ដំណឹងល្អសម្រាប់​ធុរកិច្ច​បង្កើត​ថ្មី (Startups) និង SMEs

កម្មវិធី​កញ្ចប់​ជំនួយ​សហគ្រិនខ្មែរ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បើក​ទទួល​ពាក្យ​ពី​ធុរកិច្ច​បង្កើតថ្មី សហគ្រាសធុនតូច និង​មធ្យម​ជាលើកទី២


ដោយសម្លឹង​ឃើញ​ពី​ផល​លំបាក​ដែល​សហគ្រិន​នៅ​កម្ពុជា​កំពុង​ជួបប្រទះ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដែល​មាន​វិធានការ​សំខាន់ៗ​ ដូចជា ការផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​អាជីវកម្ម និង​យន្ដការ​ពិសេសៗ​ជាច្រើន ដែល​ក្នុង​នោះ ក៏មាន​កម្មវិធី «កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ» ឬ “Khmer Enterprise Assistance Package” រៀបចំ​ដោយ​សហគ្រិន​ខ្មែរ (Khmer Enterprise) ដែល​ជា​ស្ថាប័ន​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ ជា​កម្មវិធី​យុទ្ធសាស្រ្ដ​ដ៏​មុត​ស្រួច​មួយ ដែល​អាច​បន្ធូរបន្ថយ​បញ្ហា​មួយ​ចំនួន​ដែល​សហគ្រិន​កំពុង​ប្រឈម ហើយ​កម្មវិធី​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​មួយ​លើក​រួច​មក​ហើយ។ កាលពី​វគ្គទី១​កន្លង​ទៅ​នេះ សហគ្រិន​ខ្មែរ​បាន​ទទួល​ពាក្យ​សរុប​ចំនួន ១២៨ ពី​សហគ្រាស​ធុនតូច​និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី​ (startup) ដែល​​មក​ពី​១៤ រាជ​ធានី​-ខេត្ត មាន​ដូចជា ខេត្ត​កំពង់ចាម ខេត្ត​សៀមរាប ខេត្ត​បន្ទាយមានជ័យ ខេត្ត​ឧត្ដរមានជ័យ ខេត្ត​កណ្ដាល ខេត្ត​កំពត ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និង​រាជ​ធានី​ភ្នំពេញ។ 

កញ្ចប់ជំនួយ​សហគ្រិន​ខ្មែរ​ ចែក​ចេញ​ជា ៤​ដំណាក់កាល ៖

  1. ​ដំណាក់កាលទី១ សហគ្រិនខ្មែរ បើក​ទទួល​ពាក្យ​តាម​អ៊ិនធើណែត ដោយ​មាន​ការផ្សព្វផ្សាយ​តាមរយៈ​ប្រព័ន្ធ​បណ្ដាញ​សង្គម​របស់ សហគ្រិន​ខ្មែរ ស្ថាប័ន​ដៃគូ និង​ស្ថាប័ន​សារព័ត៌មាន។ 
  2. ដំណាក់កាល​ទី២ សហគ្រិនខ្មែរ ធ្វើការ​ដាក់​ពិន្ទុ​ទៅ​លើ​ពាក្យ​ស្នើសុំ​ទាំងអស់ និង​សម្រឹត​សម្រាំង​យកតែ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូចនិង​មធ្យម​ដែល​មាន​សក្ដានុពល។ 
  3. ដំណាក់កាលទី ៣ សហគ្រិនខ្មែរ អញ្ជើញ​សហគ្រិន ដែល​មាន​សក្ដានុពល​ទាំងអស់​នោះ មក​ធ្វើ​បទ​បង្ហាញ​អំពីគំនិត និង​អាជីវកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មការ ដែលជា​អ្នក​ជំនាញ​ក្នុង​វិស័យ​ឯកជន​និង​វិនិយោគ និង​ធ្វើការ​វាយតម្លៃ​ពី​គម្រោង​អាជីវកម្ម ។ 
  4. ដំណាក់កាល​ទី៤ សហគ្រិន​ខ្មែរ ធ្វើការ​ប្រកាស​ពី បេក្ខភាព​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​ទទូល​បាន​កញ្ចប់​ជំនួយ​សហគ្រិនខ្មែរ ដើម្បី​ចូលរួម​អបអរសាទរ ក៏ដូចជា​ជួយ​ផ្សព្វផ្សាយ​ពី​សហគ្រាស សេវាកម្ម និងផលិតផល របស់​ពួកគាត់ ផងដែរ។

លោកបណ្ឌិត  ឈៀង វណ្ណមុនិណ្ឌ នាយក​ប្រតិបត្តិ​​សហគ្រិន​ខ្មែរ បាន​លើក​ឡើង​ថា៖ “ឆ្លងកាត់​លើក​ទី១ យើង​សង្កេត​ឃើញ​ថា ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុនតូច​និង​មធ្យម ពិតជា​មាន​សមត្ថភាព ភាព​ច្នៃ​ប្រឌិត និង​ចំណុច​ល្អ​ខុសៗ​គ្នា ដែល​គំនិត និង​អាជីវកម្ម​របស់​ពួកគាត់​សុទ្ធតែ​មាន​សក្ដានុពល និង​គួរតែ​ទទួល​បាន​ការយក​ចិត្ត​ទុកដាក់ ដូចជា ការ​ផ្ដល់​ជា​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ការវិនិយោគ និង​ការគាំទ្រ​នានា។ ដូចនេះ សហគ្រិនខ្មែរ សូម​ប្រកាស​ឲ្យ​ ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុនតូច និង​មធ្យម​ផ្សេងៗទៀត ដែល​មាន​បំណងចង់​ចូលរួម ហើយ​គិតថា​ខ្លួន​មាន​សក្ដានុពល​អាច​ទទួល​បាន​ជំនួយ​ពី​សហគ្រិនខ្មែរ មក​ចូលរួម​ដាក់​ពាក្យ​ឲ្យ​បាន​ច្រើន​ក្នុង​ជុំទី២នេះ ដើម្បី​ជំរុញ​កម្មវិធី​ឲ្យ​កាន់តែ​មានការ​ប្រកួត​ប្រជែង។”

ធុរកិច្ចបង្កើតថ្មី និង​សហគ្រាស​ធុនតូច​និងមធ្យម អាច​ធ្វើការ​ដាក់​ពាក្យ​មក​កាន់​កញ្ចប់​ជំនួយ សហគ្រិនខ្មែរ​ជុំទី២ តាមរយៈ​តំណ​ភ្ជាប់ https://forms.gle/Dn9H8gsmKGT42rza9 នេះ ៕




អត្ថបទបន្ទាប់


វៀតណាមប្តេជ្ញាទាញយកប្រយោជន៍ឲ្យបានច្រើនបំផុតពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម

ព័ត៌មាន
ប្រទេសវៀតណាម បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការទាញយកផ្លែផ្កាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើ…

ក្រសួងវប្បធម៌ គ្រោងឲ្យរោងភាពយន្តបើកដំណើរការឡើងវិញហើយ នៅក្នុងខែសីហានេះ!

ព័ត៌មាន
ក្រោយពីក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យពីវិធានការបង្ការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅតាមរោងភាពយន្តចំនួន៤ នៅក្នុងរាជធានីភ្នំពេញ រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ