វិស័យអចលនទ្រព្យ

ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ


គ្រាន់តែរយៈពេល ១ខែ ក្រុមហ៊ុន CPL លក់ផ្ទះបានជាង២០% ឲ្យគម្រោង Gold Residence ក្រោយពីទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន។ គម្រោងលំនៅឋាន Gold Residence ជាគម្រោងលំនៅឋានមួយស្ថិតនៅក្នុងតំបន់ក្តានុពល គឺនៅជិតនឹងផ្លូវក្រវ៉ាត់ក្រុងទី១ និង មហាវិថីសម្តេចតេជោ(ផ្លូវ៦០ម៉ែត្រ) ទើបជំរុញឲ្យការលក់កាន់តែងាយស្រួល និងឆាប់រហ័សបែបនេះ។
ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ
ដោយ

នេះ​បើ​តាម​ការ​អះអាង ពី​លោក ដែង តារា ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​CPL បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស នៅ​ក្នុង​ពិធី​លក់​ផ្តាច់មុខ​នៅ​ក្នុង​គម្រោង Gold Residence កាលពី​ពេល​ថ្មី​ៗ​នេះ​។

លោក ដែង តារា បាន​បន្ថែម​ថា «​ខ្ញុំ​រំពឹង​ថា គម្រោង​នេះ នឹង​លក់​អស់​នៅ​ក្នុង​រយៈពេល​២​ខែ​ទៀត​នេះ ហើយ​កត្តា​ដែល​ខ្ញុំ​សង្ឃឹម និង​ជឿជាក់​យ៉ាង​ខ្លាំង​នោះ​គឺ ទី​១ កត្តា​ទីតាំង ព្រោះ​ជា​គម្រោង​ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌដង្កោ ដែល​ជា​ខណ្ឌ​មួយ​ដែល​មានការ​អភិវឌ្ឍ​ខ្លាំង អ​ញ្ចឹ​ង​រាល់​ហេដ្ឋារចនាសម្ព័ន្ធ គឺ​មាន​រៀបចំ​យ៉ាង​ស្អាត​ហើយ​ជា​ស្រេច​។ មួយវិញទៀត គម្រោង​ធំ​បាន​មក​បោះទីតាំង​នៅ​ក្នុង​តំបន់​នេះ និង​តំបន់​ក្បែរ​នេះ ដូច​ជា​ផ្សារ​ទំនើប​អ៊ី​អន​៣ រោងចក្រ​សហគ្រាស និង​បុរី​ធំ​ៗ​មួយ​ចំនួន​ផង​ដែរ​»​។

ជាមួយ​គ្នា​នេះ​ដែរ លោក វិត រ៉ូ ឌី​ន នាយក​គ្រប់គ្រង​គម្រោង Gold Residence បាន​ឲ្យ​ដឹង​ដែរ​ថា ការ​បោះទីតាំង​សាងសង់​លំនៅ​ឋាន​ប្រភេទ​វីឡា​កូនកាត់ និង​ផ្ទះ​អាជីវកម្ម​របស់​ខ្លួន នៅ​ក្នុង​តំបន់​ខណ្ឌដង្កោ​នេះ  ព្រោះតែ​សក្តានុពល​នៃ​ការ​អភិវឌ្ឍ​ដ៏​ឆាប់រហ័ស​នៅ​តំបន់​នេះ​។

លោក វិត រ៉ូ ឌី​ន បាន​មាន​ប្រសាសន៍​បន្ត​ថា «​ជា​រួម​ទីតាំង​នេះ ជាទី​តាំង​កណ្តាល​មួយ​ដែល​មាន ទី​១ តំបន់​ដែល​នៅ​ក្បែរ​នោះ​គឺ​ផ្សារ​អ៊ី​អន រង្វង់​មូល​គួរ​ស្រូវ ហើយ​មួយវិញទៀត វា​ក៏​ស្ថិត​នៅ​ពីក្រោយ​រោងចក្រ​កាត់ដេរ ហើយនឹង​ផ្សារ​ព្រែក​ជ្រៃ​ផង​ដែរ ដូច្នេះ​ជា​ទៅ​តាំង​ដែល​មាន​សក្តានុពល​សម្រាប់​ការ​រស់នៅ និង​ធ្វើ​អាជីវកម្ម​»​។

​លោក ដែង តារា ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​CPL
ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ

យោង​តាម​បទ​ពិសោធន៍​ផ្នែក​លក់​អចលនទ្រព្យ​ជាង​២​ទសវត្សរ៍​របស់​ក្រុមហ៊ុន C.P.L តំណាង​ក្រុមហ៊ុន​នេះ អះអាង​ថា នឹង​លក់​គម្រោង​នេះ ឲ្យ​អស់​១០០%​តែ​ម្តង នៅ​ក្នុង​រយៈពេល​២​ខែ​ទៀត​ប៉ុណ្ណោះ​។

បើ​តាម​ប្រធាន​ផ្នែក​ទីផ្សា នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​C.P.L បាន​ឲ្យ​ដឹង​ថា នេះ​ជា​គម្រោង​ដំបូង​គេ​នៃ​គម្រោង Gold Residence ដែល​នឹង​ត្រូវ​សាងសង់​ឲ្យ​រួចរាល់​ក្នុង​រយៈពេល​១៨​ខែ ហើយ​បើតាមម្ចាស់​គម្រោង Gold Residence​នេះ អាច​មាន​គម្រោង​ទី​២ ក្នុង​ពេល​ឆាប់​ៗ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សារព័ត៌មាន៖ ក្រុមហ៊ុន​ចិន​នឹងគ្រប់គ្រង​អគ្គិសនី​ឡាវ ខណៈឡាវ​ជួបការលំបាកក្នុងការសងបំណុល

ព័ត៌មាន
ថ្មីៗនេះ ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ បាន​ចុះ​ផ្សាយ​ថា ប្រទេស​ឡាវ​ទំនង​ជានឹង​ប្រគល់​ភាគហ៊ុនគ្រប់គ្រង​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​របស់ខ្ល…

ព្យាករណ៍៖ ធនាគារនៅវៀតណាម នឹងធ្លាក់ចុះប្រាក់ចំណេញមុនបង់ពន្ធជាង ២២% នៅឆមាសទី២ ឆ្នាំនេះ

ព័ត៌មាន
ប្រាក់ចំណេញមុនបង់ពន្ធនៃប្រព័ន្ធធនាគារនៅក្នុងប្រទេសវៀតណាមនៅឆមាសទី២ នៃឆ្នាំ២០២០នេះ ត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ចុះជាង២២% ធៀបនឹងរយៈពេល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ