នៅក្នុងចំណោម គម្រោងដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន
៨ គម្រោងដែលបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី ០២ ខែមេសានេះ
គេកត់សម្គាល់ឃើញថា មានគម្រោង បង្កើតរោងចក្រស្រាបៀរ និងភេសជ្ជៈធំមួយ ដែលមានតម្លៃទុនវិនិយោគជាង
១៦០ លានដុល្លារអាមេរិកក៏ត្រូវបានអនុម័តផងដែរ។
គម្រោងបង្កើតរោងចក្រស្រាបៀរ និងភេសជ្ជៈនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន
HANUMAN BEVERAGES CO., LTD ដោយគម្រោងនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងវែង
ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល និងអាចបង្កើតការងារបានចំនួន
១.៥៤៥កន្លែង។
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។