ទីផ្សារប្រេងឆៅ

តម្លៃប្រេងឆៅអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយមានដំណឹងអំពីវ៉ាក់សាំងកូវីដ-១៩


តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានកើនឡើងជាបន្តបន្ទាប់ ក្រោយពេលដែលដំណឹងអំពីការធ្វើតេស្តសាកល្បង វ៉ាក់សាំងប្រឆំាងមេរោគកូវីដ-១៩ បានផ្តល់ក្តីសង្ឃឹមដល់ មនុស្សជាតិទូទាំងសកលលោក។ តួយ៉ាងតម្លៃប្រេងឆៅបានកើនឡើងជាង ១០% ក្នុងសប្តាហ៍ទី ២ ខែវិច្ឆិកានេះ។ នេះបើយោងតាម ការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
ផ្សារប្រេងកាន់តែដុនដាប អារ៉ាប៊ីសាអ៊ូឌីត ប្រកាសកាត់បន្ថយផលិតកម្មប្រេងឆៅ ដើម្បីស្ដារតម្លៃទីផ្សារ(រូបភាព gulfhouse.org)
ដោយ

កាលពីដើមខែ វិច្ឆិកា ឆ្នាំ២០២០នេះ តម្លៃប្រេងឆៅ​របស់​ទីផ្សារ​ប្រេង​ឆៅ​អាមេរិក ​West Texas Intermediate​ គឺមាន​តម្លៃ​ជាង ៣៤ដុល្លារ​ក្នុងមួយ​បារ៉ែល ខណៈ ទីផ្សារ​ប្រេងឆៅ​ Brent​ របស់​អង់គ្លេស ក៏មាន​តម្លៃ​ត្រឹមតែ ៣៦ដុល្លារ ក្នុងមួយ​បារ៉ែល។

ចូលមកដល់ថ្ងៃទី ១១ ខែវិច្ឆិកានេះ តម្លៃប្រេងឆៅ របស់​ទីផ្សារ​ប្រេងឆៅ​អាមេរិក ​West Texas Intermediate ​កើនឡើង​ដល់​ទៅជាង​ ៤១ដុល្លារ​ក្នុងមួយ​បារ៉ែល ខណៈ ទីផ្សារ​ប្រេងឆៅ ​Brent​ របស់​អង់គ្លេស មានតម្លៃ​ប្រមាណ ៤៣ដុល្លារ​ក្នុង​មួយបារ៉ែល។

ការកើនឡើង​យ៉ាងដូច្នេះ ​គឺបន្ទាប់ពី ក្រុមហ៊ុន​ផលិត​ឱសថ​ Pfizer​ និង ​Biontech ​របស់​សហរដ្ឋ​អាមេរិក សហការ​ជាមួយ​អាល្លឺម៉ង់ បានអះអាងថា វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូវីដ-១៩ ដែលត្រូវ​បានធ្វើ​តេស្ត​នៅក្នុង​ដំណាក់កាល​ទី ៣ គឺមាន​ប្រសិទ្ធភាព​ដល់ទៅ ៩០% ហើយក្រៅពី​នោះ ក៏មាន ប្រទេស​រុស្ស៊ី ដែលបាន​អះអាង​ដែរថា វ៉ាក់សាំង​របស់ខ្លួន ក៏មាន​ប្រសិទ្ធភាព​ដល់ទៅ ៩០% ដូចគ្នាដែរ ដោយផ្អែក​ទៅលើ ទិន្នន័យ​ព្យាបាល​ជាក់ស្តែង មិនមែន​តេស្ត​សាកល្បង​នោះឡើយ។

អ្នកជំនាញ បានអះអាង​ដែរថា វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូវីដ-១៩ ត្រូវបាន​គេរំពឹង​ថា នឹងអាចជួយ​ជំរុញដល់​ការធ្វើដំណើរ​អន្តរជាតិ និងការប្រើប្រាស់​ប្រេង​ឡើងវិញ តែយ៉ាងណាក៏​ដោយ វាពុំបាន​ផ្តល់លទ្ធ​ផល​ភ្លាមៗ​នោះទេ អាចនឹង​ត្រូវរង់ចាំ​ដល់​ពាក់កណ្តាល​ឆ្នាំ ២០២១​ខាងមុខ​ថែមទៀតផង។

គួរជម្រាបដែរថា តម្លៃប្រេងឆៅ​នៅលើ​ទីផ្សារ​សកល កើនឡើង​ឆាប់​រហ័ស​យ៉ាងដូច្នេះ​ ក៏មាន​កត្តា​សំខាន់​ផ្សេងទៀត​ផងដែរ ដូចជា អង្គការ​ប្រទេស​នាំចេញ​ប្រេង​ OPEC​ កំពុង​ពន្លឿន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដើម្បីកាត់​បន្ថយ​ផលិតកម្ម​ប្រេង នាពេល​ខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាមានការនាំចេញកើនឡើង ១៨% ខណៈការនាំចូលធ្លាក់ចុះជាង ១១% នៅ៨ខែឆ្នាំ២០២០

ព័ត៌មាន
គិតចាប់ពី ខែមករា ដល់ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញទំនិញទៅក្រៅប្រទេសកើនឡើង១៨% ខណៈដែលការនាំចូលមកវិញមានការធ្លាក់ចុះជាង…

ថៃរំពឹងទទួលបានការវិនិយោគក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើត ក្រោយលទ្ធផលនៃការបោះឆ្នោតនៅអាមេរិក

ព័ត៌មាន
ការិយាល័យច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ប្រទេសថៃ បានដំឡើងការព្យាកររបស់ខ្លួនថា ច្រករបៀងនេះ នឹងទទួលបានការវិនិយោគជាង ៥៦ពាន់លានដុល្លារអាមេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ