ក្រុមហ៊ុន TikTok​នៅអាមេរិក

ក្រុមហ៊ុនមេ TikTok ប្រាប់វិស្វកររបស់ខ្លួនឲ្យត្រៀមបិទ TikTok នៅអាមេរិក ខណៈដែលក្រុមហ៊ុនយក្សៗរបស់អាមេរិកកំពុងតាមចែចូវទិញ


ក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីចែករំលែកវីដេអូបណ្ដាញសង្គម TikTok បានប្រាប់ទៅកាន់ក្រុមវិស្វកររបស់ខ្លួននៅក្នុងសប្ដាហ៍នេះ ឲ្យត្រៀមខ្លួនដើម្បីបិទប្រតិបត្តិការកម្មវិធី TikTok នៅសហរដ្ឋអាមេរិក បើទោះបីជាកម្មវិធីនេះ កំពុងត្រូវបានក្រុមហ៊ុនយក្សៗរបស់អាមេរិកដូចជា Microsoft និង Walmart ជាដើមតាមចែចង់ចរចាទិញយកយ៉ាងណាក្ដី។ នេះបើតាមប្រភពព័ត៌មានពី Reuters ដែលបានផ្សាយនៅថ្ងៃនេះ ទី ២៨ ខែសីហានេះ។
ក្រុមហ៊ុនមេ TikTok ប្រាប់វិស្វកររបស់ខ្លួនឲ្យត្រៀមបិទ TikTok នៅអាមេរិក ខណៈដែលក្រុមហ៊ុនយក្សៗរបស់អាមេរិកកំពុងតាមចែចូវទិញ(រូបភាព cnbc.com)
ដោយ

ក្រុមហ៊ុន ByteDance ត្រូវបាន​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ត្រាំ បញ្ជា​ឲ្យលក់​កម្មវិធី TikTok នៅអាមេរិក ទៅឲ្យ​ក្រុមហ៊ុន​ Microsoft និងក្រុមហ៊ុន Oracle ហើយថ្មីនេះ ប្រភពព័ត៌មាន ក៏បាន​បញ្ជាក់ដែរថា ក្រុមហ៊ុនយក្ស​របស់អាមេរិក Walsmart ក៏កំពុង​ចូលរួម​ចរចា​ទិញ​កម្មវិធី TikTok នេះផងដែរ ខណៈដែល​កម្មវិធីនេះ មានអ្នកប្រើប្រាស់​នៅអាមេរិក ប្រហែល​១០០លាន​នាក់​ក្នុងមួយខែ។ ទោះយ៉ាងណា  ក្រុមហ៊ុន ByteDance ក៏ពឹងថា នឹង​រើសបាន​ដៃគូ​ដែលជា​អ្នកទិញ​ TikTok នេះ ក្នុង​ពេល​ឆាប់ៗ។

លោកដូណាល់ត្រាំ កាលពី ថ្ងៃទី ៦ សីហា បាន​ប្រកាសថា នឹង​បិទ​ដំណើរការ​ TikTok នៅអាមេរិក បើ​ក្រុមហ៊ុន​មេ​របស់​កម្មវិធីនេះ មិនព្រមលក់កម្មវិធីនេះ ឲ្យទៅ​ក្រុមហ៊ុន​របស់អាមេរិកណាមួយ ដោយលោក​បាន​ទុកឱសាន្ដវាទ​ឲ្យ​ក្រុមហ៊ុន​ ByteDance ចំនួន ៤៥ ថ្ងៃ ខណៈដែលពេលវេលា​កាន់តែកៀក​ខិត​ចូលមកដល់ហើយ។

ដោយសារតែ​មាន​សម្ពាធ​កាន់តែខ្លាំងឡើង ពី​រដ្ឋាបាល​អាមេរិក នៅប៉ុន្មាន​ថ្ងៃមុននេះ នាយកប្រតិបត្តិ​ TikTok គឺលោក Kevin Mayer ដែលបាន​ចូល​មកកាន់ដឹកនាំ TikTok បាន​ត្រឹមតែ​៣ខែ ប៉ុណ្ណោះ ក៏បាន​ដាក់ពាក្យ​លាឈប់ផងដែរ។

ក្រុមហ៊ុន​លក់រាយ Walmart ដែល​ជា​អ្នកចូលខ្លួន​មកថ្មីមួយទៀត ក្នុងការ​ចរចា​ទិញ TikTok បាន​លើកឡើងថា ការទិញយក​TikTok នេះ នឹងអាចជួយ​ឲ្យ​ Walmart ទទួលបាន​អតិថិជន​កាន់តែច្រើន និង​កើនឡើង​ទីផ្សារ​អនឡាញ និង​ការ​ផ្សព្វផ្សាយ​នូវ​អាជីវកម្ម​របស់ខ្លួន។ តម្លៃហ៊ុន របស់ Walmart បាន​ហក់ឡើង ៦% ក្រោយពី​ការប្រកាសនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សារព័ត៌មានជប៉ុន៖ នាយករដ្ឋមន្ត្រី Abe ចង់​លាលែងពីតំណែង

ព័ត៌មាន
នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ិនហ្សូ អាបេ (Shinzo Abe) ចង់​លាលែង​ពីមុខតំណែងដោយសារហេតុផល​សុខភាព ។ នេះ​បើតាម​សេចក្ដី​រាយការណ៍ព័ត៌មាន…

ផ្លាស់ប្តូរ​ការរស់នៅ​បែប​ស៊ីវិល័យ​របស់​អ្នក​ជាមួយ​នឹង​ខុនដូ ដឹស្តា​ប៉ូឡារីស​២៣

ព័ត៌មាន
ក្នុងពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជា បានស្វែងរកការរស់នៅ បែបជីវិតស៊ីវិល័យ ដោយងាកមករកគេហដ្ឋានបែបបុរី និង ខុនដូ។ ចំពោះការផ្លាស់ប្តូរបែបន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ