គម្រោងព្រលាយន្ដហោះសៀមរាបថ្មី

គម្រោងព្រលាយន្ដហោះសៀមរាបថ្មី អាចនឹងត្រូវចំណាយបន្ថែមជាង ១០លានដុល្លារ ដើមប្បីដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាត


គម្រោងព្រលានយន្ដហោះអន្តរជាតិខេត្តសៀមរាបថ្មី ដែលកំពុងសាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា បច្ចុប្បន្នសម្រេចបានជាង ៤៥%ហើយ ប៉ុន្ដែ គម្រោងនេះ កំពុងបញ្ហាប្រឈមមួយ គឺខ្វះខាតប្រព័ន្ធទឹកស្អាតប្រើប្រាស់។ ដើម្បីដោះស្រាយបញ្ហានេះ ថ្មីៗនេះ ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី AIAI ដើម្បីស្វែងរកដំណោះលើបញ្ហាខ្វះទឹកស្អាតប្រើប្រាស់នៅព្រលានយន្តហោះសៀមរាបថ្មី។
គម្រោងព្រលាយន្ដហោះសៀមរាបថ្មី

ជា​លទ្ធផល​នៃ​កិច្ចប្រជុំ ភាគី​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជម្រើស​ឲ្យ​ក្រុមហ៊ុន​នេះ ត​ភ្ជាប់​ទឹក​ចេញពី​ក្រុង​សៀមរាប ដែល​មាន​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ ប៉ុន្ដែ កា​រត​ភ្ជាប់​នេះ ត្រូវ​ចំណាយ​ថវិកា​ពី​១២ ទៅ ១៣​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ភាគី​ក្រុមហ៊ុន​កំពុង​ពិចារណា​លើ​ជម្រើស​មួយ​នេះ​នៅឡើយ​។

បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ តាម​ផែនការ​គម្រោង​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​សៀមរាប​ថ្មី​នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​២០២២ ខណៈ​បច្ចុប្បន្ន​ការ​សាងសង់​កំពុង​បន្ដ​ធ្វើ​ឡើង​យ៉ាង​សស្រាក់សស្រាំ និង​សម្រេច​បាន​ជាង ៤៥%​ហើយ​។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​។ ព្រ​លាន​យន្តហោះ​ដែល​មាន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​មួយ​នេះ គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៣ ខាង​មុខ​។

ប៉ុន្ដែ ការ​អភិវឌ្ឍន៍​គម្រោង​ព្រ​លាន​យន្ដហោះ​នេះ កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​ទឹក​ស្អាត ហើយ​ភាគី​ខាង​អាជ្ញាធរ និង​ក្រុ​ម៊ុ​ន​អភិវឌ្ឍន៍​កំពុង​ស្វែងរក​ដោះស្រាយ​លើ​បញ្ហា​នេះ​។

ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​បាន​បញ្ជាក់​ខេ​ម​បូ​ណូ​មី​ស​ថា ក្រោយ​ទស្សនាការ​ធ្វើ​បទ​បង្ហាញ និង​ពិភាក្សា​គ្នា​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ផ្តល់​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ជា​ច្រើន​ដល់​ក្រុមហ៊ុន AIAI ដែល​ជា​អ្នក​អភិវឌ្ឍន៍​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​សៀមរាប​ថ្មី ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ ត​ទឹក​ចេញពី​ក្រុង​សៀមរាប បើ​តាម​ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា ខាង​ភាគី​ក្រុមហ៊ុន​មិន​ទាន់​ផ្តល់​ចម្លើយ​យ៉ាងណា​នោះ​ទេ ខណៈ​ការ​សម្រេចចិត្ត​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​នៅឡើយ​។  

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​វាយតម្លៃ​ថា ជម្រើស​ត​ភ្ជាប់​ទឹក​ស្អាត​ចេញពី​ក្រុង​សៀមរាប​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​នេះ ក្រុមហ៊ុន AIAI អាច​ចំណាយ​ចន្លោះ​ពី​១២​លាន​ដុល្លារ​ទៅ​១៣​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​មាន​សមត្ថភាព​អាច​ផ្គង់​ផ្គង់​ទឹក​ស្អាត​៥​ពាន់​ម៉ែត្រគូប​ទៅ​១​ម៉ឺន​ម៉ែត្រគូប ប្រសិនបើ​ទុយោ​ដើម​ទី​ទំហំ​៦០០​មី​លី​ម៉ែត្រ​។

សូម​បញ្ជាក់​ថា គម្រោង​ព្រ​លាន​យន្តហោះ​សៀមរាប​ថ្មី គម្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​១​ពាន់​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​លក្ខខណ្ឌ​វិនិយោគ សាងសង់ ប្រតិបត្តិការ និង​ផ្ទេរ (BOT) ក្នុង​រយៈពេល​៥៥​ឆ្នាំ​។ ព្រ​លាន​យន្តហោះ​នេះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​សូត្រ​និគម​នេះ មាន​ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប និង​៤០​គីឡូម៉ែត្រ​ពី​ព្រ​លាន​យន្តហោះ​ចាស់​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋីកសិកម្ម ម៉ុង ឫទ្ធីលើកឡើងថា ការជំរុញធ្វើកសិ-ពាណិជ្ជកម្ម ជារឿងលំបាកមួយសម្រាប់កម្ពុជា

ព័ត៌មាន
ដ្បិតថា វិស័យកសិកម្មកម្ពុជាកំពុងមានការរីកចម្រើន ប៉ុន្ដែ សម្រាប់ការធ្វើកសិ-ពាណិជ្ជកម្មរបស់កម្ពុជាគឺនៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យមានការចូល…

កម្ពុជាអំពាវនាវឱ្យមានការកំណត់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយ WHO ជាទំនិញយុទ្ធសាស្ត្រគន្លឹះសាកល គ្មានការរើសអើង

ព័ត៌មាន
បច្ចុប្បន្ននេះ ពិភពលោកបានប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ជាច្រើនប្រភេទ សម្រាប់ការទប់ទល់ការរីករាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ ក៏ប៉ុន្តែ ប្រសិទ្ធិភា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ