ការរឹតបន្តឹងច្បាប់ចរាចរណ៍

ចំពោះអ្នកបង់រំលស់យានយន្ត មានឯកសារទាំងនេះ ប៉ូលិសមិនផាកទេ!


នៅកម្ពុជា មានមនុស្សមិនតិចទេដែលទិញយានយន្តដោយបង់រំលស់ ដើម្បីយកមកប្រកបអាជីវកម្ម ឬប្រើប្រាស់ផ្ទាល់ខ្លួន ។ ថ្មីៗនេះ អាជ្ញាធរចាប់ផ្ដើមអនុវត្តការផាកពិន័យច្រើនជាងមុន ទៅលើបទល្មើសចរាចរណ៍ ហើយម្ចាស់យានយន្តបង់រំលស់មួយចំនួន ហាក់ពុំដឹងថា តើគួរធ្វើដូចម្ដេចទេ បើខ្លួនអត់មានកាតគ្រី (ប័ណ្ណសម្គាល់យានយន្តច្បាប់ដើម) ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់។
ចំពោះអ្នកបង់រំលស់យានយន្ត មានឯកសារទាំងនេះ ប៉ូលិសមិនផាកទេ! (រូបភាព ពីស្នងការនគរបាលរាជធានី)

ខាងក្រោម​នេះ ជា​ការ​ពន្យល់​របស់​មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ អំពី​ថា តើ​ឯកសារ​អ្វីខ្លះ ដែល​ម្ចាស់​យានយន្ត​ត្រូវ​មាន ជា​ពិសេស អ្នក​បង់​រំលស់​យានយន្ត ដើម្បី​កុំ​ឲ្យ​ប៉ូលិស​ផាកពិន័យ ។

តាម​ច្បាប់​ចរាចរណ៍​នៅ​ក្នុង​មាត្រា​ថ្មី តម្រូវ​ឲ្យ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ មាន​ឯកសារ​ចាំបាច់​មួយ​ចំនួន នៅ​ពេល​បើកបរ រួម​មាន បណ្ណ​បើកបរ​(​ច្បាប់​ដើម​) បណ្ណ​សម្គាល់​យានយន្ត​(​កាត​គ្រី​ឡាន ឬ​ម៉ូតូ​) និង​លិខិតអនុញ្ញាត​អាជីវកម្ម​(​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ផ្សេង​ៗ)​។

ចុះ​សម្រាប់​យានយន្ត​បង់​រំលស់​វិញ ដែល​មិន​មាន​កាត​គ្រី​ច្បាប់​ដើម តើ​គួរ​ធ្វើ​យ៉ាងណា?

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គ​ស្នង​រង​នគរបាល​ជាតិ បាន​ឆ្លើយ​តប​ថា ចំពោះ​រថយន្ត​បង់​រលស់​នេះ គឺ​ក្រុមការងារ​លោក​បាន​គិតដល់​បញ្ហា​នេះ​ហើយ ដោយ​សមត្ថកិច្ច​ត្រូវការ​កាត​គ្រី​ថតចម្លង​ពី​ក្រុមហ៊ុន​បង់​រំលស់ ដែល​មានការ​បញ្ជាក់​ប្រថាប់ត្រា​ដោយ​អាជ្ញាធរ​មូលដ្ឋាន ។

ឯកឧត្តម ហ៊ឹ​ម យ៉ា​ន បាន​បន្ត​ថា « អ្នក​ដែល​មាន​រថយន្ត​[​បង់​រំលស់​] គឺ​ត្រូវ​ស្នើ​សុំ​ទៅ​ក្រុមហ៊ុន ដើ​ម្ប​ថតចម្លង​បណ្ណ​សម្គាល់​យានយន្ត ឬ​កាត​គ្រី​ហ្នឹង​ទៅ រួច​ហើយ យក​កាត​គ្រី​ថតចម្លង​ហ្នឹង មក​បញ្ជាក់​នៅ​ខាង​ច្រក​ចេញចូល​តែ​មួយ នៅ​តាម​ខណ្ឌ បន្ទាប់​មក ក្រុមការងារ​ខាង​ខណ្ឌ លោក​នឹង​ធ្វើការ​ជាមួយ​ក្រសួងសាធារណការ ដើម្បី​បញ្ជាក់​ថា យានយន្ត​ហ្នឹង មានការ​ចុះបញ្ជី​ពិត គេ​ប្រថាប់ត្រា​ឲ្យ​ភ្លាម ហើយ​ប្រើ​ពេល​លឿន​បំផុត​»​។

ចំពោះ​លិខិតអនុញ្ញាត​អាជីវកម្ម (​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ផ្សេង​ៗ)​វិញ ឯកឧត្តម នាយ​ឧត្តមសេនីយ៍

ហ៊ឹ​ម យ៉ា​ន បញ្ជាក់​ថា ត្រូវ​តែ​មានច្បាប់​ដើម ទោះបីជា​អ្នកបើកបរ​មិនមែន​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ក៏​ដោយ ត្រូវ​តែ​ដាក់​លិខិតអនុញ្ញាត​អាជីវកម្ម (​ច្បាប់​ដើម​) តាម​រថយន្ត​ជា​និច្ច​។

ហើយ​ប្រសិនបើ​មានការ​បាត់បង់ ម្ចាស់​អាជីវកម្ម​ទាំងនោះ អាច​ស្នើ​សុំ​លិខិត​ថ្មី​ទៀត​បាន​ពី​ក្រសួង​សាធារណការ ដោយ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​។

ហេតុ​ដូចនេះ សូមអ្នក​ដែល​ទិញ​រថយន្ត និង​ម៉ូតូ បង់​រំលស់​ទាំងអស់ រួសរាន់​ទៅ​ស្នើ​សុំ​ថតចម្លង​បណ្ណ​សម្គាល់​រថយន្ត ឬ​ម៉ូតូ​របស់​ខ្លួន​ពី​ក្រុមហ៊ុន​ឬ​ឃ្លាំង ដែល​បាន​ទិញ​រថយន្ត​និង​ម៉ូតូ​ទាំងនោះ រួច​ហើយ​យក​ទៅ​បញ្ជាក់​នៅ​ច្រក​ចេញចូល​តែ​មួយ នៅ​ខណ្ឌ​ដែល​ខ្លួន​រស់នៅ ដើម្បី​ទទួល​បាន​លិខិតបញ្ជាក់​ស្របច្បាប់​មួយ ជៀសវាង​ការ​ផាកពិន័យ​កាន់តែ​ច្រើន​ទៀត នៅ​ពេល​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​សួរនាំ​ពី​ឯកសារ​ទាំងនេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំណាង WHO នៅកម្ពុជាថា ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ទំនង​ជា​មាន​រយៈពេល​វែង

ព័ត៌មាន
តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោកស្រី Li Ailan បាន​និយាយ​នៅ​ថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២០​នេះ ថា ការ​…

សូមភ្ជាប់ឯកសារ៤ប្រភេទនេះទៅជាមួយ សម្រាប់អ្នកដែលចង់ធ្វើ ប្តូរ និងពន្យារពេលបណ្ណបើកបរ!

ព័ត៌មាន
ខណៈសមត្ថកិច្ចកំពុងមមាញឹកនៅតាមវិថីនានា ដើម្បីអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ តាមអនុក្រឹត្យថ្មី មានប្រជាពលរដ្ឋជាច្រើនកំពុងសម្រុកទៅធ្វើបណ្ណប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ