ករណីឆ្លងកូវី១៩ថ្មី

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២៦នាក់ទៀតហើយ មកពី៣ប្រទេសផ្សេងគ្នា


នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី លើបុរសជនជាតិខ្មែរ២៦នាក់ទៀតហើយ ដែលក្នុងនោះ ទើបតែត្រលប់មកពីប្រទេសអេហ្ស៊ីបចំនួន០៥នាក់ រុស្សីចំនួន២០នាក់ និងមកពីប្រទេសកូរ៉េខាងត្បូង០១នាក់។
ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី២៦នាក់ទៀតហើយ មកពី៣ប្រទេសផ្សេងគ្នា

ក្រសួងសុខាភិបាល​កម្ពុជា បាន​បញ្ជាក់​ទៀត​ថា អ្នក​ទាំង​២៦​នាក់​នេះ មាន​២៥​នាក់ គឺអាយុ​ចាប់ពី​២៥​ឆ្នាំ ដល់​៣២​ឆ្នាំ និង​មាន​ម្នាក់ វ័យ​ចំណាស់​ជាងគេ អាយុ​៦៥​។ អ្នក​ទាំងនេះ មាន​១៤​នាក់​មាន​អា​ស័​យ​ដ្ឋា​ន​នៅ​រាជធានីភ្នំពេញ បន្ទាយ​មាន​ជ័យ​០៤​នាក់ ស្វាយ​រៀង​០២​នាក់ សៀមរាប​០២​នាក់ កំពង់ចាម​០១​នាក់ ត្បូងឃ្មុំ​០១​នាក់ បាត់ដំបង​០១​នាក់ និង​ក្រុងព្រះសីហនុ​០១​នាក់​។

គួរ​កត់​សម្គាល់ថា បុរស​២៥​នាក់ ដែល​មក​ពី​ប្រទេស​អេ​ហ្ស៊ី​ប និង​រុ​ស្សី បាន​បន្ត​ជើងហោះហើ​យ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​ជើងហោះហើរ​នេះ​មាន​អ្នក​សរុប​១៤៤​នាក់ ស្រី​០៧​នាក់ ដែល​សុទ្ធតែ​ជនជាតិ​ខ្មែរ​។ នៅ​ក្នុង​នោះ​មក​ពី​ប្រទេស​អេ​ហ្ស៊ី​ប​៣៥​នាក់ រុ​ស្សី​១០០​នាក់ និង​ម៉ា​ឡេ​ស៊ី​០៩​នាក់​ផង​ដែរ​។ ចំណែក​អ្នក​ឆ្លង​ម្នាក់​ទៀត ជា​បុរស​ជនជាតិ​ខ្មែរ មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង តាម​ជើងហោះហើរ​ត្រង់ ដោយ​បូក​រួម​នឹង​ដំណើរ​ផ្សេង​ទៀត​សរុប​១១០​នាក់ ស្រី​៤៦​នាក់ និង​មាន​ក្មេង​១៦​នាក់ ដែល​រួម​មាន​ជនជាតិ​ខ្មែរ​៣៨​នាក់ អា​មេ​រិ​ក​១៩​នាក់ ស៊ុ​យ​អែ​ត ០៦​នាក់ កូរ៉េ​០៨​នាក់ បារាំង​២៣​នាក់ កា​ណា​ដា​០២​នាក់ អង់គ្លេស​០១​នាក់ អូស្ត្រាលី​០២​នាក់ អូ​បេ​គី​ស្តង់​០១​នាក់ ទួ​ក​គី​០១​នាក់ វៀតណាម​០១​នាក់ អាហ្វ្រិក​ខាងត្បូង​០១​នាក់ ចិន​០១​នាក់ និង​ជនជាតិ​ប៉ូ​ឡូញ​០៣​នាក់​។

នៅ​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀតថ ក្រៅពី​មាន​ករណី​ឆ្លងថ្មី​២៦​នាក់​ហើយ ក៏​នៅ​មាន​ករណី​ជា​សះស្បើយ​បុរស​០៤​នាក់​ផង​ដែរ ដែល​មាន​០៣​នាក់​មក​ពី​ប្រទេស​អា​រ៉ា​ប៊ីត​សា​អូឌីត និង​០១​នាក់ មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

បច្ចុប្បន្ន​អ្នក​ទាំង​២៦​នាក់ ដែល​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ខណៈ​អ្នក​រួម​ដំណើរ​មក​ជាមួយ​ទាំងអស់​ត្រូវ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​រាជធានី​ភ្នំពេញ ដោយ​អ្នកមាន​លទ្ធភាព​នៅ​សណ្ឋាគារ និង​អ្នក​គ្មាន​លទ្ធភាព​ស្នាក់​នៅ​មណ្ឌលចត្តាឡីស័ក នៅ​បញ្ជាការដ្ឋាន​ទ័ពអាកាស និង​វិទ្យាល័យ​ហ៊ុន​សែន​បុរី​១០០​ខ្នង​។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០នេះ កម្ពុជា​មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​១៩៧​នាក់ ខណៈ​ដែល​អ្នក​ចំនួន​អ្នកជា​សះស្បើយ​មាន​១៤០​នាក់ ហើយ​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​៥៧​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា និងចិន បានបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីជាស្ថាពរហើយ!

ព័ត៌មាន
នៅទីបំផុតក្រោយពីចាប់ផ្ដើមចរចាអស់រយៈពេលជិត១ឆ្នាំ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានបញ្ចប់ជាស្ថាពរហើយ និងត្រៀមចុះហត្ថលេខាន…

អ្នកជំនាញ៖ វិស័យធានារ៉ាប់រងកម្ពុជា ត្រូវការយុទ្ធសាស្រ្តថ្មី ដើម្បីងើបឡើងពីវិបត្តិកូវីដ-១៩

ព័ត៌មាន
វិស័យធានារ៉ាប់រងនៅកម្ពុជា បាននិងកំពុងប្រឈមនឹងបញ្ហាគួរឲ្យកត់សម្គាល់នៅអំឡុងនៃវិបត្តិកូវីដ-១៩នេះ ពិសេសផលិតផលធានារ៉ាប់រងទូទៅ ដែលផ្ដោតសំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ