្កការលំបាកដល់ការដោះដូរទំនិញរបស់ប្រជាពលរដ្ឋតាមផ្លូវសមុទ្រ។ បើតាមក្រសួងសាធារណការបានឲ្យដឹងទៀតថា ការស្ថាបនានេះ នឹងត្រូវបញ្ចប់រួចរាល់ក្នុងឆ្នាំ ២០២២ ខាងមុខនេះ។
គម្រោងកំពង់ផែដងទង់ថ្មីនៅខេត្តកោះកុង
ដោយ

ឯកឧត្តម ម៉ក់ ស៊ី​ដេ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា កំពង់​ផែ​ដងទង់​ថ្មី​នេះ មា​នទី​តាំងនៅ​ស្ថិត​នៅ​សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ហើយ​វា​នឹង​ត្រូវ​សាងសង់​ថ្មី​ទាំងស្រុង នៅ​ចំណុច​ផែ​ចាស់​នោះ​ដដែល ហើយ​វា​នឹង​ត្រូវ​បម្រើ​ឲ្យ​ការ​ចេញចូល​ទំនិញ​តែ​មួយ​គត់ ខណៈ​ដែល​ផែ​ចាស់​ពី​មុន​ធ្លាប់​បម្រើ​ឲ្យ​ការ​ចេញចូល​ទំនិញ​ផង និង ទេសចរណ៍​ផង​។

យ៉ាងណាមិញ​ឯកឧត្តម ម៉ក់ ស៊ី​ដេ​ត អះអាង​ថា គម្រោង​សាងសង់​កំពង់​ផែ​នេះ ក៏​មានការ​រំខាន​ពី​ជំងឺ​កូ​វី​ដ​-១៩​ខ្លះ​ដែរ ព្រោះថា សម្ភារ​មួយ​ចំនួន​ត្រូវ​នាំ​ចូល និង​ជួល​ពី​ប្រទេស​ជិតខាង ប៉ុន្តែ បើ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​រីក​រាលដាល​ខ្លាំង​ដូច្នេះ ការ​សាងសង់​អាច​នឹង​មានការ​យឺតយ៉ាវ​ខ្លះ​។

សូម​ជម្រាប​ថា កំពង់​ផែ​ដងទង់​នេះ ធ្លាប់​បាន​សាងសង់ និង​ជួសជុល​៣​ដង​រួច​មក​ហើយ ហើយ​នៅ​ឆ្នាំ​២០២១ នឹង​ត្រូវ​សាងសង់​ជា​ផែ​ដងទង់​ថ្មី ដែល​មាន​ស​ភាពរឹងមាំ និង​ត្រូវ​ចំណាយ​ថវិកា​អស់​ច្រើន​ជាង​លើក​មុន​ៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


GDP វៀតណាមសម្រេចបានកំណើនជិត៤,៥%នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ប្រទេសវៀតណាម ត្រូវបានគេមើលឃើញថាគឺជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ នៅក្នុងតំបន់ ស្របពេលដែលជាច្រើនផ្សេងៗទៀត មានសេដ្ឋកិច្ចដាំក្បា…

រដ្ឋាភិបាលសម្រេចបង្កើតក្រុង «បូកគោ» ដោយកាត់ឃុំចំនួន៣ពីស្រុកទឹកឈូ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបង្កើតក្រុង«បូកគោ»មួយបន្ថែមទៀត ដោយកាត់ឃុំចំនួន៣ចេញពីស្រុកទឹកឈូ។ នេះបើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ