ព្យាករណ៍សេដ្ឋកិច្ចពិភពលោក

អង្គការ OECD៖ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៦% ក្នុងឆ្នាំ២០២០


អង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ហៅកាត់ថា OECD បានព្យាករថា សេដ្ឋកិច្ចសកលលោក នឹងធ្លាក់ចុះយ៉ាងហោចណាស់ ៦% នៅក្នុងឆ្នាំ ២០២០នេះដោយសារតែ ការបាត់បង់ប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ និងភាពមិនច្បាស់លាស់នៃ ការចាត់វិធានការទប់ស្កាត់វិបត្តិមេរោគកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
អង្គការ OECD៖ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៦% ក្នុងឆ្នាំ២០២០
ដោយ

អង្គការ OECD បានព្រមាន​ទៀតថា ​បើសិនជាមាន​រលកទី២​នៃការឆ្លង​មេរោគ ផ្ទុះឡើង​នៅឆមាសទី​២នេះ សេដ្ឋកិច្ចសកល អាចនឹងធ្លាក់​ចុះរហូត​ដល់ទៅ ៧,៦% ហើយ សេដ្ឋកិច្ច អាចងើប​ឡើងវិញ ក្នុងល្បឿន​យឺតបំផុត និងមិនច្បាស់​លាស់​ថែមទៀតផង។

យ៉ាងណាក៏ដោយ បើសិនជា​បញ្ហាមេរោគ​កូវីដ-១៩ ត្រូវបានគ្រប់គ្រង​ត្រឹមត្រូវនោះ សេដ្ឋកិច្ចសកល ​នឹងអាចកើន​ឡើងវិញ​ដល់ ៥,២% នៅក្នុង​ឆ្នាំ ២០២១ខាងមុខ។

ផ្ទុយទៅវិញ បើ​វិបត្តិ​មេរោគ​នៅតែអូស​បន្លាយ ការបាត់បង់​ប្រាក់​ចំណូល​នឹងក្លាយ​ជាបញ្ហា​ធ្ងន់ធ្ងរ និងយូរអង្វែង​សម្រាប់​ប្រជាពលរដ្ឋ ក្រុមហ៊ុន និងរដ្ឋាភិបាល​ជាដើម។

ចំពោះអត្រា​គ្មានការងារធ្វើ​នឹងកើន​ឡើងខ្ពស់ ហើយអាជីវកម្ម​ដែលក្ស័យធន និងដួលរលំ ​នឹងកាន់តែ​មានច្រើន។

សូមរម្លឹកដែរថា កាលពីខែមីនា​កន្លងទៅ អង្គការ OECD បានធ្វើការព្យាករ​ពី កំណើន​សេដ្ឋកិច្ច​សកល​រួចម្តងទៅហើយ ដោយរំពឹងថា អាចនឹងសម្រេច ២,៤% ក្នុងឆ្នាំ២០២០នេះ តែដោយសារតែ​ស្ថានការណ៍​មេរោគកូវីដ​-១៩ កាន់តែ​អាក្រក់​ពេក វាប៉ះពាល់​ទៅដល់​ការធ្វើ​ជំនួញ​ពាណិជ្ជកម្ម​ ការធ្វើ​ដំណើរកម្សាន្ត និងជីវភាព​ប្រជាពលរដ្ឋ ទើបមាន​ការព្យាករ​ជាថ្មីថា នឹងអាចធ្លាក់​ដល់ អវិជ្ជមាន​តែម្តង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ចេញប្រាក់កម្ចីជាង៤លានដុល្លារទៅក្នុងវិស័យកសិកម្ម

ព័ត៌មាន
គិតត្រឹមថ្ងៃទី១២ ខែមិថុនាថ្មីៗនេះ ធនាគារអភិវឌ្ឍនជនបទ និងកសិកម្ម ទទួលបានពាក្យស្នើសុំកម្ចីក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលកម្ពុ…

សហគមន៍មៀនប៉ៃលិនស្នើសុំរដ្ឋាភិបាលដោះស្រាយបញ្ហាទីផ្សាររំាងស្ទះរាល់ឆ្នាំ

ព័ត៌មាន
សហគមន៍មៀនប៉ៃលិនស្នើសុំរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាទីផ្សារមៀនប៉ៃលិន រួមទាំងនិតិវិធីចុះបញ្ជី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ