វិស័យធនាគារនិងហិរញ្ញវត្ថុ

អ្នកជំនាញធនាគារនិង ហិរញ្ញវត្ថុ៖ ការផ្តល់ប្រាក់កម្ចីនៅតែបង្ហាញពីកំណើនល្អ!


ក្រុមអ្នកជំនាញនៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុកម្ពុជាបានអះអាងថា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២០នេះ ការផ្តល់ឥណទាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបង្ហាញពីការកើនឡើងពិសេសគឺឥណទានលំនៅដ្ឋាន។
កម្ចីធនាគារ

លោក​បណ្ឌិត អុិន ចាន់​នី ប្រធាន​សមាគម​ធនាគារ​កម្ពុជា និង ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេ​ស៊ី​លី​ដា​បាន​ឲ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០ នេះ ទំហំ​ឥណទាន​សរុប​របស់​ធនាគារ អេ​ស៊ី​លី​ដា​មាន​ប្រមាណ ៣,៨​ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​មុន​កើន​ជាង ២,៥​ភាគរយ ក្នុង​នោះ​កម្ចី​ឥណទាន​លំនៅ​ដ្ឋា​ន​មាន​ទំហំ​ប្រមាណ​ជាង ១៤៦ លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​មុន​កើន​ជិត ៤​ភាគរយ​។

លោក​បណ្ឌិត​បញ្ជាក់​ថា ផ្អែក​តាម​ទំហំ​ឥណទាន​លំនៅ​ដ្ឋា​ន​ដែល​ធនាគារ​អេ​ស៊ី​លី​ដា​បាន​ផ្តល់​ឲ្យ​ទៅ អតិថិជន​មាន​ទំហំ​តូច​ៗ​ប៉ុណ្ណោះ​ដែល​គិត​ជា​មធ្យម​២,៤​ម៉ឺន​ដុល្លារ ខណៈ​ដែល​បច្ចុប្បន្ន មើល ឃើញ​ថា មុខរបរ​ដែល​មាន​ចំណូល​ថេរ និង ច្រើន​ជាងគេ គឺ​វិស័យ​ដាំ​ដុះ​កសិកម្ម​។ លោក​បណ្ឌិត​អុិ​ន ​ចាន់​នី បន្ត​ថា ការ​ផ្តល់​ឥណទាន​ទូ​ទាំង​ប្រទេស​ហាក់​នៅ​តែ​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្នុង​ត្រីមាស​ទី​១ ការ​ផ្តល់​ឥណទាន​មានការ​រី​លូតលាស់​ល្អ ២,៥​ភាគរយ​។  ដូច្នេះ​បើ​ឥណទាន​នេះ នៅ​តែ​បន្ត​រីក លូតលាស់​ល្អ​បែប​នេះ​ក្នុង​រយៈពេល​១​ឆ្នាំ​ទំហំ​ឥណទាន​អាច​នឹង​កំណើន​រហូត​ជាង​១០​ភាគរយ​។

លោក​បណ្ឌិត អុិ​ន ចាន់​នី បញ្ជាក់​ថា ក្នុងអំឡុងពេល​នេះ លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន និង​វាយតម្លៃ​ពី​ទំហំ​នៃ​ផល​ប៉ះពាល់ ចំពោះ​ការ​ផ្តល់​ឥណទាន​នៅ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុង​កម្រិត​ណាមួយ​បាន​ឡើយ ខណៈ​ឥណទាន​លំនៅ​ដ្ឋា​ន​គឺ​មាន​ទំហំ​តូច​ៗ ប៉ុន្តែ​កន្លង​មក​ឥណទាន​ដែល​ជាប់​គាំង ហើយ​ជួប​បញ្ហា​គឺ​ប្រភេទ​ឥណទាន​ធំ​ៗ ពាក់ព័ន្ធ​វិស័យ​នាំ​ចេញ និង​វិស័យ​ដឹក​ជញ្ជូន​ជាដើម​។

យ៉ាងណា​ក៏​ដោយ លោក​បណ្ឌិត​នៅ​តែ​អះអាង​ថា ការ​រីក​លូតលាស់​ឥណទាន​របស់​ធនាគារ​អេ​ស៊ី​លី​ដា​នៅ​ក្នុង​កំឡុង​ខែ មេ​សា ហាក់​បង្ហាញ​ពី​ការ​ថមថយ​មក​នៅ​ត្រឹម ៣,៧ ពាន់​លាន​ដុល្លារ ខណៈ​ខែមីនា​ឥណទាន​មាន​រហូត ៣,៨ ពាន់​លាន​ដុល្លារ ពោល​គឺ​សម្រាប់​៣​ខែ​ដំបូង​ឆ្នាំ​២០២០ ឥណទាន​ថ្មី​មាន​ចំនួន ៩៧​លាន​ដុល្លារ​។

លោក ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ជា​គោលការណ៍​ខាង​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ​នៅ​តែ​បន្ត​ផ្តល់​កម្ចី​ប្រសិនបើ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ខាង​គ្រឹះស្ថាន​ផ្តល់​កម្ចី​នឹង​នៅ​តែ​បន្ត​ផ្តល់​កម្ចី​ឲ្យ​ដដែល ប៉ុន្តែ​ក្នុងអំឡុងពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ ១៩ ភាគច្រើន​អាជីវកម្ម​សុទ្ធតែ​រង​ផល​ប៉ះពាល់​ដោយ​ការ​រក​ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ​ដែល​ក្នុង​នោះ​ទីផ្សារ ដីធ្លី និង​អចលនទ្រព្យ​ក៏​នឹង​ធ្លាក់​ចុះ​ដូច​គ្នា​ដែរ ប៉ុន្តែ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ធ្លាក់​ចុះ​ក្នុង​កម្រិត​ណា​នោះ​ទេ​។

លោក​បន្ត​ថា ក្នុង​រយៈពេល​បី​ខែ​ដើមឆ្នាំ​២០២០​នេះ​ការ​ផ្តល់​ឥណទាន​នៅ​តាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​រក្សា កំណើន​ដូច​គ្នា​នឹង​ឆ្នាំ​មុន ដោយ​លោក​បាន​ពន្យល់​ថា ជា​ទូទៅ​កាលណា​ចំណូល​មានការ​ធ្លាក់​ចុះ​ពិត​ណាស់​តម្រូវការ​ឥណទាន​នឹង​មាន​ជា​បន្ត​ទៀត ដែល​ជាក់ស្តែង​នៅ​ដើមខែ​ឧសភា​នេះ អាជីវកម្ម​មួយ​ចំនួន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ជា​បណ្តើរ​ៗ​ហើយ ដូច្នេះ​តម្រូវការ​ឥណទាន​ក៏​នឹង​ត្រូវការ​ទៅ​តាម​នោះ​ដែរ​។

របាយការណ៍​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ផ្តល់​ឥណទាន ជាង​៧​ពាន់​លាន​ដុល្លារ ដល់​ពលរដ្ឋ​ខែ្ម​រ​ប្រមាណ​ជាង ២,២​លាន​នាក់ ក្នុង​នោះ​មាន ឥណទាន​គ្រួសារ​៣៥% ឥណទាន​កសិកម្ម​២០% ឥណទាន​ពាណិជ្ជកម្ម​១៨% ឥណទាន​សេវាកម្ម​១៤% ដឹក​ជញ្ជូន​៦% សំណង​៣% និង វិស័យ​ផ្សេង​ៗ​ទៀត​៤%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណើនសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប ធ្លាក់ចុះ ៣,៣%

ព័ត៌មាន
សេដ្ឋកិច្ច នៅក្នុងតំបន់អឺរ៉ុប បានធ្លាក់ចុះប្រមាណ ៣,៣% ក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២០នេះ បន្ទាប់ពីរងផលប៉ះពាល់ពី មេរោគកូវីដ១៩ ខណៈសេដ្ឋកិ…

ផលិតកម្មកែច្នៃក្នុងស្រុកចាប់ផ្តើមកក្រើកឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ ថមថយខ្លាំង

ព័ត៌មាន
ឧស្សាហកម្មផលិតកែច្នៃផលិតផលក្នុងស្រុក នៅដើមខែ ឧសភា នេះចាប់ផ្តើម បង្ហាញពីសញ្ញាល្អឡើងវិញទាំងការផលិត និង កែច្នៃសម្រាប់ផ្គត់ផ្គង់ទៅនឹងតម្រូវការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ