ចំណូល​មិន​មែន​សារពើពន្ធ

MEF នឹង​ខំ​រុញ​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​ចំណូល​មិន​មែន​សារពើ​ពន្ធ ឲ្យ​ចេញ​នៅ​ត្រីមាស​ទី១​ឆ្នាំនេះ


ក្រោយ​ពី​សង្កេត​ឃើញ​ថា ចំណូល​មិន​មែន​សារពើ​ពន្ធ​មាន​ការ​រីក​កើន​ឡើង​ជា​លំដាប់ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (MEF) បាន​បើក​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​មួយ អំពី​សេចក្ដី​ព្រាង​អនុក្រឹត្យ ស្ដីពី​ការ​គ្រប់គ្រង​ចំណូល​មិនមែន​សារពើ​ពន្ធ សំដៅ​ធ្វើ​យ៉ាង​ណា​ធានា​ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព នៃ​ការ​គ្រប់គ្រង និង​ការ​ប្រមូល​ចំណូល​មិនមែន​សារពើ​ពន្ធ។
រូបដ្យាក្រាម នៃរបាយការណ៍ស្ដីពីការប្រមូលពន្ធ របស់អគ្គនាយដ្ឋានពន្ធដារ
ដោយ
អំពី ពន្ធ

តាម​ការ​អះអាង​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា នឹង​ខំ​ជំរុញ​ឲ្យ​អនុក្រឹត្យ​នេះ​ចេញ​ជា​ផ្លូវការ​នៅ​ត្រីមាស​ទី១​ឆ្នាំ​២០១៨​នេះ ខណៈ​ដែល​កន្លង​មក ការ​គ្រប់គ្រង​ចំណូល​មិន​មែន​សារពើ​ពន្ធ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​បាន​ដាក់​ចេញ​ប៉ុណ្ណោះ។

បើតាម​ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា សេចក្ដីព្រាង​អនុក្រឹត្យ​នេះ​ត្រូវ​បាន​ប្រជុំ​ពិភាក្សា​ជាច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ ហើយ​ក្រោយ​ពី​កិច្ច​ប្រជុំ​ចុង​ក្រោយ សេចក្ដីព្រាង​អនុក្រឹត្យ​នេះ នឹង​ត្រូវ​ដាក់​បន្ត​ជូន​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ត្រីមាស​ទី១​ឆ្នាំ​២០១៨​នេះ ដើម្បី​ពិនិត្យ​និង​អនុម័ត។ 

ឯកឧត្តម​បន្ថែម​ថា អនុក្រឹត្យ​នេះ​នឹង​មាន​ទម្ងន់​ជាង​ប្រកាស​ដែល​មាន​នា​ពេល​កន្លង​មក សម្រាប់​ការ​អនុវត្ត​ក្នុង​ការ​ប្រមូល​និង​គ្រប់គ្រង​ចំណូល​សារពើពន្ធ ហើយ​វា​ក៏​មាន​ប្រសិទ្ធភាព​កាន់​តែ​ប្រសើរ​ជាង​មុន​ផង​ដែរ។

ឯកឧត្តម ងី តាយី បាន​គូស​បញ្ជាក់​ទៀត​ថា ការ​បង្កើត​នូវ​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​ចំណូល​មិនមែន​សារពើ​ពន្ធ​នេះ​ឡើង គឺ​ស្របពេល​ទៅ​នឹង​ការ​រីក​លូតលាស់​នៃ​វិស័យ​នេះ ខណៈ​ដែល​នៅ​ឆ្នាំ​២០១៧ ក្រសួង​ហិរញ្ញវត្ថុ​បាន​ប្រមូល​ចំណូល​មិនមែន​សារពើ​ពន្ធ​នេះ បាន​រហូត​ដល់ ១៥% ឬ​ស្មើ​នឹង​ប្រមាណ ៦​រយ​លាន​ដុល្លារ​នៃ​ចំណូល​ជាតិ​សរុប។

ឯកឧត្តម នេត មុន្នី ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើ​ពន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ដែរ​​ថា អនុក្រឹត្យ​ដែល​ត្រូវ​បាន​ជជែក​ពិភាក្សា​យ៉ាង​ផុសផុល​នេះ នឹង​ជំរុញ​ឲ្យ​ការ​ប្រមូល​ចំណូល​មិនមែន​សារពើ​ពន្ធ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​បង្កើន​ការ​រក​ចំណូល​ជូន​រដ្ឋ​កាន់​តែ​ច្រើន​ឡើង​ផង​ដែរ ខណៈ​ដែល​បច្ចុប្បន្ន ចំណូល​មិន​មែន​សារពើ​ពន្ធ​នេះ​មាន​ប្រមាណ​ជាង ៥​ពាន់​ប្រភេទ និង​មាន​មួយ​ចំនួន​ បាន​និង​កំពុង​ធ្វើ​ឡើង​បែប​ព័ត៌មាន​វិទ្យា​ផងដែរ តួយ៉ាង ការ​ធ្វើ​ផែនការ​ចំណូល ប្រមូល​ចំណូល កត់ត្រា​ចំណូល និង​តាមដាន​ចំណូល ជាដើម។ ឆ្លង​តាម​ការ​ពិភាក្សា​កន្លង​រវាង​អន្តរ​ក្រសួង​ពាក់ព័ន្ធ ឯកឧត្តម​រំពឹង​ថា នឹង​ខិតខំ​ជំរុញ​ឲ្យ​អនុក្រឹត្យ​នេះ ត្រូវ​បាន​អនុម័ត​នៅ​ត្រីមាស​ទី១​ឆ្នាំ​នេះ។

សូម​ជម្រាប​ដែរ​ថា តាម​ផែនការ​កំណត់ នៅ​ឆ្នាំ​២០១៧ ចំណូល​ថវិកា​រដ្ឋ​សរុប​មាន​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ ចំណូល​មិនមែន​សារពើ​ពន្ធ មាន​ប្រមាណ ៦​រយ​លាន​ដុល្លារ។ 

ចំណូល​មិនមែន​សារពើ​ពន្ធ គឺ​សំដៅ​ដល់​ចំណូល​បាន​មក​ពី​ការ​ចាត់ចែង ការ​ធ្វើ​អាជីវកម្ម និង​ការ​លក់​ទ្រព្យ​សម្បត្តិ​រដ្ឋ ផល​បាន​ពី​សម្បទាន កម្រៃ​បាន​មក​ពី​សេវា​សាធារៈ ផល​ពី​ការ​ពិន័យ និង​ការ​ដាក់​ទណ្ឌកម្ម ការ​ឧបត្ថម្ភ​អំណោយ ផល​ហិរញ្ញវត្ថុ ផល​ផ្សេងៗ និង​ផល​ពិសេស និង​ចំណូល​ផ្សេង​ទៀត ដែល​ត្រូវ​បាន​កំណត់​ថា ជា​ចំណូល​មិនមែន​សារពើ​ពន្ធ​ដទៃ​ទៀត៕




អត្ថបទបន្ទាប់


កោះខ្មែរចំនួន៧​ត្រូវបានរដ្ឋាភិបាលបង្កើតជាឧទ្យានជាតិសមុទ្រ

ព័ត៌មាន
រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យយកកោះខ្មែរចំនួន៧ ដែលស្ថិតក្នុងខេត្តព្រះសីហនុ និង ខេត្តកោះកុង បង្កើតជា «ឧទ្យាជាតិសមុទ្រកោះរ៉ុង»។ កោះទាំង…

ឧកញ៉ា​ គឹម សាវុធ៖ ស្រូវ​អង្ករ​ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយ​នឹង​ឡើង​ថ្លៃ​ជាង​ឆ្នាំ​មុនៗ

ព័ត៌មាន
តម្លៃ​ស្រូវ​អង្ករ​ នៅ​ឆ្នាំ​នេះ និង​នៅ​ឆ្នាំ​ក្រោយ នឹង​មាន​ការ​ហក់​ឡើង​ខ្ពស់​ជាង​បណ្ដា​ឆ្នាំ​មុនៗ។ នេះ​បើ​យោង​តាម​​ឧកញ៉ា​រកស៊ី​លើ​វិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ