អត្ថបទនេះ បានធ្វើបច្ចុប្បន្នភាពនៅម៉ោង ៨៖០៧ នាទី​ល្ងាច ថ្ងៃទី ១០ មីនា ២០២០

កម្ពុជារកឃើញករណី Covid-19 ថ្មី១ករណីបន្ថែមទៀតហើយ!


ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអះអាងនៅល្ងាចថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០នេះ ថា កម្ពុជារកឃើញមានករណីអ្នកឆ្លងថ្មី ចំនួន ១ករណីបន្ថែមទៀត លើស្ត្រីជនជាតិអង់គ្លេសម្នាក់ វ័យ ៦៥ឆ្នាំ។ បច្ចុប្បន្នស្ត្រីជនជាតិ​អង់គ្លេស​ម្នាក់នោះ កំពុងដាក់ឲ្យនៅដាច់ដោយឡែក ក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។
កម្ពុជារកឃើញករណី Covid-19 ថ្មី១ករណីបន្ថែមទៀត (រូបតំណាង)
ដោយ

សរុប​មកទល់​ពេលនេះ កម្ពុជា បានរកឃើញករណី​ឆ្លង​មេរោគ Covid-19 ចំនួន ៣ករណីហើយ ដែល​មួយករណីកើតលើបុរសជនជាតិចិន មួយករណីទៀត កើតលើបុរស​ជាជនជាតិខ្មែរ និងមួយករណីចុងក្រោយនេះ គឺកើតឡើង​លើស្ត្រីជនជាតិអង់គ្លេស ដែលធ្វើដំណើរពីទីក្រុងឡុង ចក្រភពអង់គ្លេស ទៅកាន់ប្រទេស​​​ប្រទេសវៀត និងបន្ដដំណើរតាមកប៉ាល់​​ចូល​ក្នុងទឹកដី​ខេត្ត​កំពង់ចាម​ប្រទេស​កម្ពុជា។ 

បើតាម​ក្រសួង​សុខាភិបាល ស្ត្រី​ជនជាតិ​អង់គ្លេស​ដែលមាន​វិជ្ជមាន Covid-19 ដែលទើបរកឃើញនេះ គឺបានឆ្លង​ពីស្ត្រីជនជាតិ​វៀតណាម​ម្នាក់ ដែលមាន Covid-19 អំឡុងពេល​ស្ត្រី​ទាំងពីរនាក់នេះ បាន​ជិះ​យន្ដហោះ អង្គុយ​ជាប់កៅអីគ្នា​ ធ្វើដំណើរ​ពីទីក្រុង​ឡុង ទៅកាន់ប្រទេសវៀតណាម។ ​

បច្ចុប្បន្ន ស្ត្រី​ជាជាតិ​អង់គ្លេស​ម្នាក់នោះ កំពុង​ដាក់​ឲ្យនៅ​ដាច់ដោយឡែក​ក្នុងមន្ទីរពេទ្យ​ក្នុងខេត្ត​កំពង់ចាម ហើយ​អ្នកប៉ះពាល់ដោយផ្ទាល់​ជាមួយនឹង​ស្ត្រី​មាន Covid-19 រូបនេះ ក៏ត្រូវ​បន្ដតាមដាន និងដាក់ឲ្យនៅដាច់ដោយឡែក នៅលើ​​នាវា​ផងដែរ បន្ទាប់ពីបាន​ធ្វើតេស្ដរួចហើយ តែមិនទាន់​រកឃើញផ្ទុក​មេរោគ Covid-19 នៅឡើយ។

សូមរង់ចាំ​តាមដាន​ព័ត៌មាន​លម្អិត​នាពេល​បន្តិចទៀតនេះ!​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងការងារ៖ រោងចក្រដែលបានបិទ អាចនឹងបើកឡើងវិញ ក្រោយនាវាដឹកជញ្ជូនវត្ថុធាតុដើមពីចិនមកដល់កម្ពុជា៧គ្រឿង

ព័ត៌មាន
ក្រោយសម្តេចតេជោបានប្រកាសថា នាវាដឹកជញ្ជូនចំនួន៧គ្រឿងដែលដឹកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជា បាននិងកំពុងដឹកចូលមកផែកម្ពុជាជាបន្…

៣ថ្ងៃទៀត ធនាគារអេស៊ីលីដានឹងបិទដំណាក់កាល Book Building សម្រាប់ការទិញភាគហ៊ុនរបស់ខ្លួន

ព័ត៌មាន
ធនាគារអេស៊ីលីដា បានឲ្យដឹងថា ការកំណត់ថ្លៃ និងលក់ភាគហ៊ុនរបស់ខ្លួន ក្នុងដំណាក់កាលដំបូង ឬហៅថា Book Building នឹងបិទនៅក្នុងរយៈពេល៣ថ្ងៃទៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ