ផលិតផលទេសចរណ៍

គម្រោងអភិវឌ្ឍន៍ ផលិតផលទេសចរណ៍តម្លៃ ៧០ លានដុល្លារមួយទៀត នៅសៀមរាប នឹងត្រូវចាប់ផ្ដើមអភិវឌ្ឍឡើងនៅខែឧសភា


ទឹកប្រាក់ ប្រមាណ ៧០ លានដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់ លើគម្រោងសំខាន់មួយ សាងសង់ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ ជម្រកអភិរក្សសត្វ និងសង់សណ្ឋាគារលំដាប់ពិភពលោកមួយ នៅខេត្តសៀមរាប ដែលនេះ ជាផលិតទេសចរណ៍ថ្មី និងសំខាន់មួយទៀតរបស់កម្ពុជា សម្រាប់​ជាមេដែក​​ទាក់ទាញ​​ភ្ញៀវ​ទេសចរ។ គម្រោងនេះ ចែកជា៣ ដំណាក់កាល និងគ្រោង​នឹងបញ្ចប់ដំណាក់ទី ១ នៅឆ្នាំ ២០២១ ខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសឲ្យដឹងពី ស្ថានទូតអាមេរិក ចេញផ្សាយកាលពីម្សិលមិញនេះ។
គម្រោងអភិវឌ្ឍន៍ ផលិតផលទេសចរណ៍តម្លៃ ៧០ លានដុល្លារមួយទៀត នៅសៀមរាប នឹងត្រូវចាប់ផ្ដើមអភិវឌ្ឍឡើងនៅខែឧសភា
ដោយ

ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ដែលគ្រប់​គ្រងលើ​គម្រោងនេះ ត្រូវបានបង្កើត​ឡើងក្នុង​ទម្រង់ជា​ដៃគូ រវាងវិនិយោគិន​កម្ពុជា និងវិនិយោគិន​ជប៉ុន ក្រោមកិច្ច​សហការ​ជាមួយ ក្រុមហ៊ុន International Concept Management Inc. (ICM) មកពី សហរដ្ឋអាមេរិក ដែលរៀប​ចំរចនា​ប្លង់ គ្រប់គ្រងគម្រោង និងប្រតិបត្តិ​ជលវប្បដ្ឋាន និងឧទ្យានសមុទ្រ​នៅទូទាំង​ពិភពលោក។

គម្រោងក្រោមភាព​ជាដៃគូនេះ ត្រូវបានបែង​ចែកជា ៣ដំណាក់កាល ដែល​ដំណាក់​កាលទី១ នឹងចំណាយ​ទឹកប្រាក់ ១៨លាន​ដុល្លារ​អាមេរិក ចាប់ផ្តើម​ក្នុងខែ​ ឧសភា ឆ្នាំ ២០១៩ និងគ្រោង​បញ្ចប់​ក្នុងរយៈពេល​ ២ឆ្នាំ ខណៈដែល​ដំណាក់កាល​ទី ២ គឺបន្ថែមភាព​ទាក់ទាញ ដោយបង្កើតនូវ សួនរុក្ខសាស្រ្ត សាល​តាំងពិព័រណ៍ ជម្រកល្មូន និង ចុងបញ្ចប់ គឺការអភិវឌ្ឍ​សណ្ឋាគារ​លំដាប់​ពិភពលោក នៅដំណាក់កាល​ទី ៣ ក្នុងបំណង​ធ្វើឲ្យ ជលវប្បដ្ឋាន​ក្រុងអង្គរ និងអាណាចក្រ​ជម្រក​សត្វ ក្លាយជា​គោលដៅ​បង្កើន​នូវការស្នាក់​នៅក្រុង​សៀមរាប បានយូរថ្ងៃផងដែរ។

ឯកឧត្តម ទិត ចន្ថា រដ្ឋមន្រ្តីស្តី​ទីក្រសួង​ទេសចរណ៍ បានស្វាគមន៍​ចំពោះ​គម្រោង​ថ្មី នឹងបាន​ចាត់ទុក​ជាសមិទ្ធផលថ្មី​មួយ សម្រាប់វិស័យ​ទេសចរណ៍ ដែលនឹង​បន្ថែម​តម្លៃដល់ ការពន្យារ​ពេលស្នាក់​នៅរបស់​ភ្ញៀវទេសចរ ដែលមក​កម្សាន្តនៅ​តំបន់អង្គរ​សៀមរាប និងតំបន់​ជុំវិញ​នោះផងដែរ។

លោកភារធារី Michael Newbill តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅកម្ពុជា បានឲ្យដឹងថា គម្រោង​នេះ ជាគម្រោងមួយ​ក្នុងចំណោម​ការវិនិយោគ​ធំជាងគេ​របស់​អាមេរិក នៅកម្ពុជា ​នៅក្នុងរយៈ​ពេលជាច្រើន​ឆ្នាំមក​នេះ ដែលវានឹង​ក្លាយទៅជា គោលដៅទេសចរ​ថ្នាក់​ពិភពលោក។

លោក Roger R. Reynolds ប្រធានក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម និងជាស្ថាបនិក​របស់ ICM មានប្រសាសន៍ថា ត្រឹមតែដំណាក់កាល​ទីមួយ​ប៉ុណ្ណោះ ការបង្កើតភាព​ទាក់ទាញ​ថ្មី នឹងធ្វើឲ្យ​មានសក្ដានុពល​ជំរុញ​ឲ្យ ភ្ញៀវទេសច​រមកកាន់​ខេត្តសៀមរាប​ បន្តការ​ស្នាក់នៅ​ជាមធ្យម​ពាក់កណ្ដាល​ថ្ងៃទៅហើយ។

លោក បន្តថា ផែនការ និងមហិច្ចតា របស់លោក មិនបញ្ចប់ត្រឹម​នេះទេ គឺម្ចាស់ភាគហ៊ុន មានបំណង បន្ត​អភិវឌ្ឍ​ទីកន្លែង​បោះជំរុំ ពិព័រណ៍ និងបដិសណ្ឋារកិច្ច ដែល​នឹងបំពេញ​បន្ថែម​លើ គម្រោងអភិវឌ្ឍន៍​របស់ពួកគេ​ដំណាក់កាល​ដំបូង។

គួរជម្រាបដែរថា គម្រោងខាងលើនេះ នឹងអភិវឌ្ឍ​ឡើងនៅលើ​ផ្ទៃដីទំហំ ១០០ហិកតា នៅក្នុងភូមិ​ក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប​ ដែលក្នុងនោះក៏មាន សួនរុក្ខសាស្រ្ត   សាលតាំងពិព័រណ៍ ជម្រកល្មូន និងគំរូភូមិ​នេសាទខ្មែរ ដែលភ្ញៀវ​អាចដើរកម្សាន្ដ ទិញទំនិញ ឬទទួលទានម្ហូបអាហារ និងភេសជ្ជៈក្នុងស្រុក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន បោះសម្តីចេញមុខជួយកម្ពុជា ករណីបើ ប្រព័ន្ធអនុគ្រោះពន្ធ EBA ពិតជាត្រូវបានព្យួរមែន

ព័ត៌មាន
ប្រមុខរដ្ឋាភិបាលចិន បានបោះពាក្យសម្តី មកកាន់កម្ពុជាដែលខ្លួនចាត់ទុកថាជាមហាមិត្តគ្រប់ជ្រុងជ្រោយ ក្នុងការជួយដោះស្រាយនូវការខាតបង់ ក្នុងករណីដែល…

៦ឆ្នាំ វិនិយោគនៅមីយ៉ាន់ម៉ា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា ពង្រីកខ្លួនបាន ១២ សាខា

ព័ត៌មាន
ធនាគារអេស៊ីលីដា បានវិនិយោគបើកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដា នៅក្នុងប្រទេស មីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១៣។ វិនិយោគនៅ​មីយ៉ាន់ម៉ា រយៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ