សក្តានុពលតំបន់ព្រៃឡង់

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ស្នើដល់យុវជនប្រើបច្ចេកវិទ្យាស្មាតហ្វូន ផ្សព្វផ្សាយពីសក្តានុពលនៃតំបន់ព្រៃឡង់ទៅកាន់ពិភពលោក


ក្រសួងបរិស្ថាន សហការជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID បានរៀបចំយុទ្ធនាការការពារព្រៃឡង់ តាមរយ:ទំនាក់ទំនងផ្លាស់ប្តូរឥរិយាបទសង្គម ក្នុងគោលដៅលើកកម្ពស់ដល់ការអភិរក្សប្រកបដោយចីរភាព ក៏ដូចជាការកាត់បន្ថយនូវការបំភាយឧស្ម័នពុល នៅក្នុងប្រទេសកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ស្នើដល់យុវជនប្រើបច្ចេកវិទ្យាស្មាតហ្វូន ផ្សព្វផ្សាយពីសក្តានុពលនៃតំបន់ព្រៃឡង់ទៅកាន់ពិភពលោក
ដោយ

នៅ​ក្នុង​ពិធី​សម្ពោធ​នេះ​ដែរ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​ថ្លែង​ថា គម្រោង​នេះ នឹង​អាច​ជួយ​ផ្តល់​ព័ត៌មាន ផ្តល់​ការ​អប់រំ និង​ទទួល​បាន ការ​ចូលរួម​ពី​សំណាក់​ប្រជាជន​កម្ពុជា ទាំង​ក្មេង និង​ចាស់ ស្តី​អំពី​ការ​ការពារ​ព្រៃ​ឡង់ ។

ឯកឧត្តម សៅ សុភាព បាន​បន្ថែម​ថា​៖ «​បាន​កត់សម្គាល់​ឃើញ​ថា នៅ​ក្នុង​យុទ្ធនាការ​នេះ​ផង​ដែរ ក៏​មានដំណើរ​ការ​ប្រកួតប្រជែង តាម​រយៈ​ការ​ផលិត​វី​ដេ​អូ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជំរុញ​ដល់​ការ​ចូលរួម​ពី​យុវជន​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សម្រស់ និង​សារសំខាន់ របស់​តំបន់​ទេសភាព​ព្រៃ​ឡង់ នៅ​កម្ពុជា​។ ដូច្នេះ ខ្ញុំ​ចង់​លើកទឹកចិត្ត​ឱ្យ​មនុស្ស​គ្រប់​ៗ​គ្នា ប្រើប្រាស់​កាមេរ៉ា ឬ​ទូរ​សព្ទ ដៃ​មក​ចូលរួម​សហប្រតិបត្តិការ ប្រកបដោយ​ភាព​វិជ្ជមាន និង​ក្នុង​ន័យ​ស្ថាបនា ដើម្បី​ជួយ​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ ឥរិយា​បទ​ជា​សាធារណៈ ឆ្ពោះទៅ​រក​ការ​ស្រឡាញ់​ព្រៃ​ឡង់ និង​បរិស្ថាន​ជា​ទូទៅ​»​។

ដោយឡែក លោកស្រី វី​ណា រេ​ដ​ឌី នាយក​បេសកកម្ម ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក​(USAID) ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ដែរ​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ កម្មវិធី​របស់ USAID ផ្តោត​លើ​តំបន់​ជីវចម្រុះ​សំខាន់​ៗ​ចំនួន​ពីរ គឺ​តំបន់​ព្រៃ​ឡង់ និង​តំបន់​វាលទំនាប​ភាគ​ខាងកើត ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ បាន​ចូលរួម​ជា​ចំណែក​ក្នុង​ការ ការពារ​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​សំខាន់​ៗ នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​ទាំងនោះ​។

លោកស្រី វី​ណា រេ​ដ​ឌី បាន​បញ្ជាក់​ថា​៖ «​យើង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ សហគមន៍ ក្រសួង​ចំណុះ​រដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន ដើម្បី​ជួយ​ការពារ​បេតិកភណ្ឌ​ជាតិ​របស់​ប្រទេស​កម្ពុជា ហើយ​នេះ​ជា​លទ្ធផល ដែល​ប្រជាជន​កម្ពុជា​នឹង​ទទួល​អត្ថប្រយោជន៍​ពី​គម្រោង​នេះ​ផង​ដែរ​»​។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន
លោកស្រី វី​ណា រេ​ដ​ឌី នាយក​បេសកកម្ម ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក​(USAID) ប្រចាំ​កម្ពុជា

សូម​ជម្រាប​ថា ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ USAID ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៦១ ដោយ​ប្រធានាធិបតី John F. Kennedy និង​ដើរតួ​នាទី ជាទី​ភ្នាក់ងារ​នាំមុខ​នៃ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក្នុង​ការ​ផ្តល់​ជំនួយ​បរទេស​។ ចាប់តាំងពី​ឆ្នាំ ១៩៩២ មក USAID បាន​ផ្តល់​ជំនួយ​ប្រមាណ​ជាង ១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ការ​អភិវឌ្ឍន៍ ដល់​ប្រទេស​កម្ពុជា​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ទំនងបើកផ្លូវសម្រាប់ក្រុមហ៊ុនមេរបស់​​កម្មវិធី​ Tik Tok

ព័ត៌មាន
បន្ទាប់ពីមានបញ្ហារកាំរកូស រវាង ថ្នាក់ដឹកនាំអាមេរិក និងក្រុមហ៊ុនបណ្តាញសង្គមចិន Tik Tok ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានបង្ហើបថា កិច្ចព្រមព្រ…

ADB កែប្រែការព្យាករថ្មី ចំពោះសេដ្ឋកិច្ចកម្ពុជាថា នឹងធ្លាក់ចុះត្រឹម -៤% ប៉ុណ្ណោះ

ព័ត៌មាន
ធនាគារ អភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ២៣ ខែកញ្ញានេះ បានដំឡើងការព្យាករថ្មី សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២០នេះថា អាចនឹងមានការធ្លាក់ចុះត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ