អត្ថបទ​ពាណិជ្ជកម្ម

កត្តា​​អ្វី​ខ្លះ​ជំរុញ​ឲ្យ​ឧកញ៉ា នួន រិទ្ធី ទទួល​ពានរង្វាន់មាស​​ជា​អ្នក​ដឹកនាំ​ដ៏​ពូកែ​ពី​ចក្រភព​អង់គ្លេស?


ក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យដ៏ធំមូយរបស់ខ្មែរ ដែលមានឈ្មោះថា ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA) ទួលបានពានរង្វាន់មាស​ ភាពជាអ្នកដឹកនាំដ៏ពូកែ គុណភាព​នៃ​ការច្នៃ​ប្រឌិត និង ឧត្តមភាព នៃ ការគ្រប់គ្រងពាណិជ្ជកម្ម​ដ៏ល្អប្រសើរ ពី​ទីក្រុងឡុងដ៏ នៃ ចក្រ ភព អង់គ្លេស។ នេះគឺជាក្រុមហ៊ុនមួយទៀតហើយ ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ល្បីៗ​ជា​ច្រើន​ទៀត​របស់​កម្ពុជា ដែល​ទទួល​បាន​ពាន​រង្វាន់ភាពជាអ្នកដឹកនាំឆ្នើម និង ឧត្តមភាព​នៃការគ្រប់គ្រង​ជំនួញបានល្អ ពីទីក្រុងឡុងដ៏ នៃ​ប្រទេសអង់គ្លេស។
ឧកញ៉ា នួន រិទ្ធី ទទួលពានរង្វាន់ ជាអ្នកដឹកនាំដ៏ពូកែ ពី ចក្រភពអង់គ្លេស
ដោយ

ក្រមហ៊ុន​ Khmer Foundation Appraisals (KFA) ត្រូវបានក្រុមហ៊ុន BID គ្រុប គឺ​ជា​ក្រុមហ៊ុន​ដែល​មាន​បទពិសោធន៍​ជាង ៣០ឆ្នាំនៅក្នុង វិស័យ​ ឧស្សាហកម្ម ស្ថាបត្យកម្ម និង សំណង់ដ៏ធំជាង​គេមួយ​នៅចក្រភពអង់គ្លេស និង គណៈកម្មាធិការ​វាយ​តម្លៃស្តង់ដារ​អន្តរជាតិ ​IQC បាន​សម្រេច​​ចិត្ត ផ្តល់ ពាន រង្វាន់ ដល់ ក្រុមហ៊ុន KFA នេះ ដោយសារ​តែ​បាន​សិក្សា​វាយ​តម្លៃ​ទៅ​លើ បី​ចំណុច​ធំៗ​សំខាន់ៗ​មាន​ដូចជា ទី១ ការ​ផ្តល់ នូវ គុណប្រយោជន៍ ល្អប្រសើរ ទី២ ការផ្តល់ នូវ ផលល្អគួរជា​ទីគាប់ចិត្ត សម្រាប់​អតិថិជន និង ការផ្តល់​គុណ​តម្លៃ នៃគុណភាព និង ស្នាដៃល្អៗ​ដែលបាន​សម្រេច សម្រាប់​សង្គម និង វប្បធម៌។ និង មាន ចំណុច​សំខាន់ៗតូចៗចំនួន ៧ ផ្សេង​ទៀត។

លោក​ឧកញ៉ា វ័យក្មេង ​នួន រិទ្ធី ដែលជាអគ្គនាយក ក្រុមហ៊ុន​ ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA) បានប្រាប់សារព័ត៌មានអេឡិចត្រូនិច ខេមបូណូ​មីស ពីទីក្រុងឡុងដ៏​នៃចក្រភព​អង់គ្លេសក្នុងអំឡុងពេល​លោកទៅទទួល​ពានរង្វាន់​នៅទីនោះថា កត្តាដែលនៅ​ពីក្រោយ​​ខ្នង​​នៃភាព​ជោគ​ជ័យ របស់​លោកឧកញ៉ា  គឺ ជាការ​តស៊ូ ព្យាយាម ស្មោះត្រង់ ជាមួយនឹងដៃគូរ​ពាណិជ្ជកម្ម និង អតិថិជន។

ក្រុមហ៊ុន ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA) ទួលបានពានរង្វាន់ ពី​ទីក្រុងឡុងដ៏ នៃ ចក្រភពអង់គ្លេស។

លោក​ឧកញ៉ា​ បាន​សង្កត់​ធ្ងន់​ថា អ្វីដែល រឹតតែ​មិន​អាច​រីក​ចម្រើន​ធំធាត់ និង ជោគជ័យ​បាន​នោះ​ទេ បើ​សិន​ជា​មិន​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ធ្វើការ​ដោយ​ស្មោះ​​ស្ម័គ្រ ពី​សំណាក់​បុគ្គលិក​​ជំនាញ​របស់​លោក​នោះ។ ដូច្នេះ ពួកគេ​គឺ​ជា​សរសៃ​ឈាម​នៃ​ក្រុមហ៊ុន ដែល​ធ្វើ​ឲ្យ​ដំណើរ​អាជីវកម្ម​រីក​លូត​លាស់​ទៅ​មុខ​ជានិច្ច។លោក​ឧកញ៉ា​តែង​ចាត់​ទុក​បុគ្គលិក​របស់​ខ្ញុំ​ជា​ដៃ​សហការ​គ្នា​ដ៏​ល្អ មិន​មែន​ថៅកែ​និង​កម្មករ យើង​ប្រើ​ចំណេះ​ជំនាញ​ក្នុង​ដឹកនាំ​បំពេញ​ចំណុច​ចន្លោះ​ប្រហោង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ហើយ​លោក​តែងតែ​ចាត់​ទុក​ខ្លួន​ឯង ជា​បុគ្គលិក​សកម្ម​ដែល​បម្រើ​ការងារ​ឲ្យ​អតិថិជន​គ្រប់​កាលៈទេសៈ​ទាំង​អស់។

លោក​ឧកញ៉ានួន រិទ្ធី បាន​អះអាង​យ៉ាង​ដូច្នេះថា ៖ យើងបាន​បង្កើត​ទស្សនៈ​ឲ្យត្រូវ​នឹងរបត់​នយោបាយ​ជាតិ និង អន្តរជាតិ ពេលយើងមាន​ទស្សនៈ​ល្អ​ហើយ យើងត្រូវ​មានគោលការណ៏​នឹងបេសកម្ម​របស់យើង​ឲ្យឆាប់ រហ័សជាង​ទស្សនៈ​របស់យើង ដែល បាន ដាក់ ជា យុទ្ធសាស្រ្ត នោះ ទើប យើង ទទួល បាន លទ្ធផលល្អដែលចង់បាន។

លោកឧកញ៉ា បន្តទៀតថា ចំណុច​ទំាងអស់​ខាង​លើ​នេះក៏ទាមទារ​ឲ្យមាន​ការគាំទ្រ​ដំបូង​បំផុត​គឺក្រុម​គ្រួរសារ ការគាំទ្រ​យុទ្ធសាស្រ្ត ពី សំណាក់ បុគ្គលិក គ្រប់ ជាន់ថ្នាក់ ទើបក្រុមហ៊ុន​យើងអាច​ផ្តល់សេវា​កម្មជូនទៅ​អតិថិជន ហើយចុងក្រោយ អ្វីដែលយើង​មិនអាចខ្វះបាន គឺអតិថិជន ពីព្រោះ អតិថិជន ពួក គាត់ គឺជា អ្នកផ្តល់​នូវផ្នែកហិរញវត្ថុ​ដើម្បីឲ្យយើង​បាន​ដំណើរការបាន។

លោកឧកញ៉ា នួន រិទ្ធី បាន​បន្តថា លោក​ពិត​ជា​មាន​សេចក្តីរីករាយ​ឥត​ឧបមា​ជាមួយ​នឹងមោទន​ភាពចំពោះ​ខ្លួនឯង​ផ្ទាល់ នឹងយុវជន​ខ្មែរ​ដទៃ​ទៀត ដែល តែង តែនាំ​យក​មកនូវ​កិត្តិយស​នឹង​កិត្តិស័ព្ទ ជូន​ដល់​ក្រុមគ្រួសារ ក៏ដូចប្រទេសជាតិ ។

លោកឧកញ៉ា បញ្ជាក់ថា ៖«ខ្ញុំច្បាស់ថាការទទួលបានពានរង្វាន់នេះ គឺកើត​ចេញ​ដោយសារ​ការចូលរួម​គាំទ្រ ពីសំណាក់​អតិថិជន ការខិតខំ ប្រឹងប្រែង របស់ បុគ្គិលិក​គ្រប់​ជាន់​ថ្នាក់។ ហើយ​ជា​ពិសេស​ពិត​ជា​មិន​អាច​ខ្វះ​បាន​នោះ​ទេ បើសិន​ជាប្រទេស​ជាតិ​ខ្ញុំគ្មាន ស្ថិរភាព​​នយោ​បាយ​ល្អសេដ្ឋកិច្ចល្អ ៧ភាគ រយ ជា រៀងរាល់ឆ្នាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណា​ចក្រ​កម្ពុជា បានធ្វើ​ឲ្យប្រទេស​ជាតិ​មាន ភាពរីកចម្រើន គ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យ​អចលនវត្ថុ ត្រូវបាន​រាប់​បញ្ចូល​ជាផ្នែក​យ៉ាងសំខាន់​ផង​ដែរ។ បើគ្មានសុខ​សន្តិភាពដូចសព្វថ្ងៃនេះទេ ម្ល៉េះរូបខ្ញុំ ក៏ មិន មាន ឪកាសបញ្ចេញបង្ហាញសមត្ថភាព​ដើម្បីមកទទួលពានរង្វាន់​អន្តរជាតិនេះ​ដែរ”។

ដើម្បី​ឲ្យ​ក្រុមហ៊ុន​មួយនេះ ​ដំណើរ​បាន​ដោយ​រលូន​ជោគជ័យ​ លោក​ឧកញ៉ា នួន រិទ្ធី បាន​បា្រប់​ឲ្យ​ដឹង​ថា ទី១ យើង​មាន​ធនធាន​មនុស្ស​ល្អ ទី​២ ហិរញ្ញ​វត្ថុ​សមរម្យ ទី៣ ត្រូវ​មាន​ភាព​ជា​អ្នក​គ្រប់គ្រង​ដឹកនាំ និង ទី៤ ទីផ្សារ បាន​ន័យ​ថា យើង​ត្រូវ​យល់​ដឹង​និង​ចេះ​កំណត់​គោលដៅ​ទីផ្សារ​ឲ្យ​បាន​ល្អ។ ដូច្នេះ ទាំង​បួន​នេះ យើង​ត្រូវតែ​យល់​ដឹង​ឲ្យ​ច្បាស់​ទើប​ធ្វើ​ឲ្យ​ដំណើរការ​អាជីវកម្ម​របស់​យើង​រឹងមាំ​យូរ​អង្វែង។

ផ្តើម​ចេញ​ពី​ភាព​មាន​បាន​នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ លោក​ឧកញ៉ា នួន រិទ្ធី បាន​ពោល​ពាក្យ​យ៉ាង​ខ្លី​ថា អី្វ​កើត​ឡើង​ពី​ការ​តស៊ូ​អត់​ធ្មត់ សព្វ​គ្រប់​បែប​យ៉ាង រួមជាមួយ​នឹង​ភាព​ស្មោះត្រង់ ហើយ ​វា​មិន​មែន​កើត​ឡើង​ដោយសារ​ព្រេង​វាសនា ឬ​ចៃដន្យ ដេក​រង់ចាំ​ទេវតា​ផ្តល់​សំណាង​នោះ​ទេ។

លោក​ឧកញ៉ា នួន រិទ្ធី និង លោក​ជំទាវ

«ការ​បើក​អាជីវកម្ម​ដំបូង សំខាន់​បំផុត​នោះ គឺ​ទី​១ យើង​ត្រូវ​មាន​បទ​ពិសោធន៍ ជំនាញ​ច្បាស់​លាស់ និង​ទី២ យើង​ត្រូវ​មាន​បណ្តាញ។ ពោល​គឺ នៅ​ពេល​ដែល​យើង​បាន​កសាង​បណ្តាញ​ទំនាក់​ទំនង​ច្បាស់​លាស់ គួប​​ផ្សំ​នឹង​បទ​ពិសោធន៍ នោះ​អ្វីៗ​នឹង​ធ្វើ​ឲ្យ​យើង​​មាន​ភាព​ជឿជាក់លើ​ខ្លួន​ឯង ហើយ​អ្នក​ដទៃ​ក៏​មាន​ការ​ជឿ​ទុក​ចិត្ត​មក​លើ​យើង​ដែរ។ នោះ​ហើយ​ជា​ចំណុច​គោលដៅ​ដំបូង​ឈាន​ទៅ​រក​ជោគ​ជ័យ»។ ​នេះ គឺ​ជា​ពាក្យ​ពេចន៍ ​ចេញ​បេះ​ដូង​របស់​​ឧកញ៉ា​វ័យ​ក្មេង នួន រិទ្ធី ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​អេឡិចត្រូនិច ខេមបូណូមិស។

លោក​ឧកញ៉ា នួន រិទ្ធី រាប់​ចាត់​ទុក​ថា​ជា​ឧកញ៉ា​វ័យ​ក្មេង​ម្នាក់​ដែល​មាន​ចិត្ត​មុះមុត តស៊ូ​ព្យាយាម និង​ចេះ​រៀបចំ​ពី​ផែនការ​រស់នៅ​ដើម្បី​ត្រួសត្រាយ​វិថី​ជីវិត និង​ការងារ​អាជីវកម្ម​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ។

លោក​ឧកញ៉ា នួន រិទ្ធី បាន​និយាយ​ថា ទម្រាំ​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង លោក​ក៏​ធ្លាប់​បម្រើ​ការងារ​ឲ្យ​គេ​ចាប់​ពី​បុគ្គលិក​ធម្មតា​បន្ត​បន្ទាប់ ប្រធាន​ផ្នែក រហូត​ដល់​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដែល​មាន​ភាគហ៊ុន​នៅ​ក្នុង​នោះ​ផង​ដែរ។

លោក​ឧកញ៉ា​បាន​ផ្តល់​ជា​ដំបូន្មាន​ទៅ​ដល់​បង​ប្អូន​ដែល​មាន​បំណង​ចង់​បើក​​អាជីកម្ម​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​អចលន​ទ្រព្យ​នេះ​ថា យើង​ត្រូវ​សិក្សា​ស្វែងយល់​នៅ​ក្នុង​អាជីវកម្ម​ឲ្យ​បាន​ច្បាស់​លាស់​ជាមុន​សិន ធ្វើ​ការងារ​ដោយ​ឯករាជ្យ​ម្នាក់​ឯង​សិន បាន​ន័យ​ថា ទិញ​លក់​ជួល​អចលន​ទ្រព្យ តិចៗ​សិន និង​ចូលរួម​ជាមួយ​ដៃគូ​ណា​ដែល​គេ​មាន​ជំនាញ​ក្នុង​វិស័យ​នេះ រហូត​ដល់​យើង​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​ហើយ ទើប​យើង​ឈាន​ទៅ​រក​បើក​ក្រុមហ៊ុន​តែ​ម្តង។ ពីព្រោះ​យើង​ដឹង​ស្រាប់​ហើយ តែ​បើក​ក្រុមហ៊ុន​គឺ​មាន​បន្ទុក​ច្រើន​ណាស់។

សេវា​កម្ម​ល្អ​បំផុត​នៅ​ក្នុង​ជំនួញ​អចលន​ទ្រព្យ គឺ​ធ្វើយ៉ាង​ណា​ផ្តល់​សេវា​កម្ម​ដល់​អតិថិជន​ឲ្យ​រហ័ស។ យើង​ប្រៀប​ដូច​ជា​ចុងភៅ​អ៊ីចឹង ចុងភៅ​ត្រូវ​តែ​ផ្តល់​អាហារ​រហ័ស​ទាន់​ចិត្ត​ដល់​អតិថិជន​ដែល​ជា​អ្នក​ហូប។ យើង​ត្រូវ​ត្រៀម​រៀបចំ​ឯកសារ លក់ ទិញ ជួល​ឲ្យ​បាន​ល្អ រួច​ជា​ស្រេច​សម្រាប់​​ផ្តល់​​សេវាកម្ម​ដល់​អតិថិជន ថា​តើ​គាត់​ចង់​បាន​អចលន​ទ្រព្យ​ប្រភេទ​អ្វី​ខ្លះ? ចំណុច​ទាំង​អស់​នេះ​ហើយ ដែល​លោក​គិត​ថា សេវា​កម្ម​អចលន​ទ្រព្យ​ល្អ​បំផុត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារ​ពាណិជ្ជកម្ម The Bridge ៣០០​លាន​ដុល្លារ កំពុង​ពន្លឿន​បញ្ចប់​តាម​ផែនការ​មេ

ព័ត៌មាន
អគារ​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​ដ៏​ទំនើប ខ្ពស់​ជាង​គេ​បង្អស់​នៅ​កម្ពុជា កំពុង​ពន្លឿន​សកម្មភាព​សាងសង់​យ៉ាង​មមាញឹក​ដើម្បី​បញ្ចប់​គម្រោង​សា…

ក្រុមហ៊ុន AccorHotels ពង្រីក​បណ្ដាញ​សណ្ឋាគារ​​​ផ្កាយ៥​​ចំនួន​​បី​ទៀត​នៅ​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន​សណ្ឋាគារ AccorHotels ដែល​ជា​ក្រុមហ៊ុន​សកលលោក​មួយ​​គ្រប់គ្រង​ផ្លាក​យីហោ​សណ្ឋា​លំដាប់​ផ្កាយ​៥ Sofitel និង Raffles នៅ​កម្ពុជា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ