Advertisement
Advertisement
Advertisement
ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ផ្ទះក្រោម៧ម៉ឺនដុល្លារអាមេរិក

ពន្ធប្រថាប់ត្រាចំពោះតម្លៃផ្ទះក្រោម៧ម៉ឺនដុល្លារត្រូវបានលើកលែងរយៈពេល១ឆ្នាំ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសលើកលែងពន្ធប្រថាប់ត្រាចំពោះតម្លៃផ្ទះក្រោម៧ម៉ឺន ដុល្លារអាមេរិក នៅក្នុងរយៈពេល១ឆ្នាំ ដោយគិតត្រឹមពីខែកុម្ភៈឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលបានចុះបញ្ជីប្រកបអាជីវកម្ម នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ផ្ទះលំនៅដ្ឋាន​តម្លៃសមរម្យ​របស់ក្រុមហ៊ុន Worldbridge Homes
ដោយ
Advertisement

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​លើកទឹកចិត្ត​ដល់​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន​បែប​នេះ​នៅ​ក្នុងអំឡុងពេល​ដែល​សម្តេច​ថ្លែង​សារ​ពិសេស​មួយ​ជូន​ជនជាតិ​ខ្មែរ​ទាំងអស់ ពាក់ព័ន្ធ​ស្ថានភាព​ថ្មី​ៗ​ចុង​ក្រោយ ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​។ ហើយ​ការ​សម្រេច​បែប​នេះ​គឺ​ចង់​សំដៅ​ឲ្យ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​មាន​តម្លៃ​សមរម្យ ឬ​ក៏​តម្លៃ​ទាប រួម​ជាមួយ​អ្នក​ដែល​មាន​ប្រាក់​ធ​ម្យ​ម​មាន​លទ្ធភាព​អាច​ទិញ​ផ្ទះ​ស្នាក់​នៅ​បាន​ថោក និង​មិន​ចាំបាច់​បង់ពន្ធ​។

សម្តេច បាន​បន្ថែម​ទៀត​ថា ការ​ធ្វើ​បែប​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​វិធានការ​រយៈពេល​ខ្លី និង បន្ទាន់​សម្រាប់​សំដៅ​ជួយ​ដល់​វិស័យ​សំខាន់​ៗ នៃ សេដ្ឋកិច្ចជាតិ​។  ហើយ​នេះ​ក៏​ជា​កញ្ចប់​នៃ​វិធានការ​ជុំ​ទី​១ និង​ក្នុង​ករណី​ចាំបាច់​រដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​ទៀត​ទៅ​តា​មកា​រវិ​វត្ត​នៃ​សភាព​ការ​ជាក់ស្តែង​បន្តបន្ទាប់​ទៀត​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ​សម្តេច​តេ​ជោ ក៏​បាន​អះអាង​ថា ក្នុង​នាម​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន​ទាំងអស់​ឲ្យ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បញ្ចុះ​ថ្លៃ តាម​លទ្ធភាព​ផង​ដែរ​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើកលែង​ពន្ធ​ប្រថាប់ត្រា​ចំពោះ​តម្លៃ​ផ្ទះ​ក្រោម​៧​ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល​១​ឆ្នាំ​នេះ​ដែរ ត្រូវ​បាន​អ្នកជំនាញ និង អ្នក​អភិវឌ្ឍន៍​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​លើក​ឡើង​ថា គឺជា​រឿង​ល្អ​សម្រាប់​អ្នកជំនួញ​។ លោក ឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន វើ​ល​ប្រ៊ី​ដ​គ្រុប និង អ្នកជា​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន និង អគារ​ខ្ពស់​ៗ​ជា​ច្រើន​នៅ​កម្ពុជា បាន​លើក​ឡើង​ថា នេះ​គឺជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​លោក​តែងតែ​ដឹង​សុខទុក្ខ​ពី​អ្នករក​ស៊ីក្នុង​គ្រា​ដែល​មាន​បញ្ហា​ប៉ះ​ផល​ផ្សេង​ៗ​។​នេះ​ជា​កាយវិការ​មួយ​ដ៏​ល្អ​ដើម្បី​លើកទឹកចិត្ត​នៅ​ក្នុង​វិស័យ​ឯកជន​ឲ្យ​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​។

ជុំវិញ​ទៅ​នឹង​បញ្ហា​នេះ​ដែរ​លោក​ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​វាយតម្លៃ និង ភា្ន​ក់​ងារ​អចលនវត្ថុ​កម្ពុជា និង ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី​ភី​អិ​ល បាន​សាទរ​ចំពោះ​ការ​លើកលែង​ពន្ទ​ផ្ទះ​នេះ បើ​ទោះបីជា​ការ​លើកលែង​ពន្ធ​នេះ មាន​រយៈពេល​ខ្លី​ក៏​ពិតមែន ប៉ុន្តែ​វា​ក៏​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អនុគ្រោះ​បន្ធូរបន្ថយ ដ៏​ល្អ​សម្រាប់​អ្នកជំនួញ​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន ក្នុង​គ្រា​ដែល​កម្ពុជា​កំពុង​តែ​រង​ផល​ប៉ះពាល់​ពី​វីរុស​កូ​រ៉ូ​ណា និង EBA ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខរាជរដ្ឋាភិបាលចាត់វិធានការស្រោចស្រង់ការធ្លាក់ចុះដុនដាបក្នុងវិស័យ ទេសចរណ៍កម្ពុជា

ព័ត៌មាន
វិស័យទេសចរណ៍នៅកម្ពុជា និងនៅក្នុងតំបន់ សុទ្ធតែជួបប្រទះនូវវិបត្តិថមថយចុះនូវ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដោយសារតែការផ្ទុះឡើងនូវ វីរុ...

ក្រុងបាងកកសល់ខុនដូ អត់មនុស្សនៅជាង ១០ម៉ឺនយូនីត ខណៈអ្នកជំនាញថា អាចនឹងកើនថែមទៀត!

ព័ត៌មាន
ទីផ្សារខុនដូ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលជាទិសដៅដ៏ចាប់អារម្មណ៍ចង់វិនិយោគបំផុត ពីសំណាក់វិនិយោគិនចិននោះ កំពុងប្រឈមនឹងបញ្ហាមិនអំណោ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ