អត្ថបទពាណិជ្ជកម្ម

ថ្មីទៀតហើយពី អេស៊ីលីដា ! បើកគណនីបញ្ញើ​សំចៃ​ដោយ​មិនចាំបាច់​មាន"ប្រាក់តម្កល់ដំបូង"!


លោក​អ្នក​នាង​ដែល​ប្រើ​ប្រាស់​ធនាគារ​ អេស៊ីលីដា ឥឡូវនេះ អាច​បើក​គណនី​«បញ្ញើ​សំចៃ» បាន​យ៉ាង​រហ័ស កាន់តែងាយស្រួល ហើយ​ថែមទាំង​ទទួលបាន​លក្ខខណ្ឌ​ពិសេសៗ​ថែមទៀតផង ។
ដោយ

លក្ខខណ្ឌពិសេស រួមមានដូចជា មិនចាំបាច់​មានប្រាក់តម្កល់ដំបូង និង​មិនតម្រូវឲ្យ​មានសមតុល្យ​អប្បបរមា ជាដើម រួមទាំង​ផល​ប្រយោជន៍ជាច្រើនទៀត ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា បាន​រៀបរាប់បញ្ជាក់​អំពី​ការ​បើក​គណនី​បញ្ញើ​សំចៃ (Savings Account) យ៉ាងដូច្នេះថា ៖ «ចំពោះ​ការបើក​គណនី​បញ្ញើ​សំចៃ អ្វីដែល​ថ្មី ពេលនេះ គឺ យើង​លែង​តម្រូវ​ឲ្យ​មាន​ការដាក់​ប្រាក់​តម្កល់ដំបូងនៅក្នុងគណនី​ហើយ ។ ​ដូច្នេះ គាត់​[អតិថិជន]​អាច​ប្រើប្រាស់​រហូត​ទាល់តែ​សមតុល្យ​គាត់​ស្មើសូន្យ ក៏បានដែរ ។ ជាមួយគ្នានេះ សមតុល្យ​អប្បបរមា [លុយតែត្រូវសល់​នៅក្នុងគណនី​ជា​អប្បបរមា] ក៏លែងតម្រូវឲ្យមានដែរ ។»

អត្ថប្រយោជន៍ផ្សេងៗទៀត​នៃ​គណនី​បញ្ញើ​សំចៃ រួមមាន ៖ 

  • ផ្តល់​ជូន​ប័ណ្ណ​ព័ត៌មាន​គណនី​ដោយ​ឥត​គិត​ថ្លៃ និង​គិត​ថ្លៃ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត លើ​ការ​ប្រើប្រាស់​សៀវភៅ​ប្រាក់​បញ្ញើ​សំចៃ ។
  • ផ្តល់​ជូន​របាយការណ៍​គណនី តាម​តម្រូវការ (មិន​គិត​ថ្លៃ​សម្រាប់​ការ​ស្នើ​សុំ​ត្រឹម​២ខែ) ។ គិត​ថ្លៃ ៨.០០០រៀល, ២ដុល្លារ, ៨០បាត ឬ​សមមូល ក្នុង​មួយ​ខែ នៃ​ចំនួន​ខែ​ដែល​លើស​ពី២ខែ ។
  • លោក​អ្នក​អាច​គ្រប់គ្រង​លើ​ទិន្នន័យ​ចំណូល និង​ចំណាយ​លើ​រាល់​ការ​ប្រតិបត្តិការ​នៅ​ក្នុង​របាយការណ៍​គណនី ឬ​សៀវភៅ​គណនី​របស់​លោក​អ្នក​បាន​យ៉ាង​សុក្រឹត ឬ​ទទួល​សារ​ជូនដំណឹង​ព័ត៌មាន​គណនី​តាម​រយៈ​ទូរស័ព្ទ​ដៃ (ជា​សេវា​បន្ថែម) ៕




អត្ថបទបន្ទាប់


ហាងកាហ្វេចិនដ៏ធំមួយ Luckin Coffee ដែលជាដៃគូប្រជែងរបស់ Starbucks បានដាក់ពាក្យក្ស័យធននៅអាមេរិក

ព័ត៌មាន
ហាងកាហ្វេ Luckin Coffee ដែលជាយីហោរបស់ចិន និងជាដៃគូប្រជែងធំមួយរបស់ Starbucks កាលពីថ្ងៃទី ៥ ខែកុម្ភៈ បានដាក់ពាក្យក្ស័យធននៅសហរដ្ឋអាមេរ…

ខេ ស៊ីមេន ផ្លាស់ប្ដូររូបរាងថ្មី និងបង្ហាញផលិតផលថ្មី នៅក្នុងពិធីជួបជុំតំណាងអ្នកចែកចាយ និងប្ដេជ្ញាបន្តលើកកម្ពស់ការរស់នៅរបស់ប្រជាជនកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនស៊ីម៉ងត៍ ខេ ស៊ីមេន នៅថ្ងៃនេះ បានជួបជុំជាមួយតំណាងអ្នកចែកចាយ និងក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ដែលជាដៃគូសហការរបស់ខ្លួន មកពីទូទាំងប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ