ការបំភ្លឺរបស់នាយកដ្ឋានភាពយន្ត

នាយកដ្ឋានភាពយន្ត៖ ច្រានចោលព័ត៌មានថា ក្រសួងវប្បធម៌បានអនុញ្ញាតឲ្យបើករោងភាពយន្តវិញ


ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានច្រានចោលនូវព័ត៌មានដែលបានផ្សព្វផ្សាយថា ក្រសួងវប្បធម៌បានអនុញ្ញាតឲ្យបើកដំណើរការរោងភាពយន្ដវិញ ដែលនេះវាផ្ទុយស្រឡះពីលទ្ធផលនៃកិច្ចប្រជុំរវាងនាយកដ្ឋានភាពយន្ត និងម្ចាស់រោងភាពយន្តទាំងនោះ។
នាយកដ្ឋានភាពយន្ត៖ ច្រានចោលព័ត៌មានថា ក្រសួងវប្បធម៌បានអនុញ្ញាតឲ្យបើករោងភាពយន្តវិញ

លោក ប៉ុក បូ​រក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត​បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ គ្មាន​គោលការណ៍​នឹង​អនុញ្ញាត​ឲ្យ​រោង​ភាពយន្ត​បើក​វិញ​នា​ពេល​នេះ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​នោះ​ទេ​។ លោក​បាន​បន្ត​ថា «​ខ្ញុំ​ប្រជុំ​ជាមួយ​រោងកុន​ហ្នឹង​គឺ​ដើម្បី​ស្វែ​ករក​បញ្ហា​ប្រឈម​ដែល​រោងកុន​បាន​ជួប​ក្នុង​កំឡុង​ពេល​នៃ​ការ​បិទ​រោងកុន​ចាប់ពី​ថ្ងៃ​ទី​១៧ ខែមីនា រហូត​ដល់​បច្ចុប្បន្ន​ហ្នឹង តើ​រោង​ភាពយន្ត​បាន​ជួប​បញ្ហា​លំ​បាល​អ្វីខ្លះ​» ។

លោក​បាន​បន្ថែម​ថា «​ឆ្លៀត​នៅ​ក្នុង​ឱកាស​ហ្នឹង​ដែរ យើង​ក៏​បាន​ត្រៀម​វិធានការ ព្រោះ​យើង​ក៏​ឃើញ​មាន​ករណី​ស្រាកស្រាន្ត​ខ្លះ​ដែរ នៅ​ក្នុងស្រុក​យើង​ចំពោះ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ អ​ញ្ចឹ​ង​ខ្ញុំ​និយាយ​ថា បើសិន​ក្នុង​ករណី​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បើ​រោង​នៅ​ពេល​ណាមួយ​ខាង​មុខ នៅ​ពេល​ណាមួយ​យើង​មិន​បាន​បញ្ជាក់​ថា​នៅ​ពេល​ណា​ទេ ប៉ុន្តែ​យើង​និយាយ​នៅ​ពេល​ណាមួយ​ប្រសិនបើ​រដ្ឋាភិបាល​អនុញ្ញាត រោងកុន​ត្រូវ​តែ​មាន​វិធានការ​ការពារ​បន្ត​ទៀត​»​។ 

លោក​បញ្ជាក់​ថា «​វិធានការ​បន្ត​ទៀត​ហ្នឹង​យើង​សំដៅ​ដល់ ថា​តើ​យើង​ឲ្យ​ទស្សនិកជន​ហ្នឹង​ច្រើន​ពេញ​រោង​ដូច​ពី​មុន ឬ​ក៏​យើង​ត្រូវ​កាត់​បន្ថយ0x017d7 ហើយ​ការ​ជជែក​គ្នា គឺ​យើង​ត្រូវ​កាត់​បន្ថយ គឺ​យើង​អត់​ឲ្យ​ចូល​ទាំងអស់​ទេ ឧទាហរណ៍​ថា ១០០ យើង​បន្ថយ​នៅ​តែ​៥០​ទេ ដើម្បី​ដាក់​គម្លាត​គ្នា និង​មាន​វិធានការ​ផ្សេង​ៗ​ទៀត​»​។

បើ​តាម​លោក  ប៉ុក បូ​រក្ស ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លះ​នេះ ខ្សែភាពយន្ត​ដែល​មាន​ទិ​ដ្ឋ​ការ​សម្រាប់​ត្រៀម​ចាក់​បញ្ចាំង​មាន​ចំនួន​ច្រើន​លើសលុប ដោយ​គ្រាន់តែ​ថ្ងៃ​១៧​មីនា​មួយ​ថ្ងៃ ជា​ថ្ងៃ​ដែល​រដ្ឋាភិបាល​ប្រកាស​ឲ្យ​បិទ​រោងកុន​បណ្តោះអាសន្ន មាន​ភាពយន្ត​ប្រមាណ​ជា​២០​ចំណង​រឿង ដែល​កំពុង​ចាក់​បញ្ចាំង​។ ដូចនេះ​នៅ​ពេល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បើ​រោង​ភាពយន្ត​វិញ​ហើយ ក្រសួង​វប្បធម៌​ស្នើ​ឲ្យ រោង​ភាពយន្ត​ទាំងអស់​រៀបចំ​កម្មវិធី​ចាក់​បញ្ចាំង​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការ​ឈ្លោះ​គ្នា​រវាង​ផលិតករ និង​ក្រុមហ៊ុន​ចែកចាយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដាបិទបញ្ចប់ការធ្វើបរិវិសកម្ម ដោយមានវិនិយោគិនចូលរួម ២.៤៩៧នាក់

ព័ត៌មាន
ធនាគារអេស៊ីលីដា បានសម្រេចបិទបញ្ចប់ការធ្វើបរិវិសកម្ម នៃដំណើរការបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនហើយ កាលពីថ្ងៃសុក្រទី ២៤ ខែមេសាឆ្នាំ២០២០។ ជាល…

របាយការណ៍គយ៖ ការនាំចេញ-នាំចូលទំនិញនៅតែកើនជាង ១៣% ក្នុងត្រីមាសទី១នេះ ទោះមានការរំខានពីកូវីដ-១៩

ព័ត៌មាន
នៅក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលសារព័ត៌មានអេឡិចត្រូនិចខេមបូណូមីសទទួលបាននាពេលថ្មីៗនេះ បានបង្ហាញ ការនាំចេញ និងនាំចូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ