ភ្ញៀវទេសចរក្នុងស្រុក

៣ខែកម្ពុជាបាត់បង់ភ្ញៀវទេសចរបរទេសជាង ៧០ម៉ឺននាក់


វិស័យទេសចរណ៍កម្ពុជាបានបាត់បង់ចំណែកភ្ញៀវទេសចរបរទេស ប្រមាណ ៣៨% ពោលគឺធ្លាក់ចុះជាង ៧០ម៉ឺននាក់ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២០នេះ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ការបាត់បង់ភ្ញៀវទេសចរនេះ ដោយសារតែវិបត្តិមេរោគកូវីដ១៩ ដូចបណ្តាប្រទេសដទៃជាច្រើនលើសកលលោក។ នេះបើយោងតាមទិន្នន័យក្រសួងទេសចរណ៍កម្ពុជា ។
ទេសចរអន្តរជាតិ (រូបភាព អាជ្ញាធរអប្សរា)
ដោយ

​នៅ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ ២០២០​នេះ ប្រទេស​កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ១,១​លាន​នាក់ ដែល​ក្នុង​នោះ ភ្ញៀវ​ទេសចរណ៍ ចិន នៅ​តែ​ឈរ​លើ​កំពូល​តារាង មាន​ជាង ២៥​ម៉ឺន​នាក់ ប៉ុន្តែ​ធ្លាក់​ចុះ ៦២%​។

ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ប្រទេស​កម្ពុជា រំពឹង​នឹង​ទទួល​បាន​លំហូរ​ភ្ញៀវ​ទេសចរ​ចិន ច្រើន​ឡើង​វិញ នៅ​ក្រោយ​ពេល​ដែល​ពិភពលោក អាច​កំចាត់ ជម្ងឺ​កូ​វី​ដ​១៩​បាន​សម្រេច ខណៈ​ទីផ្សារ​ចិន ជាទី​ផ្សារ​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​កម្ពុជា ហើយ​កម្ពុជា ក៏​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​ទទួល​ទេសចរ​មក​ពី​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ​ដែរ​។

លើស​ពី​នេះ ក្រសួងទេសចរណ៍ ក៏​គ្រោង​នឹង​ដាក់​ចេញ​នូវ ស្តង់ដារ​អាជីវកម្ម​ទេសចរណ៍​ថ្មី យ៉ាង​យូរណាស់ ត្រឹម​ដំណាច់​ខែឧសភា​នេះ ក្នុង​គោលដៅ​ធានា​នូវ សុវត្ថិភាព​សុខភាព​របស់ ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ បង្ការ​ការពារ​ពី ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩​។

ដោយឡែក ចំពោះ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​វិញ ដែល​រង​ការ​គៀបសង្កត់​ពី វិធានការ​បិទ​ជើងហោះហើរ​របស់​បណ្តា​ប្រទេស​ជា​ច្រើន​នោះ យើង​ឃើញ​ថា នៅ​ត្រីមាស​ទី ១​នេះ វិស័យ​អាកាសចរណ៍​កម្ពុជា គឺ​មានការ​ធ្លាក់​ចុះ​ប្រមាណ ៤៨% ពោល​គឺ​បាត់បង់​អ្នកដំណើរ​ជាង ៦​សែន​នាក់ ក្នុង​នោះ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាត់បង់​ភ្ញៀវ​ជាង ២​សែន​នាក់ ឬ​ប្រមាណ ៥៨% ឯណោះ​។

បើ​មើលទៅ​រមណីយដ្ឋាន​អង្គរ នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប ដែល​ជា​ប្រភព​ចំណូល​ជាតិ​ដ៏​សំខាន់​មួយ បាន​បាត់បង់​ប្រាក់​ចំណូល​រហូត​ដល់​ទៅ ៥០% ទៅ​ហើយ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ ២០២០​នេះ ដោយ​សម្រេច​បាន​ត្រឹមតែ​ជិត ១៨​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ហើយ​ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស មាន​ជាង ៣៨​ម៉ឺន​នាក់ ថយ​ចុះ​ជាង ៥១%​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុង​ក្រោយ​បំផុត​របស់ គ្រឹះស្ថាន​អង្គរ​។

ទោះ​យ៉ាងណា ក្រសួងទេសចរណ៍​កម្ពុជា បាន​បញ្ជាក់​ហើយ​ថា​នៅ​ចំពោះ​មុខ​នេះ កម្ពុជា​នឹង​ជម្រុញ​ឲ្យ​មាន ចលនា​ទេសចរណ៍​ក្នុងស្រុក​ជា​មុន​សិន ដើម្បី​ធ្វើ​ឲ្យ វិស័យ​ទេសចរណ៍​ក្នុងស្រុក មាន​ភាពល្អ​ប្រសើរ បណ្តើរ​ៗ​ឡើង​វិញ ដោយ​ផ្សារ​ភ្ជាប់​នូវ ការ​អនុវត្ត​តាម​វិធានការ​ការពារ របស់​ក្រសួងសុខាភិបាល និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្នុង​ទិស​ដៅ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នូវ​មេរោគ​កូ​វី​ដ​១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកប្រាយុទ្ធអះអាងថា ផលប៉ះពាល់នៃមេរោគកូវីដ-១៩ អាចនឹងបន្តដល់រយៈពេល៩ខែទៀត

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី ០៥ ខែ ឧសភានេះ បានអះអាងថា ប្រទេសថៃ បានមើលឃើញពីផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្ដាលមកពីការរាតត្…

កំណើនសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប ធ្លាក់ចុះ ៣,៣%

ព័ត៌មាន
សេដ្ឋកិច្ច នៅក្នុងតំបន់អឺរ៉ុប បានធ្លាក់ចុះប្រមាណ ៣,៣% ក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២០នេះ បន្ទាប់ពីរងផលប៉ះពាល់ពី មេរោគកូវីដ១៩ ខណៈសេដ្ឋកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ