តម្រូវការស្បៀងក្នុងស្រុកទប់ទល់កូវីដ១៩

ក្រសួងកសិកម្មកម្ពុជាកំពុងធ្វើការប៉ាន់ប្រមាណពីតម្រូវការស្បៀងក្នុងស្រុក ទប់ទល់កូវីដ ១៩


រដ្ឋមន្ត្រី ក្រសួងកសិកម្មកម្ពុជាបានប្រកាសចេញសេចក្តីណែនាំស្តីពីកាពិនិត្យ សន្និធិ ស្បៀងសម្រាប់ឆ្លើយតបទៅនឹងហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដោយចាត់ឲ្យអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងរដ្ឋបាលជលផលធ្វើការប៉ាន់ប្រមាណពីតម្រូវការ និងការផ្គត់ផ្គង់ ដើម្បីធានាសន្តិសុខស្បៀងនៅកម្ពុជានៅក្នុងកំឡុងពេលនៃវិបត្តិកូវីដ ១៩។
ក្រសួងកសិកម្មកម្ពុជាកំពុងធ្វើការប៉ាន់ប្រមាណពីតម្រូវការស្បៀងក្នុងស្រុក ទប់ទល់កូវីដ ១៩(រូបភាព facebook ក្រសួងកសិកម្ម)

សេចក្តីណែនាំ​ដែល​បាន​ចុះហត្ថលេខា ដោយ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កាលពី​ថ្ងៃ​ពី​ថ្ងៃ​ទី ០៩ មេ​សា​នេះ​បញ្ជាក់​ថា អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវ​ធ្វើការ​ប៉ាន់ស្មាន​បរិមាណ​ស្រូវ អង្ករ​ដែល​មាន​ក្នុង​ស្តុក ទាំង​ក្នុង​រោង​ម៉ាស៊ីន និង​ក្នុង​សហគមន៍ គ្រួសារ​កសិករ ព្រមទាំង​សិក្សា​វាយតម្លៃ​អំពី​ផ្ទៃដី​ដែល​មាន​សក្តានុពល​ដាំ​បន្លែ​ផង​ដែរ​។

ចំពោះ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​វិញ​ក៏​ត្រូវធ្វើ​កា​ប៉ាន់​ប្រមាណ​ពី​តម្រូវការ​សត្វ សាច់ និង​ជា​ពិសេស​ត្រូវ​បំផុស​ចលនា​ចិញ្ចឹមសត្វ​ដល់​ប្រជា​កសិករ និង​ត្រូវ​ចាត់វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​ទប់ស្កាត់​ការ​នាំ​ចូល​សត្វ សាច់សត្វ ដោយ​ខុសច្បាប់​។

ជាមួយនឹង​ការ​ទទួលខុសត្រូវ​នេះ​ដែរ រដ្ឋបាល​ជលផល​ក៏​ត្រូវប៉ាន់​ប្រមា​ន​ពី​តម្រូវការ ក៏​ដូច​ជា​ការ​ផ្គត់ផ្គង់​ផល​នេសាទ ដើម្បី​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់ សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​រក្សា​ស្ថិរភាព​តម្លៃ​ទីផ្សារ និង​បរិមាណ​គ្រប់គ្រាន់​ដល់​ប្រជាពលរដ្ឋ​។

ការ​ចេញ​សេចក្តីណែនាំ​ដល់​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្នុង​ក្រសួងកសិកម្ម​នេះ គឺជា​ការ​អនុវត្តន៍​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន លើ​វិធានការ​ត្រៀម​បម្រុង​ស្បៀងអាហារ​សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ស្ថានភាព​ដែល​មាន​ផល​ប៉ះពាល់​ជា​សកល​បង្ក​ដោយ​ជំងឺ​កូ​វី​ដ ១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទូត​បរទេស​ធំៗនៅ​កម្ពុជា​សម្ដែង​ការគាំទ្រ​គម្រោង​ផ្ទះ​តម្លៃ​សមរម្យ​របស់​ឧកញ៉ា​ សៀ ឫទ្ធី

ព័ត៌មាន
ឯកអគ្គរដ្ឋទូត​ប្រទេស​ធំៗ​​ចំនួន​ ៤ រួមមាន សហរដ្ឋ​អាមេរិក បារាំង ឥណ្ឌូនេស៊ី និងសិង្ហ​បុរី និង​តំណាង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជ…

កម្មករនិយោជិតក្នុងវិស័យទេសចរណ៍នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុង១ខែពី​រាជ​រដ្ឋាភិបាល

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញសេចក្តីណែនាំថ្មីមួយបន្ថែមស្តីពីវិធានការសំដៅជួយវិស័យឯកជន និងកម្មករ និយោជិត ចំពោះការបើកប្រាក់ឧបត្ថម្ភសម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ