ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងខេត្តព្រះសីហនុ

«វិថីសុវត្ថិភាពសម្តេច សង្ឃរាជ ទេព វង្ស» ក្នុងខេត្តព្រះសីហនុ ចំណាយថវិការដ្ឋសាងសង់ជិត ៧៧ លានដុល្លារ


រដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១៧ ខែមេសា កន្លងទៅនេះ បានបើកការដ្ឋានសាងសង់ផ្លូវថ្មីមួយខ្សែ ក្នុងខេត្តព្រះសីហនុ ដោយចំណាយទឹកប្រាក់ប្រមាណជិត ៧៧ លានដុល្លារអាមេរិក នៃកញ្ចប់ថវិកា១០០ លានដុល្លារ ដែលជាប្រាក់សន្សំរបស់ជាតិ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះ មានប្រវែងសរុប ៤៣.០២៥ គីឡូម៉ែត្រ និងត្រូវប្រើប្រាស់ពេលវេលាសាងសង់ចំនួន ២៨ខែ។
«វិថីសុវត្ថិភាពសម្តេច សង្ឃរាជ ទេព វង្ស» ក្នុងខេត្តព្រះសីហនុ ចំណាយថវិការដ្ឋសាងសង់ជិត ៧៧ លានដុល្លារ
ដោយ

គម្រោងសាងសង់ផ្លូវលេខ១៤៦បេ នេះ ត្រូវបានគេប្រសិទ្ធនាមថា វិថីសុវត្ថិភាពសម្ដេច​សង្ឃរាជ ទេព វង្ស ដោយវិថីថ្មីនេះ​ស្ថិតនៅក្នុខេត្តព្រះសីហនុ មានប្រវែងសរុប ៤៣.០២៥ គីឡូម៉ែត្រ ចាប់ពីបំបែក​ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ​លេខ ១៧៨+១៦៥ ស្ថិតនៅ​ភូមិ​វាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់​មូល​ស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូត ដល់កំពង់ផែ​ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ សាងសង់​ដោយចាក់បេតុង​កៅស៊ូAC កម្រាស់ ៩សង់ទី ម៉ែត្រ ប្រវែង២០.៦៧៨ គីឡូម៉ែត្រ និងចាក់បេតុង សរសៃដែក​កម្រាស់​២៦សង់​ទីម៉ែត្រ​ប្រវែង ២២,៣៤៧ គីឡូម៉ែត្រ។ នេះបើតាម​ការអះអាង​របស់​ក្រសួង​សាធារណៈការ និងដឹកជញ្ជូន។

កំណាត់ផ្លូវ​នេះសាងសង់​ដោយ​ក្រុមហ៊ុនចិន China Road & Bridge Corporation Co.Ltd (CRBC) ត្រួតពិនិត្យ​បច្ចេកទេស ដោយនាយកដ្ឋាន​ផ្លូវថ្នល់ នាយកដ្ឋាន​ហេដ្ឋារចនា​សម្ព័ន្ធ​សាធារណ: និងនាយកដ្ឋាន​បច្ចេកទេស​សាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋាន​បច្ចេកទេស​នៃក្រសួង​សាធារណការ និងដឹកជញ្ជូន។

ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បានគូស​បញ្ជាក់ថា៖ «កំណាត់ផ្លូវនេះ​គឺជាផ្លូវវាងក្រុង​ដ៏មាន​សក្ដានុពល​សម្រាប់បម្រើ ឱ្យការដឹកជញ្ជូន​ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផល​របស់បងប្អូន​ប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជា​បងប្អូនរស់​នៅតំបន់​ទំនប់រលក​ចាស់ នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារ​កាន់តែមាន​លក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងបានចូលរួម​ចំណែកយ៉ាង​ច្រើនដល់​ការកាត់ បន្ថយការ​កកស្ទះ​ចរាចរណ៍​តាមផ្លូវជាតិ​លេខ៤ ចំពោះរថយន្ត​ដឹកជញ្ជូន​ទំនិញធុន​ធ្ងន់​ដូចជា​កុងតឺន័រ ជាដើម»។

«វិថីសុវត្ថិភាពសម្តេច សង្ឃរាជ ទេព វង្ស» ក្នុងខេត្តព្រះសីហនុ ចំណាយថវិការដ្ឋសាងសង់ជិត ៧៧ លានដុល្លារ
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្ងៃនេះ ករណី​ជាសះស្បើយកើនដល់ ១០៥ ក្នុងចំណោម​ករណី​ឆ្លង​សរុប ១២២; នៅសល់អ្នកជំងឺ​កូវីដ១៩ តែ ១៧នាក់ទេ កំពុងព្យាបាលបន្ត!

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មិនមានករណីឆ្លងថ្មីបន្ថែមទៀតទេ កាលពីថ្ងៃទី១៨ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មា…

អ្នកបាត់បង់ការងារនៅប្រទេសថៃ កើនដល់៧០ម៉ឺននាក់ ខណៈរោងចក្រជាច្រើនបិទទ្វារ

ព័ត៌មាន
ចំនួនពលរដ្ឋចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការបាត់បង់ការងារធ្វើនៅអំឡុងពេលវិបត្តិកូវដី-១៩ នៅក្នុងប្រទេសថៃ បានកើនឡើងជិតទ្វេដង ពោលគឺម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ