សារព័ត៌មាន

ទស្សនាវដ្ដី​«ប្រជាប្រិយ»ឈប់​​បោះពុម្ព ដោយ​ងាក​មក​ផ្សាយតាម​ហ្វេសប៊ុក​និង​គេហ​ទំព័រ​វិញ


សម្រាប់​អ្នក​នៅ​ក្នុង​ស្រុក​ខ្មែរ និង​សូម្បី​នៅ​ក្រៅ​ស្រុក លោក​អ្នក​ប្រហែល​ជា​ស្គាល់​ទស្សនាវដ្ដី ប្រជាប្រិយ ជា​មិន​ខាន។ ទស្សនាវដ្ដី​ដ៏​ល្បីល្បាញ​នេះ មាន​អាយុ​កាល​ផ្សាយ​ប្រមាណ​ជាង ២០ឆ្នាំ​មក​ហើយ ប៉ុន្តែ ឥឡូវ ទស្សនាវដ្ដី​នេះ ប្រកាស​លែង​​បោះពុម្ព​ផ្សាយ​ទៀតហើយ ដោយសារ​តែ​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យាឌីជីថល។
ទស្សនាវដ្ដី​ប្រជាប្រិយ​ដ៏​ល្បី​ប្រកាស​ឈប់​ចេញ​ផ្សាយ​ជា​សៀវភៅ​ហើយ ប៉ុន្តែ នៅ​បន្ត​ផ្សាយ​តាម​គេហ​ទំព័រ​និង​ហ្វេសប៊ុក។
ដោយ

ក្នុង​លិខិត​សុំ​អភ័យទោស​ប្រិយមិត្ត​អ្នក​អាន ចុះ​ថ្ងៃទី១១ មេសា ឆ្នាំ​២០១៧ អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ទស្សនាវដ្ដី​ដ៏​ចំណាស់​នេះ ប្រកាស​ថា ទស្សនាវដ្ដី​ប្រជាប្រិយ​នឹង​បញ្ឈប់​ការ​បោះពុម្ព​ផ្សាយ​ពី​ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ​តទៅ។ 

អ្នកស្រី សែន ថាវិន អ្នកគ្រប់គ្រង​ទូទៅ របស់​ទស្សនាវដ្ដី​ ប្រជាប្រិយ បាន​បន្ត​ថា ការ​បិទ​ការបោះពុម្ពផ្សាយ​នេះ គឺ​ដោយសារការរីកចម្រើន​ខ្លាំង​ផ្នែ​ក​បច្ចេកវិទ្យា​ឌីជីថល បច្ចុប្បន្ន និង​ថា បច្ចេកវិទ្យានេះ​កំពុង​ជំនួស​ការ​បោះពុម្ពផ្សាយ។ 

✌️ ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​ប្រឈម​នឹង​ការវិវឌ្ឍ​យ៉ាង​លឿន​នៃ​អ៊ិនថឹណិតនិង​បណ្ដាញ​សង្គម​ហ្វេសប៊ុក
✌️ ហេតុអ្វី​គេ​មិន​មើល​ព័ត៌មាន​ទូរទស្សន៍ បែរ​ជា​មើល​ព័ត៌មាន​ហ្វេសប៊ុក?

ទោះបី​ជា​នឹង​ឈប់បោះពុម្ព​ក្ដី សារព័ត៌មាន​ ប្រជាប្រិយ ក៏​នឹង​នៅ​តែ​បន្ត​បម្រើ​ប្រិយមិត្ត​អ្នក​អាន​ដដែល ប៉ុន្តែ នឹង​ផ្សាយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាថ្មី តាម​ហ្វេសប៊ុក និង​តាម​គេហ​ទំព័រ​វ៉ិបសាយថ៍ www.pmhotnews.com ដដែល។ 

គួរ​បញ្ជាក់ថា ក្នុង​អំឡុង​ទសវត្ស​ចុង​ក្រោយ​នេះ បច្ចេកវិទ្យា​ឌីជីថល​ និង​បណ្ដាញ​ព័ត៌មាន​សង្គម រីកចម្រើន​យ៉ាង​ខ្លាំង​ ទាំង​នៅ​កម្រិត​ពិភព​លោក និង​ទាំង​នៅ​ប្រទេស​កម្ពុជា។ ក្នុង​ចំណោម​ប្រជាជនប្រមាណ ១៦លាន​នាក់ មាន​អ្នក​ប្រើប្រាស់​អ៊ិនថឹណិត និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដល់ទៅ​ជិត ៥លាន​នាក់។ 

ហើយ​គេ​សង្កេត​ឃើញ ទាំង​បុគ្គល ក្រុមហ៊ុន អង្គការ​ ស្ថាប័ន​រដ្ឋ រួមទាំង​អ្នក​នយោបាយ​ នាំ​គ្នា​ងាក​មក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ផ្សព្វផ្សាយ​សារ​និងសកម្មភាពរបស់​ខ្លួន​ដល់​មហាជន។ 

ការរីកចម្រើន​ទាំងនេះ ត្រូវ​បាន​អ្នក​ខ្លះ​មើលឃើញថា ជា​ការ​គំរាម​កំហែង​ដល់​សារព័ត៌មាន​ប្រពៃណី ដូចជា កាសែត ទស្សនាវដ្ដី វិទ្យុ និង​ទូរទស្សន៍ ជាដើម ដោយ​ចំនួន​អ្នក​អាន​ អ្នក​ស្ដាប់ និង​អ្នក​ទស្សនា​បណ្ដាញ​ព័ត៌មាន​​ប្រពៃណី​បាន​ថយ​ចុះ​ជា​បណ្ដើរៗ។ ម្យ៉ាង​ទៀត នៅ​ស្ទើរ​តែ​គ្រប់​អង្គភាព​សារព័ត៌មាន​បែបប្រពៃណី​ទាំងអស់ ក៏​ងាក​មកវិនិយោគ​កាន់​តែ​ច្រើន​ឡើង​លើ​បច្ចេកវិទ្យា​ឌីជីថ គេហ​ទំព័រ និង​ហ្វេសប៊ុក ផង​ដែរ៕




អត្ថបទបន្ទាប់


អ្នក​សេដ្ឋកិច្ច​ប្រាប់​ពី​រូបមន្ត​​ក្នុង​ការ​ចាត់ចែង​លុយ​កាក់​​មាន​​ប្រសិទ្ធភាព

ព័ត៌មាន
ជន​ជាតិ​ចិន​មាន​វប្បធម៌​ល្អ​ក្នុង​ការ​សន្សំ​ប្រាក់​តាម​ការ​ទូន្មាន​របស់​ទស្សនវិទូ​ចិន​ដ៏​ល្បី លោក ខុង ជឺ កាល​ពី​ជាង​២៥០០​ឆ្នាំ​មុន។ ខ…

កូនខ្មែរគួរ​ដឹង​និង​ចងចាំ​អំពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ព័ត៌មាន
ប្រជាជាតិ​ខ្មែរ​ដែល​ល្បី​មាន​វប្បធម៌​រុង​រឿង​ខ្ពង់​ខ្ពស់​ពី​បុរាណ ចូល​ដល់​ខែ​មេសា នៃ​សូរ្យគតិ​នេះ គឺ​ជា​ពេល​ដែល​ខ្មែរ​គ្រប់​ក្រុម​គ្រួស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ