តម្លៃប្រេងហក់ឡើងខ្ពស់

តម្លៃប្រេងហក់ឡើងខ្ពស់ ដោយសារមានក្ដីបារម្ភចំពោះនៃការផ្គត់ផ្គង់ ខណៈវិបត្តិអ៊ុយក្រែនកាន់តែតានតឹង


ចូលមកដល់ថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅពិភពលោកបានកើនឡើងបន្ថែមទៀតដល់កម្រិតខ្ពស់បំផុតគិតត្រឹមរយៈពេលជិត៣សប្ដាហ៍កន្លងមកនេះ ដោយសារមានក្តីបារម្ភកើនឡើងទាក់ទងនឹងការផ្គត់ផ្គង់សកល នៅចំពេលដែលវិបត្តិសង្គ្រាមនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើងៗ ហើយវាត្រូវបានគេរំពឹងថា ទណ្ឌកម្មរបស់លោកខាងលិចនឹងបន្ថែមសម្ពាធកាន់តែខ្លាំងឡើងថែមទៀត ទៅលើសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយសារព៍ត៌មាន Reuters។
តម្លៃប្រេងឆៅពិភពលោកបន្ដហក់ឡើងដល់ ១១៧ដុល្លារក្នុងមួយធុងបារ៉ែល

នៅ​ក្នុង​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អង់គ្លេស​បាន​កើនឡើង​ថ្លៃ ១ ដុល្លារ ៥០ សេន បន្ថែម​ទៀត នាំ​ឲ្យ​តម្លៃ​ប្រេង​កើន​ដល់ ១១៣ ដុល្លារ ២០ សេន ក្នុង​មួយ​ធុង​បារ៉ែល ខណៈ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អា​មេ​រិ​ក​វិញ​បាន​កើនឡើង ៩៨ សេន នាំ​ឲ្យ​តម្លៃ​ប្រេង​កើន​ដល់ ១០៧ ដុល្លារ ៩៣ សេន​ក្នុង​មួយ​ធុង​បារ៉ែល​។

តម្លៃ​ប្រេង​ឆៅ​កើនឡើង​កាន់តែ​ខ្ពស់​ជាង​មុន នៅ​ដើម​ស​ប្ដា​ហ៍​នេះ នៅ​គ្រា​ដែល​ក្ដី​បារម្ភ ទាក់ទង​នឹង​ការ​ផ្គត់​ផ្គត់​កាន់តែ​អាក្រក់​ឡើង ដ្បិតថា វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន នៅ​តែ​បន្ដ​ឆេះ​ក្ដី​គគុក​ដដែល​។ យ៉ាងណាមិញ រដ្ឋាភិបាល​សហភាព​អឺរ៉ុប​បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា សហភាព​អឺរ៉ុប កំពុង​រៀបចំ​សំណើ​ដើម្បី​រាំង​ខ្ទប់​ការ​នាំ​ចូល​ប្រេង​ឆៅ​ពី​របស់​រុ​ស្ស៊ី ក៏​ប៉ុន្តែ​អ្នកការទូត​បាន​អះអាង​ថា ប្រទេស​អា​ល្លឺ​ម៉​ង់​មិន​គាំទ្រ ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ភ្លាម​ៗ​នោះ​ទេ ព្រោះ​អ្វី? ព្រោះថា អា​ល្លឺ​ម៉​ង់​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​នៃ​សហភាព​អឺរ៉ុប គឺ​មានការ​ពឹងផ្អែក​លើ​ប្រេង និង​ឧស្ម័ន​ពី​រុ​ស្ស៊ី​ខ្លាំង​ណាស់​។

អ្នកវិភាគ​ទីផ្សារ​ប្រេង​ឆៅ​ពិភពលោក បាន​បញ្ជាក់​ថា ការ​បន្ដ​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ដោយ​គ្មាន​សញ្ញា​បទ​ឈប់​បាញ់​អ្វី​សោះ​នោះ បាន​ធ្វើ​ឲ្យ​កើត​មាន​ក្ដី​បារម្ភ​កាន់តែ​ខ្លាំង​ទៅ​លើ​ការ​ផ្គត់​ផ្គង​ប្រេង ពិសេស​តម្រូវការ​ប្រើប្រាស់​រំពឹង​ថា នឹង​កើនឡើង​។

គួរ​កត់​សម្គាល់ថា ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​ព្រមាន​ថា ប្រេង​រុ​ស្ស៊ី​ដែល​ត្រូវ​នាំ​ចេញ​ប្រហែល ៣ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ  អាច​ត្រូវ​បាន​បិទ​ចាប់ពី​ខែឧសភា​តទៅ ដោយសារ​ការ​ដាក់​ទណ្ឌកម្ម និង ការ​ស្ម័គ្រចិត្ត​ពី​ប្រទេស​នានា ដោយ​មិន​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​ជាដើម​។ ក្នុង​នោះ​ផង​ដែរ ទីភ្នាក់ងារ​ព័ត៌មាន Interfax បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា ផលិតកម្ម​ប្រេង​របស់​រុ​ស្ស៊ី​បាន​បន្ត​ធ្លាក់​ចុះ​ក្នុង​ខែមេសា ដោយ​បាន​ធ្លាក់​ចុះ ៧,៥% ចាប់ពី​ខែមីនា​មក​។

ក្រុម​អ្នកវិភាគ​បាន​អះអាង​ថា ទីផ្សារ​ប្រេង​ទំនងជា​នឹង​ស្ថិត​នៅ​លើ​និន្នាការ​កើនឡើង​ក្នុង​ស​ប្តា​ហ៍​នេះ ជាមួយនឹង​ការ​ផ្គត់ផ្គង់​បន្ថែម​មាន​កំណត់​ពី​អ្នក​ផលិត​ប្រេង​សំខាន់​ៗ៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមនិស្សិតឆ្នើម៤រូបបានឈ្នះការប្រកួតថ្នាក់ជាតិ SmartStart Unipreneur Learning Platform Hackathon រួចបានឱកាសដំណើរសិក្សាបច្ចេកវិទ្យាទៅសិង្ហបុរី

ព័ត៌មាន
ក្នុងចំណោមក្រុមឆ្នើមចំនួន ១១ ដែលមកពីសាកលវិទ្យាល័យចំនួន ៦ទូទាំងប្រទេសកម្ពុជា ក្រុម «វេលា» ដែលមានសមាជិក៤ នាក់មកពីសាកលវិទ្យាល័យពុទ្ធិសា…

អ្នកជំនាញថា ចរន្តទេសចរធ្វើដំណើរកម្សាន្ដភ្លូកទឹកភ្លូកដីនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បង្ហាញពីសញ្ញាងើបឡើងវិញនៃសេដ្ឋកិច្ច

ព័ត៌មាន
ភ្ញៀវទេសចរបានចេញធ្វើដំណើរកម្សាន្ដភ្លូកទឹកភ្លូកដីនៅតាមតំបន់ទេសចរណ៍ និងរមណីដ្ឋាននានានៅទូទាំងប្រទេស ក្នុងឱកាសឈប់សម្រាកពិធីចូលឆ្នាំថ្មីប្រពៃណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ