ការដំឡើងមូលដ្ឋាន 5G

ការដំឡើងមូលដ្ឋាន 5G នៅប្រទេសចិនមានភាពយឺតយ៉ាវ ព្រោះខ្វះខាតការផ្គត់ផ្គង់ឧបករណ៍


ការដំឡើងមូលដ្ឋាន 5G នៅប្រទេសចិនមានភាពយឺតយ៉ាវ ដោយសារការខ្វះខាតសមាសធាតុសំខាន់នៅក្នុងប្រទេស។ យុទ្ធនាការរបស់ចិនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឥតខ្សែជំនាន់ទី៥ ឬហៅថា 5G ហាក់មានភាពយឺតយ៉ាវនៅពេលដែលក្រុមហ៊ុនសាងសង់ចិនកំពុងខ្វះខាតគ្រឿងបង្គុំ និងសមាសធាតុសំខាន់ៗ ដែលផលិតនៅសហរដ្ឋអាមេរិក។ ទន្ទឹមនេះ សហរដ្ឋអាមេរិកក៏បានហាមឃាត់ក្រុមហ៊ុនអាមេរិកទាំងអស់មិនឱ្យលក់ផលិតផលទាំងនោះ ទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងក្រុមហ៊ុនចិនដទៃទៀតផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ការដំឡើងមូលដ្ឋាន 5G នៅប្រទេសចិនមានភាពយឺតយ៉ាវ ដោយសារការខ្វះខាតសមាសធាតុសំខាន់នៅក្នុងប្រទេស

ការ​ហាមឃាត់​ក្រុមហ៊ុន​អា​មេ​រិ​ក​មិន​ឱ្យ​លក់​គ្រឿង​បង្គុំ​ទៅ​ឱ្យ​ប្រទេស​ចិន បាន​រំខាន​ដល់​ការ​សាងសង់​មូលដ្ឋាន​បណ្ដាញ 5G របស់​ប្រទេស​ចិន ខណៈ​ដែល​ប្រទេស​នេះ​មាន​ចំណែក​ជាង ៦០% នៃ​ទីផ្សារ 5G នៅ​លើ​ពិភពលោក​។

សូម​ជម្រាប​ថា ការ​ផលិត​គ្រឿង​បង្គុំ 5G នៅ​ក្នុង​ប្រទេស​ចិន​អាច​ផ្គត់ផ្គង់​សម្រាប់​តែ​ការ​ដំឡើង​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​តែ​ប៉ុណ្ណោះ​។ ទ​ន្ទ​ម​នឹង​នេះ ក្រុមហ៊ុន​ផលិត​គ្រឿង​បង្គុំ​ផ្សេង​ទៀត​បាន​និយាយ​ថា កិច្ចព្រមព្រៀង​មួយ​ចំនួន​ក្នុង​ការ​លក់​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei របស់​ចិន​ត្រូវ​បាន​បញ្ឈប់​ចាប់តាំងពី​អំឡុង​រដូវក្តៅ​ឆ្នាំ ២០២០​មក​ម្ល៉េះ​។

យ៉ាងណាមិញ យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​បានឱ្យ​ដឹង​ថា ទិន្នផល​ផ្នែក​មូលដ្ឋាន 5G បាន​ធ្លាក់​ចុះ ៥៣% ចាប់​ខែមករា​ដល់​ខែសីហា ហើយ​បន្ត​ធ្លាក់​ចុះ​រយៈពេល ១១ ខែ​ជាប់​ៗ​គ្នា ពោល​គឺ​ធ្លាក់​ចុះ​តាំងពី​មុន​មក​រា​ទៅ​ទៀត​។ ការ​ធ្លាក់​ចុះ​នេះ​កំពុង​រាល​ដាន​ដល់​អ្នក​ផ្គត់ផ្គង់​ឧបករណ៍​បម្រើ​ដល់​ការ​អ​ភ​វិ​ឌ្ឍ 5G របស់​ចិន​នៅ​ក្រៅប្រទេស រួម​មាន​ក្រុមហ៊ុន​នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​ផ្សេង​ទៀត​ជាដើម​។ ដូចនេះ​ហើយ ចិន​ក៏​បាន​ជំរុញ​ឱ្យ​អ្នក​ផ្គត់ផ្គង់​នៅ​ក្រៅប្រទេស​ទាំងនោះ​ត្រូវ​ធ្វើការ​ជ្រៀតចូល​បន្ថែម​ទៀត​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។

ជាក់ស្ដែង ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និក​ស៊ូ​មី​តូ​ម៉ូ​របស់​ជប៉ុន (Sumitomo) ដែល​អ្នក​ផ្គត់​ផ្គត់​សម្រាប់​ឧបករណ៍​សាងសង់​មូលដ្ឋាន 5G សម្រាប់​ប្រទេស​ចិន ក៏​បាន​ចាប់ផ្តើម​ដំណើរការ​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​នៅ​សហរដ្ឋអាមេរិក​ក្នុង​ខែកញ្ញា​រួច​ហើយ ដើម្បី​ប្រើ​នៅ​ក្នុង​ស្ថានីយ៍​មូលដ្ឋាន 5G ។ សូម​បញ្ជាក់​ថា ទីផ្សារ​ប្រទេស​ចិន​បច្ចុប្បន្ន គឺជា​ប្រភព​ចំណូល​ប្រហែល ៩០% នៃ​ប្រាក់​ចំណូល​ក្រៅប្រទេស​របស់​ក្រុមហ៊ុន​ជប៉ុន​ស៊ូ​មិ​តូ​ម៉ូ​អេ​ឡិច​ត្រូ​និ​ច ដែល​បាន​មក​ពី​ការ​លក់​គ្រឿង​បង្គុំ​សម្រាប់​ស្ថានីយ៍​មូលដ្ឋាន 5G​។

ក្រុមហ៊ុន​មួយ​នេះ ក៏​មាន​គោលដៅ នឹង​ប​ង្កើ​ចំណែក​ទីផ្សារ​នៅ​អា​មេ​រិ​ក និង​អឺរ៉ុប​ផង​ដែរ​ពោល​គឺ នឹង​បង្កើន​ពី​ចំណែក​១០% ដែល​មាន​បច្ចុប្បន្ន​ឲ្យ​បាន​ដល់ ៥០% នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​។

ទន្ទឹម​នេះ ក្រុមហ៊ុន​ជប៉ុន​មួយទៀត គឺ Nippon Electric Glass ក៏​បង្កើត​ឲ្យ​មាន​ក្រុម​លក់​របស់​ខ្លួន​មួយ ដែល​ផ្តោត​លើ​ទីផ្សារ​អា​មេ​រិ​ក និង​អឺរ៉ុប​នៅ​ដើមឆ្នាំ ២០២២ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ មានការ​លក់​ប្រហែល​៩០% នៃ​ផលិតផល​ខ្សែកាប​អ៊ុ​ប​ទិ​ក​របស់​ខ្លួន ទៅ​ឲ្យ​រោងចក្រ​របស់​ចិន​។

សូម​បញ្ជាក់​ថា ក្រៅ​តែ​ពី​ការ​អភិវឌ្ឍ​បណ្ឌា​ញ​បច្ចេកវិទ្យា 5G ប្រទេស​ចិន​ក៏​មាន​ផែនការ​វិនិយោគ​ដ៏​សម្បើម​ទៅ​លើ​បណ្ដាញ​បច្ចេកវិទ្យា 6G ផង​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីវៀតណាមសន្យា ស្ដារសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញពីវិបត្តិកូវីដ១៩

ព័ត៌មាន
លោកនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង បានអះអាងនៅថ្ងៃពុធសប្ដាហ៍នេះថា សេដ្ឋកិច្ចវៀតណាមនឹងស្ទុះងើបឡើងវិញ ដោយរំពឹងថា ការនាំចេញរបស់វៀតណ…

មហាសេដ្ឋី Bill Gates ត្រៀមមូលនិធិ ១២០លានដុល្លារ ជួយប្រទេសក្រីក្រអាចទិញថ្នាំព្យាបាលកូវីដ-១៩

ព័ត៌មាន
មូលនិធិ Gate Foundation របស់មហាសេដ្ឋីអាមេរិកលោក Bill Gates បានត្រៀមទុកកញ្ចប់ថវិកាប្រមាណ ១២០លានដុល្លារអាមេរិក ដើម្បីជួយប្រទសមានចំណូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ