កូរ៉េខាងជើង បញ្ជូនយន្ដហោះទៅដឹកសម្ភារសុខាភិបាលពីចិន

កូរ៉េខាងជើង បញ្ជូនយន្ដហោះទៅដឹកសម្ភារសុខាភិបាលពីចិន ក្រោយផ្ទុះឆ្លងកូវីដ១៩


បន្ទាប់ពីបាន ច្រានចោលនូវជំនួយវ៉ាក់សាំងពីអង្គការពិភពលោក និងការជួយនានាពីកូរ៉េខាងត្បូង ដើម្បីឆ្លើយតបទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩នោះ ឥឡូវនេះ កូរ៉េខាងជើង បានងាកមករកចិនកាន់តែខ្លាំង ដើម្បីឲ្យជួយប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ដែលកំពុងររាតត្បាត។
កូរ៉េខាងជើង បញ្ជូនយន្ដហោះទៅដឹកសម្ភារសុខាភិបាលពីចិន ក្រោយផ្ទុះឆ្លងកូវីដ១៩
ដោយ

ជាក់ស្ដែង តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​របា​ន​ឲ្យ​ដឹង​ថា កូរ៉េ​ខាងជើង បាន​បញ្ជូន​យន្ដហោះ​ទៅ​ដឹក​សម្ភារៈ​សុខាភិបាល​ផ្សេង​ៗ​ពី​ប្រទេស​ចិន ដោយ​ការ​ទទួល​ជំនួយ​ពី​ចិន​នេះ គឺ​ធ្វើ​ឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​រដ្ឋ​ឯកោ​មួយ​នេះ​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩​ជា​លើក​ដំបូង​ក្នុង​ប្រទេស​ខ្លួន​។

ជើងហោះហើរ​អន្តរជាតិ​មួយ​ចំនួន​របស់​កូរ៉េ​ខាងជើង បាន​ចាប់ផ្ដើម​ហោះហើរ​ឡើ​វិញ បន្ទាប់​ពី​បាន​បិទ​តាំងពី​មាន​កូ​វី​ដ​១៩​រាតត្បាត​នៅ​ទូ​ទាំង​ពិភពលោក​អស់​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​។ ប៉ុន្ដែ ជើងហោះហើរ​អន្តរជាតិ​នេះ មិនមែន​ជា​ការ​ដឹក​អ្នកដំណើរ​ទេ ប៉ុន្ដែ វា​ជា​ការ​ហោះហើរ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ទៅ​ដឹក​សម្ភារ​វេជ្ជសាស្ត្រ​នានា ដើម្បី​ប្រើប្រាស់​ទប់ទល់​នឹង​កូ​វី​ដ​១៩ ដែល​កំពុង​លុយ​នៅ​ក្នុង​រដ្ឋ​ឯកោ​មួយ​នេះ​។ តាម​សេចក្ដីរាយការណ៍ ពី​សារព័ត៌មាន​កូរ៉េ​ខាងត្បូង យ៉ុ​ន​យា​ប់ បាន​ឲ្យ​ដឹង​ថា យន្ដហោះ​៣​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air Koryo របស់​កូរ៉េ​ខាងជើង បាន​ហោះហើរ​ចាក​ចេញពី​ព្យុ​ង​យ៉ាង ទៅ​កាន់​ទីក្រុង​សៀន​យ៉ាង​របស់​ចិន​នៅ​ថ្ងៃ​ទី​១៦​ឧសភា ហើយ​បាន​ហោះហើរ​ត្រឡប់​មក​វិញ​ជាមួយនឹង​សម្ភារ​បរិក្ខា​វេ​ជ្ជា​សាស្ត្រ​ជា​ច្រើន នៅ​ថ្ងៃ​បន្ទាប់​នោះ​។

ប្រភព​ព័ត៌មាន​ពី​សារព័ត៌មាន​យ៉ុ​ន​ហាប់​បាន​បន្ថែម​ថា កូរ៉េ​ខាងជើង​អាច​នឹង​បន្ដ​បញ្ជូន​យន្ដហោះ ទៅ​ដឹក​សម្ភារ​វេជ្ជសាស្ត្រ​ពី​ប្រទេស​ចិន​បន្ថែម​ទៀត ដ្បិតថា ការ​ដឹក​ជញ្ជូន​កន្លង​មកនេះ មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយ​ថា ខ្លួន​មិន​បានដឹង​ពី​ការ​រាយការណ៍​របស់​សារព័ត៌មាន​ជុំវិញ​នឹង​រឿង​កូរ៉េ​ខាងជើង​ទទួលយក​ជំនួយ​សុខាភិបាល​ពី​ចិន​នោះ​ទេ ហើយ​អ្នកនាំពាក្យ​រូប​នេះ ក៏​មិន​បាន​បញ្ជាក់​ពី​រឿង​ជំនួយ​របស់​ចិន​ដែល​ផ្ដល់​កូរ៉េ​ខាងជើង​នោះ​ដែរ​។ ក៏​ប៉ុន្ដែ ប្រទេស​ចិន​នា​ពេល​កន្លង​ទៅ​នេះ បាន​និយាយ​ថា នឹង​ជួយ​កូរ៉េ​ខាងជើង​ប្រយុទ្ធ​ទប់ទល់​នឹង​កូ​វី​ដ​១៩ ប្រសិនបើ​មានការ​ស្នើ​សុំ​។

ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​១៩​កាន់តែ​ខ្លាំង កូរ៉េ​ខាងជើង​បាន​ចល័ត​ទ័ព​របស់​ខ្លួន រួម​ទាំង​បុគ្គលិក​យោធា​ពេទ្យ​ចំនួន ៣០០០ នាក់ សម្រាប់​ចែកចាយ​ថ្នាំ​រៀង​រាល់ ២៤ ម៉ោង ជាមួយនឹង​ក្រុម​ផ្តល់​ដំណឹង​ចំនួន 500 ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព​និង​ព្យាបាល​អ្នកជំងឺ​។

ចាប់តាំងពី​ការ​ទទួលស្គាល់​ជា​លើក​ដំបូង​របស់​ខ្លួន​អំពី​ការ​ផ្ទុះ​ឡើង​នៃ COVID-19 កូរ៉េ​ខាងជើង​បាន​រាយការណ៍​ថា​មាន​អ្នកជំងឺ​ដែល​មាន​រោគ​សញ្ញា​គ្រុនក្តៅ​ចំនួន ១,៧២ លាន​នាក់ រួម​ទាំង​អ្នក​ស្លាប់​ចំនួន ៦២​នាក់​ហើយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់គ្រោងសង់រោងចក្រផលិតបន្ទះឈីបនៅក្នុងប្រទេសម៉ាឡេស៊ី

ព័ត៌មាន
ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាក្រុមហ៊ុនផលិតផ្គត់ផ្គង់ផលិតផលសម្រាប់ក្រុមហ៊ុនយក្ស Apple គ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះឈីប នៅក្នុងប្រទេសម៉ា…

តើវាសនាកងទ័ពអ៊ុយក្រែនសុំចុះចាញ់ដែលកំពុងស្ថិតក្នុងដៃរុស្ស៊ីនឹងទៅជាយ៉ាងណា?

ព័ត៌មាន
កងទ័ពអ៊ុយក្រែនជាង២៥០នាក់ចុងក្រោយ ដែលនៅសេសសល់ក្នុងតំបន់រោងចក្រស្លរដែក Azov នៃទីក្រុង Mariupol បានទម្លាក់អាវុធសុំចុះចាញ់កងទ័ពរុស្ស៊ីហើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ