ស្ថានភាពអាកាសធាតុនៅកម្ពុជា

សូមប្រុងប្រយ័ត្ន! ព្យុះធំៗនៅប្រទេសជិតខាង នៅតែបន្តជះឥទ្ធិពលមកលើប្រទេសកម្ពុជា


ក្រសួងធនធានទឹក បានជូនណឹងដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រ័យត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលកើតដោយសារឥទ្ធិពលព្យុះទី១៦និង១៧ ដែលបានកើតឡើងនៅសមុទ្រចិនខាងត្បូង និងបន្តចូលមកក្នុងប្រទេសវៀតណាម ដោយព្យុះនឹងបន្តធ្វើឲ្យកម្ពុជានៅមានភ្លៀងធ្លាក់រាយប៉ាយ ពីមធ្យមទៅបង្គួរ នៅទូទាំងប្រទេស។
សូមប្រុងប្រយ័ត្ន! ព្យុះធំៗនៅប្រទេសជិតខាង នៅតែបន្តជះឥទ្ធិពលមកលើប្រទេសកម្ពុជា

ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ប្រកាស​ថា ព្យុះ​ទី​១៦​ឈ្មោះ​ណា​ង​កា ដែល​អាច​កើត​មាននៅ​ថ្ងៃ​ទី​១២​ខែតុលា នៅ​សមុទ្រ​ចិន​ខាងត្បូង  ហើយ​នៅ​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៥ អាច​ថយឥទ្ធិពល​របស់​វា​នៅ​មក​ក្រុង​ហាណូយ​វៀតណាម នឹង​អាច​មាន​ឥទ្ធិពល​តិចតួច​មក​លើ​កម្ពុជា​។

ដោយឡែក​ព្យុះ​ទី​១៧ ឈ្មោះ សូវ​ឌែ​ល អាច​និង​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ នៅ​ខាងកើត​ប្រទេស​ហ្វី​លី​ពី​ន និង​ដើរ​ឆ្ពោះ​មក​សមុទ្រ​ចិន​ខាងត្បូង ។ ព្យុះ​នេះ​នឹង​ធ្វើ​ដំណើរ​ពី​សមុទ្រ​ចិន​ខាងត្បូង ចូល​មក​ភាគ​ខាងត្បូង ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែតុលា និង​នៅ​ថ្ងៃ​ទី​១៨ នឹង​ចុះ​ថយឥទ្ធិពល​នៅ​ពេល​វា​ចូល​មក​ខេត្តរតនគិរី និង​ស្ទឹង​ត្រែង របស់​ប្រទេស​កម្ពុជា​។

ការ​ប្រកាស​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ថ្មី​នេះ បាន​ធ្វើ​ឡើង ខណៈ​ខេត្ត​ចំនួន​១១​របស់​កម្ពុជា​កំពុង​រង​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង ធ្វើ​ឱ្យ​មនុស្ស​១១​នាក់​ស្លាប់ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​ត្រូវ​ជម្លៀស​ទៅ​កន្លែង​សុវត្ថិភាព​។

តាម​ការ​ឲ្យ​ដឹង​ពី គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ទឹកជំនន់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៣​ម៉ឺន​គ្រួសារ ប្រជាពលរដ្ឋ​ជាង ២​ពាន់​គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៣​ម៉ឹ​ន​ខ្នង​រង​ការ​ជន់​លិច និង​ខូចខាត ៣០​ខ្នង​។​ទឹកជំនន់​នេះ ធ្វើ​ឱ្យ​លិច​ផលដំណាំ​ប្រជាពលរដ្ឋ​ជាង ១២​ម៉ឺន​ហិ​កតា​។ ក្នុង​នោះ​ស្រូវ​ជិត ៨​ម៉ឺន​ហិ​កតា និង​ដំណាំ​ផ្សេង​ៗ​ជាង ៤​ម៉ឺន​ហិ​ក និង​បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ ១០​នាក់​ស្លាប់​បាត់បង់​ជីវិត និង​ពីរ​នាក់​បាន​រង​របួស​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-កូរ៉េ គ្រោងបញ្ចប់​ការចរចា​នៅ​ចុងឆ្នាំ២០២០, តើវានឹងជួយអ្វីខ្លះ​ដល់​សេដ្ឋកិច្ចកម្ពុជា?

ព័ត៌មាន
កម្ពុជាទើបតែបានចុះហត្ថលេខាជាផ្លូវការជាមួយចិន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីម្សិលមិញនេះ ហើយវាគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីលើ…

នៅអំឡុងគ្រោះទឹកជំនន់នេះ សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវសមាជិកជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជាបានអំពាវនាវដល់សមាជិក សមាជិកាដែលមានរោងមាស៊ីនកិនស្រូវនៅជិតទីតាំងស្រែកំពុងជួបរងគ្រោះដោយសារទឹកជំនន់ទាំងអស់ ឲ្យជួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ