ជំនួយសប្បុរសជន-ជំនន់ទឹកភ្លៀង

សម្តេចតេជោ៖ មកដល់ម៉ោងនេះ សប្បុរសជនបរិច្ចាគបានជាង ៦លានដុល្លារហើយ ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង


គិតត្រឹមម៉ោងជិត០៨យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ តាមរយៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានទទួលថវិកាទទួលបានជិត៦លានដុល្លារហើយ ។នេះបើតាមការបញ្ជាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមុននេះបន្តិច នៅក្នុងដំណើរចុះទៅត្រួតពិនិត្យនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សម្តេចតេជោ៖ មកដល់ម៉ោងនេះសប្បុរសជនបរិច្ចាគបានជាង៦លានដុល្លារហើយ ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង(រូបភាព ពីផេកសម្តេច)

សម្តេច​បាន​បញ្ជាក់​ថា មាន​សប្បុរសជន បាន​ផ្ញើ​សារ​ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​សម្តេច​ដើម្បី​សុំ​បរិច្ចាគ​ថវិកា​ទៅ​តាម​លទ្ធភាព ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា​៖«​យើង​មិន​បាន​ស្នើ​សុំ​អ្វី​ទេ ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ទឹកចិត្ត ដោយ​គេ​បាន​ឆាត​មក​ខ្ញុំ​ថា ចង់​ចូលរួម​បរិច្ចាគ​តាម​រយៈ​រាជរដ្ឋាភិបាល ខ្ញុំ​ក៏​បាន​ទទួល ម្យ៉ាង​វិញ​យើង​នៅ​សល់​ថវិកា​របស់​សប្បុរស​ដែល​បរិច្ចាគ​កាល​កូ​វី​ដ និង​ប្រាក់​ឧបត្ថម្ភ​របស់​មន្ត្រី​ជា​រា​ការ​ផង​ដែរ យើង​នឹង​ប្រើប្រាស់​នេះ​»​។

សម្តេច​បាន​បន្ថែម​ថា នៅ​ក្នុង​ថវិកា​ជាង​៦​លាន​ដុល្លារ​នេះ បាន​ដក​ប្រើប្រាស់​អស់​ប្រមាណ​៨០​ម៉ឺន​ដុល្លារ​ហើយ ដើម្បី​ចាត់ចែង​ក្នុង​ការ​ទិញ​ស្បៀង​និង​សម្ភារៈ​ប្រើប្រាស់​ជួយ​ដល់​ជន​រង​គ្រោះ ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។

គេ​សង្កេត​ឃើញ​ថា ភាគច្រើន​ជា​ឧកញ៉ា​គ្រាក់​នៅ​ស្រុក​ខ្មែរ ដែល​តែងតែ​ចូលរួម​បរិច្ចាគ​ថវិកា​ជា​និច្ច រាល់ពេល​មាន​គ្រោះ​មហន្តរាយ និង​ការ​អំពាវនាវ​ពី​រាជរដ្ឋាភិបាល​។​នៅ​ក្នុង​ចំណោម​ឧកញ៉ា​ធំ​ៗ ដែល​បាន​បរិច្ចាគ​នៅ​ក្នុង​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​ជួយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ក្នុង​ជំនន់​ទឹកភ្លៀង​នោះ​ដែរ គេ​ឃើញ​ថា ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​ជួយ​ច្រើន​ជាងគេ ដល់​ទៅ​៦០​ម៉ឺន​ដុល្លារ ខណៈ​ដែល​ឧកញ៉ា ហុង ពី​វ និង​អ្នកឧកញ៉ា ចេ​ន ស៊ី ជួយ​បាន​៥០​ម៉ឺន​ដុល្លារ ក្រៅពី​នេះ ឧកញ៉ា​ផ្សេង​ទៀត និង​សម្ព័ន្ធ​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន ជួយ​ចាប់ពី​១០​ម៉ឺន​ដុល្លារ​ទៅ​៣០​ម៉ឺន​ដុល្លារ​។

គួរ​បញ្ជាក់​ថា ថវិកា​ទាំងនេះ នឹង​ចាត់ចែង​ជួយ​សង្គ្រោះ​បន្ទាន់​តាម​រយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជា​ពិសេស​ការ​ទិញ​ស្បៀងអាហារ​សម្រាប់​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​តាម​តំបន់​រង​គ្រោះ​ដោយ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ដាច់​ស្រយាល​នៅ​តាម​បណ្តា​ខេត្ត​នានា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មូលនិធិ​គ្រោះ​ទឹក​ជំនន់​របស់​ Smart Axiata បើក​ឲ្យ​អតិថិជន​របស់​ខ្លួន​​ចូលរួម​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ

ព័ត៌មាន
រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ - ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបានប្រកាសនៅថ្ងៃនេះ ថា…

ប្រទះឃើញក្រពើដែលរួចពីអាងនៅព្រែកកំពឹសហើយ គឺស្ថិតនៅក្នុងសំណាញ់ការពារខាងក្រៅអាង តែមិនទាន់អាចចាប់បាននៅឡើយទេ!

ព័ត៌មាន
ក្រោយពីចំណាយពេលចេញស្វែងរកពេញមួយយប់ ក្រុមការងាររបស់កសិដ្ឋានចិញ្ចឹមក្រពើនៅក្នុងសង្កាត់ព្រែកកំពឹសបានប្រទះឃើញសត្វក្រពើមួយក្បាលដែលបានរួចចេញពីអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ