វិបត្តិសេដ្ឋកិច្ចសិង្ហបុរី

សិង្ហបុរី នឹងមានវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះរហូតដល់ដក ៥,៧% មិនធ្លាប់មានឡើយ !


សិង្ហបុរីបានសម្រេចបន្តបិទទីក្រុងចំនួន ៤សប្តាហ៍ទៀត ដើម្បីជាវិធានការចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺដ៏កាចសាហាវនេះ។ ការបិទក្រុងនេះដែរបានធ្វើឲ្យ ធនាគារអភិវឌ្ឍន៍សិង្ហបុរី ហៅកាត់ថា DBS Bank បានព្យាករណ៍ថា ការបិទទីក្រុងនេះ បង្កើនអត្រាបាត់បង់ការងារកាន់ តែច្រើន ហើយសេដ្ឋកិច្ចសិង្ហបុរីធ្លាក់ចុះដុនដាបកាន់តែខ្លាំងមិនធ្លាប់មានឡើយក្នុងប្រវត្តិ សាស្ត្រ។
សិង្ហបុរី នឹងមានវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះរហូតដល់ដក ៥,៧% មិនធ្លាប់មានឡើយ ! (រូបភាព time.com)

ធនាគារ​អភិវឌ្ឍន៍​សិង្ហ​បុរី បាន​អះអាង​ថា វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ មេរោគ​កូ​វី​ដ​១៩ នឹង​កាន់តែ​ធ្ងន់ធ្ងរ ហើយ​អូស​បន្លាយពេល​កាន់តែ​យូរ ដែល​ធ្វើ​ឲ្យ សេដ្ឋកិច្ច​សឹ​ង្ហ​បុរី ធ្លាក់​ចុះ​រហូត​ដល់​ទៅ ដក ៥.៧% នៅ​ក្នុង​ឆ្នាំ ២០២០​នេះ​។

ជាង​នេះ​ទៅ​ទៀត ការ​កាត់​បន្ថយ​ការងារ បាន​កើនឡើង​ដល់ ៤​ម៉ឺន ៥​ពាន់​កន្លែង ខ្ពស់​ជាង​ពេល​ណា​ៗ​ទាំងអស់ ខណៈ​អត្រា​អត់​ការងារ​ធ្វើ​របស់​ប្រជាជន​ក្នុងស្រុក​អាច​កើន​ដល់​៤.២%​។

លោក អាយ​វ៉ី​ន សៀ​ស សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់​នៃ​ធនាគារ DBS បាន​ប្រាប់​ឲ្យ​ដឹង ថា បើសិនជា សិង្ហ​បុរី មិន​អាច​គ្រប់គ្រង​បញ្ហា​នៃ​ការ​រីក​រាលដាល​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ក្រោយ​ការ​បិទ​ទីក្រុង​ជា​លើក​ទី​២​នេះ​បាន​ទេ នោះ​ប្រាក​ដក​ណាស់ សេដ្ឋកិច្ច​សិង្ហ​បុរី អាច​នឹង​ធ្លាក់​ចុះ​ដល់ ដក ៧.៨% ឯណោះ​។

ហើយ​ការ​ដែល​ថ្នាក់ដឹកនាំ​សឹ​ង្ហ​បុរី​បន្ត​បិទ​ទីក្រុង រហូត​ដល់​ដំណាច់ខែ ឧសភា នេះ គឺ​ដោយសារ​តែ​មានការ​ផ្ទុះ​ឡើង​នូវ ករណី​ឆ្លង​ជា​ច្រើន​ករណី នៅ​ក្នុង​កន្លែង​ស្នាក់​នៅ​របស់​កម្មករ​បរទេស ដែល​បាន​ជម្រុញ​ឲ្យ ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ប្រទេស​សិង្ហ​បុរី កើនឡើង​ខ្ពស់​ជាងគេ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជាប់​ចំណាត់ថ្នាក់​លេខ ៥ នៅ​តំបន់​អាស៊ី​។

គួរ​រម្លឹក​ដែរ​ថា រដ្ឋាភិបាល​សិង្ហ​បុរី បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជាង ៦៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជួយ​ដល់ អាជីវកម្ម​ជា​ច្រើន ដែល​មាន​ភាព​ទន់ខ្សោយ​ផ្នែក​ហិរញ្ញវត្ថុ និង​បុគ្គលិក កម្មករ​របស់​ពួក​គេ​។

ហើយ​មុន​ការ​ផ្ទុះ​ឡើង​នូវ រលក​ទី ២ នៃ​មេរោគ​កូ​វី​ដ​១៩ ចាប់ពី​ដើមខែ មេ​សា​នេះ​មក ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី ធ្លាប់​បាន​ព្យាករណ៍​ម្តង​រួច​ទៅ​ហើយ​ថា GDP របស់​ប្រទេស​សិង្ហ​បុរី អាច​នឹង​ធ្លាក់​ចុះ ចន្លោះ​ពី ដក ៤% ដល់ ដក ១% សម្រាប់​ឆ្នាំ ២០២០​នេះ តែ​យ៉ាងណា ពុំ​ទាន់​មានការ​ព្យាករណ៍​ជា​ថ្មី​ម្តងទៀត​ទេ គិត​មក​ទល់​ពេល​នេះ​។

សូម​បញ្ជាក់​ថា ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO ក៏​បាន​ព្រមាន​ជា​ថ្មី​ដែរ​ថា បញ្ហា​ជំងឺ​រលាក​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ​នេះ មិន​ងាយ​នឹង​បញ្ចប់​នោះ​ទេ ហើយ​គ្រប់​គ្នា ត្រូវ​តែ​មាន​វិធានការ និង​សកម្មភាព​ច្បាស់លាស់ ដើម្បី​ទប់ស្កាត់​រលក​ទី ២ នៃ​មេរោគ​កូ​វី​ដ​១៩​។

យោង​តាម​តួលេខ​ចុង​ក្រោយ គិត​ត្រឹម​ថ្ងៃ​ទី ២៨ ខែមេសា ករណី​ឆ្លង​មេរោគ​កូ​វី​ដ ១៩ ទូ​ទាំង​សកលលោក បាន​កើន​ដល់​ជាង ៣​លាន​ករណី នឹង​បាន​សម្លាប់​មនុស្ស​ជាង ២​០ម៉ឺន​នាក់ ក្នុង​នោះ​ប្រទេស​សិង្ហ​បុរី មាន​ករណី​ឆ្លង​ជាង ១​,៤​ម៉ឺន​ករណី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​ធនាគារ និងមីក្រូហិរញ្ញវត្ថុផ្អាកការផ្ដល់កម្ចីដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ មែនទេ?

ព័ត៌មាន
វិស័យទេសចរណ៍ ត្រូវបានអ្នកជំនាញមើលឃើញថា គឺជាវិស័យមួយ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេមួយ នៅអំឡុងពេលមានបញ្ហាមេរោគឆ្លង Covid-19នេះ បើធៀបន…

ជំងឺកូវីដ១៩ មិន​អាច​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ផលនេសាទកម្ពុជា​ធ្លាក់ចុះឡើយ រយៈពេល៣ខែឆ្នាំនេះ

ព័ត៌មាន
នៅក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២០នេះ ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស នៅតែបង្ហាញពីសញ្ញាកើនឡើងគួរឲ្យកត់សម្គាល់ បើទោះបីជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ