ឥស្សរជនពិភពលោក

លោក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​ម្ដង ៤សែន​ដុល្លារ?


សារព័ត៌មានធំៗ​របស់​អាមេរិក​កំពុង​ផ្ដោត​ទៅ​លើ​លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតី​អាមេរិក ពី​រឿង​ថ្លៃ​សេវា​សម្រាប់​ការថ្លែង​សុន្ទរកថា​ នៅ​ខែ​កញ្ញា​ខាង​មុខ។
អតីតប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ត្រូវកាសែត​ផ្សាយថា ទទួល​កម្រៃ​បាន ៤សែន​ដុល្លារ​សម្រាប់​ការថ្លែង​សុន្ទរកថា​មួយ​លើក​ឲ្យ Wall Street។ រូបភាព៖ ហ្វេសប៊ុក Barack Obama
ដោយ

កាសែត ញូវយ៉កថែមស៍​ សរសេរថា សប្ដាហ៍​នេះ លេច​ចេញ​នូវ​ បារ៉ាក់ អូបាម៉ា ពីររូប។ ទីមួយ គឺ​លោក បារ៉ាក់ អូបាម៉ា ដែល​គិត​ពី​ការងារសង្គម អង្គុយលើ​ឆាក​នៅ​​ក្នុង​ក្រុង​ Chicago ថ្លែង​សុន្ទរកថា​ទៅ​កាន់​និស្សិត​អំពី​សារសំខាន់​នៃ​ការ​រៀបចំ​ចងក្រង​ជា​សហគមន៍។ 

អូបាម៉ា មួយរូបទៀត គឺ​នឹង​ទទួល​ប្រាក់ ៤សែន​ដុល្លារ​ពី​ក្រុមហ៊ុន Wall Street ដែល​ទឹកប្រាក់​នេះ​ស្មើ​នឹង​ប្រាក់​ខែ​មួយ​ឆ្នាំ​របស់​លោក អូបាម៉ា ក្នុង​អំឡុងពេល​ធ្វើ​ជា​ប្រធានាធិបតី​នៅសេតវិមាន ជា​ថ្លៃ​សម្រាប់​ការថ្លែង​សុន្ទរកថា​នៅ​ខែ​កញ្ញា​ខាង​មុខ នៅ​ក្នុង​សន្និសីទ​គាំពារ​សុខភាព​មួយ ដែលរៀបចំ​ដោយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម និង​វិនិយោគ Cantor Fitzgerald។ 

ដើម​សប្ដាហ៍​នេះ នៅ​សកលវិទ្យាល័យ​ Chicago លោក អូបាម៉ា ថ្លែង​ទៅ​កាន់​និស្សិត​អំពី​ភាព​ចាំបាច់​ក្នុង​ការ​ស្វែងរក​អ្វីដែល​ត្រឹមត្រូវ​ក្នុង​ឆាកជីវិត មិនមែន​សម្រាប់​តែ​កេរ្តិ៍​ឈ្មោះ និង​លុយកាក់​នោះ​ទេ។ 

ប៉ុន្តែ ទោះយ៉ាងណា អំពី​រឿងដែល​លោក អូបាម៉ា​ នឹង​ទទួលប្រាក់ ៤សែន​ដុល្លារ​សម្រាប់​ការថ្លែង​សុន្ទរកថា​ឲ្យ​ក្រុមហ៊ុន Wall Street មួយ ត្រូវបាន​អ្នកនាំ​ពាក្យ​របស់​លោក ថ្លែងការពារថា លោក អូបាម៉ា សម្រេចចិត្ត​ចូលរួមនិង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​អំពី​ការគាំពារ​សុខភាពខាង​មុខ​នេះ ពីព្រោះ​លោក​យល់​ថា​វា​មាន​សារសំខាន់​ណាស់។

ប៉ុន្មាន​ខែ​ដំបូង​បន្ទាប់ពី​ចប់​តំណែង​ជា​ប្រធានាធិបតី លោក អូបាម៉ា ត្រូវ​បាន​គេ​ឃើញ​ដើរ​កម្សាន្ត​ជាមួយ​មហាសេដ្ឋី​ល្បីៗ ដូចជា បង្ហោះ​ខ្លែង​ជាមួយ​ លោក Richard Branson មហាសេដ្ឋី​ស្ថាបនិក​ក្រុមហ៊ុន Virgin Group ជាដើម។

លោក អូបាម៉ា ទំនង​ជា​អតីតប្រធានាធិបតី​អាមេរិកទីមួយ​ហើយ ដែល​ស៊ីថ្លែ​ជាងគេ​សម្រាប់​ការថ្លែង​សុន្ទរកថា បន្ទាប់ពី​បញ្ចប់​តំណែងប្រធានាធិបតី។ 

អតីតប្រធានាធិបតី លោក ប៊ីល គ្លីនតុន បាន​ក្លាយ​ជា​អ្នកមាន​បន្ទាប់ពី​ផុត​អាណត្តិ​ប្រធានាធិបតី ដោយ​ថ្លែងសុន្ទរកថា​ម្ដងៗ រកបាន​ប្រាក់​ជាង ២សែន​ដុល្លារ ជាមធ្យម ក្នុង​រយៈពេល​ជាង ១០ឆ្នាំ​មក​ហើយ។ 

អតីតប្រធានាធិបតី​អាមេរិក​មួយរូបទៀត លោក ចច ដាប់បិលយូ ប៊ូស ថ្លែង​សុន្ទរកថា​ម្ដងៗ រកប្រាក់​បានពី ១សែន ទៅ ១សែន ៧ម៉ឺន​ដុល្លារ។ កាលឆ្នាំ​១៩៨៩ អតីតប្រធានាធិបតី​ រ៉ូណាល់ រីហ្គែន រកប្រាក់​បាន ២លាន​ដុល្លារ​ក្នុង​ពេល​មួយ​សប្ដាហ៍ ថ្លែងសុន្ទរកថា​នៅ​ក្នុង​ប្រទេស​ជប៉ុន៕




អត្ថបទបន្ទាប់


អគ្គនាយិកា​ប្រតិបត្តិ VietJet ជាស្ត្រី​មានជាង​គេ​បំផុត​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មាន
ក្រុមហ៊ុន​អាកាសចរណ៍ឯកជន VietJet របស់វៀតណាម បាន​ធ្វើ​ឲ្យ​ពិភព​លោក​ស្គាល់​និង​ភ្ញាក់​ផ្អើល​ដោយសារ​យុទ្ធនាការ​ទីផ្សារដោយ​ឲ្យ​នារី​បម្រើ​ន…

កម្ពុជា​នាំចេញ​កង់​ទៅ​ទីផ្សារ​អឺរ៉ុប​ធំ​បំផុត​លំដាប់​ទី​២​នៅ​លើ​ពិភពលោក

ព័ត៌មាន
មិន​គួរ​ឲ្យ​ជឿ​មែន​ទេ ដែល​ប្រទេស​កម្ពុជា គឺ​ជា​ទីតាំង​តម្លើង​និង​ផលិត​កង់​នាំចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ធំ​ជាង​គេ​ទី២ នៅ​លើ​ពិភពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ