តម្លៃប្រេងឆៅ

កត្តាអ្វីខ្លះជំរុញឲ្យតម្លៃប្រេងឆៅហក់ឡើងដល់៨០ដុល្លារក្នុងមួយធុងបារ៉ែលនៅសប្ដាហ៍នេះ?


តម្លៃប្រេងឆៅពិភពលោកបានបន្ដហក់ឡើងបន្ថែមទៀតនៅដើមសប្ដាហ៍នេះ ដោយគិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ តម្លៃប្រេងឆៅនៅអង់គ្លេសបានហក់ឡើងដល់ ៨០ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល ជាតម្លៃខ្ពស់បំផុតគិតតាំងពីខែវិច្ឆិកាឆ្នាំ២០២១មក។ តម្លៃប្រេងឆៅហក់ឡើងខ្ពស់នេះ នៅគ្រាដែលអង្គការប្រទេសផលិត និងនាំចេញប្រេង OPEC+ បានយល់ព្រមរក្សាការបង្កើនការផលិតប្រេងតាមផែនការដូចដែលបានគ្រោងទុកសម្រាប់ខែកុម្ភៈឆ្នាំ២០២២ ដោយផ្អែកទៅលើស្ថានភាពអូមីក្រុងអាចមានផលប៉ះពាល់តិចតួចចំពោះតម្រូវការប្រើប្រាស់ប្រេង។
កម្មករដើរពិនិត្យមើលធុងដាក់ប្រេងឆៅ
ដោយ

តម្លៃប្រេង​នៅអង់គ្លេស​គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ បានហក់ឡើង ជាង១ដុល្លារបន្ថែមទៀត ឬស្មើនឹង១,៣% ដែលបាន​ធ្វើឲ្យ​​ប្រេងមួយធុងបារ៉ែល​មានដល់ ៨០ដុល្លារអាមេរិក​។ ដោយឡែក ទីផ្សារប្រេងឆៅ​នៅ​អាមេរិកវិញ​បានកើនឡើង ៩១សេន​ ឬស្មើនឹង​១,២%ទៀត ដែលបាននាំឲ្យតម្លៃប្រេង​កើនដល់ប្រមាណ​៧៧ដុល្លារក្នុងមួយធុងបារ៉ែល។

តម្លៃប្រេង​ហក់ឡើងនេះ ក្រោយមាន​កិច្ចប្រជុំមួយ​​របស់​អង្គការ OPEC+ ដែល​បាន​យល់ព្រម​រក្សាផែនការ​បង្កើនការផលិតប្រេង​បន្ថែម​ក្នុងមួយថ្ងៃ ៤០ម៉ឺនបារ៉ែល នៅក្នុងខែកុម្ភៈខាងមុខនេះ។ សេតវិមានអាមេរិក បាន​ស្វាគមន៍​ចំពោះការសម្រេចចិត្ត​របស់ OPEC+នេះ ដើម្បីបន្ដ​ការបង្កើន​ផលិតកម្មប្រេង​ ដែលនឹងជួយគាំទ្រ​ដល់​ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

អ្នកជំនាញ​បាន​ព្យាករថា អង្គការ OPEC+ នឹងបន្ដ​បង្កើនការផលិត​ប្រេង​ថែមទៀត​​នៅប៉ុន្មានខែខាងមុខនេះ ហើយកំណើនតម្រូវការ​នឹង​មានធម្មតាឡើងវិញ តម្លៃប្រេង​ក៏ថមថយចុះមកវិញដែរ។ តាមការព្យាករ តម្លៃប្រេង​នៅចុងឆ្នាំ២០២២ សម្រាប់ទីផ្សារអង់គ្លេស​អាចនឹង​មាន​នៅត្រឹមតែ ៦០ដុល្លារអាមេរិក​ក្នុងមួយធុងបារ៉ែល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាទទួលបានចំណូលជិត ៥ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្ម ក្នុងឆ្នាំ២០២១

ព័ត៌មាន
វិបត្តិកូវីដ-១៩ មិនមែនជាឧបសគ្គធ្ងន់ធ្ងរនោះទេ សម្រាប់ដំណើរការនៃការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ពិសេសការនាំចេញផលិតផលកសិកម្…

សកម្មជនសិទ្ធិមនុស្សទាមទារឲ្យក្រុមហ៊ុនតេស្លាបិទទីតាំងបង្ហាញលក់រថយន្តរបស់ខ្លួននៅតំបន់ស៊ីនជាំង

ព័ត៌មាន
សកម្មជនសិទ្ធិមនុស្សរបស់អាមេរិក កំពុងអំពាវនាវដល់ក្រុមហ៊ុន តេស្លា(Tesla) ឱ្យបិទទីតាំងដាក់បង្ហាញរថយន្តថ្មីមួយរបស់ខ្លួន ដែលទើបប្រកាសនឹងបើកដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ