ការនេសាទនៅកម្ពុជា

ជំងឺកូវីដ១៩ មិន​អាច​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ផលនេសាទកម្ពុជា​ធ្លាក់ចុះឡើយ រយៈពេល៣ខែឆ្នាំនេះ


នៅក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២០នេះ ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស នៅតែបង្ហាញពីសញ្ញាកើនឡើងគួរឲ្យកត់សម្គាល់ បើទោះបីជាពិភពលោកកំពុងតែរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩យ៉ាងណាក្តី។ ជាក់ស្តែងបើក្រឡេកទៅមើលរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បង្ហាញថា នៅត្រីមាសទី១ សម្រាប់ឆ្នាំ២០២០នេះកម្ពុជាបាននាំចេញផលនេសាទស្រស់កើន១៥ តោន និង ផលនេសាទកែច្នៃកើន ឡើង ១០ តោន។
ជំងឺកូវីដ១៩ មិនអាចរុញច្រានកម្ពុជានាំចេញផលនេសាទធ្លាក់ចុះឡើយ រយៈពេល៣ខែឆ្នាំនេះ (រូបភាព MAFF)

យោង​តាម​របាយការណ៍​ដដែល​បង្ហាញ​ថា ៣​ខែ​ដំបូង​ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំ​ចេញ​ផល​នេសាទ​សរុប​ប្រមាណ​ជាង ៣,៤​តោន ដែល​ក្នុង​នោះ​ផល​នេសាទ​ស្រស់​ចំនួន​ជាង ២,៤​ពាន់​តោន ធៀប​នឹង​យៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០១៩ កើនឡើង​១៥ តោន  និង​ផល​នេសាទ​កែ​ច្នៃ​មាន​ចំនួន ១,១​ពាន់​តោន កើនឡើង​១០​តោន​។

ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ដែរ ការ​កែ​ច្នៃ​ផល​នេសាទ​ទឹកសាប​នៅ​រដូវ​នេសាទ​អនុវត្ត​បាន​ជាង ១០៧​ពាន់​តោន ថយ​ចុះ​៩​ពាន់​តោន ធៀប​នឹង​ឆ្នាំ​មុន​។ ចំណែក​ផល​នេសាទ​សមុទ្រ​វិញ​សម្រេច​បានជា​២​ពាន់​តោន កើន​លើស​ឆ្នាំ​មុន ២០ តោន និង ការ​ផលិត​ទឹកត្រី​សម្រេច​បាន​ជាង ១២ លាន​លី​ត្រ កើន​លើស​ឆ្នាំ​មុន​២០​ម៉ឺន​លី​ត្រ​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ បើសិនជា​ក្រឡេក​ទៅ​មើល​អាជីវកម្ម​នេសាទ​វិញ​បាន​បង្ហាញ​ពី​ការ​ថយ​ចុះ​ដែល ក្នុង​អាជីវកម្ម​សាទ​ទឹកសាប  លក្ខណៈ​គ្រួសារ​ក្នុង​ដែន​នេសាទ​អនុវត្ត​បាន​ចំនួន​ជិត​៧០​ពាន់​តោន ថយ​ចុះ​ជាង​៩០០​តោន និង នេសាទ​គ្រួសារ​តាម​វាលស្រែ​អនុវត្ត​បាន​ជាង​១០៧​ពាន់​តោន ថយ​ចុះ​ជាង ១​ពាន់​តោន និង​ការ​ធ្វើ​នេសាទ​សមុទ្រ​សម្រេច​បាន​ជាង ២០៥​ពាន់​តោន ថយ​ចុះ​៧០​តោន​។​ដោយឡែក​សម្រាប់​ចំណូល ដែល​ប្រមូល​បាន​ពី​សេវា​ផ្សេង​ៗ ក្នុង​ផ្នែក​ជលផល​មាន​ចំនួន​ជាង ៩៣ លាន​រៀល​។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពីដើម​ខែមេសា​ឆ្នាំ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់​ចេញ​វិធានការ ហាមឃាត់​ការ​នាំ​ចេញ​ត្រី​ទៅ​ក្រៅប្រទេស ដើម្បី​ត្រៀម​បម្រុង​ទុក​កុំឱ្យ​មានការ​ខ្វះខាត​លើ​ស្បៀងអាហារ សម្រាប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរី នឹងមានវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះរហូតដល់ដក ៥,៧% មិនធ្លាប់មានឡើយ !

ព័ត៌មាន
សិង្ហបុរីបានសម្រេចបន្តបិទទីក្រុងចំនួន ៤សប្តាហ៍ទៀត ដើម្បីជាវិធានការចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺដ៏កាចសាហាវនេះ។ ការបិទក្រុងនេះដែរ…

វៀតណាម ទទួលបានជោគជ័យលើការបន្ធូរបន្ថយពន្ធនាំចូលត្រីប្រា ពីអាមេរិកហើយ

ព័ត៌មាន
បន្ទាប់ពីមានការទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំ ទីបំផុត ដំណឹងដ៏រីករាយក៏ចូលមកដល់សម្រាប់ប្រជាជន វៀតណាម។ នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានសម្រេច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ