កូវីដ១៩ នៅ​កម្ពុជា

ក្នុងអំឡុងពេលកូវីដ១៩ អ្នកមិនបាច់ទៅផ្សារទេ! Delishop.Asia ដឹក​គ្រឿងទេស​​ទៅ​ដល់​ផ្ទះលោកអ្នក!


ដើម្បីឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ថ្មី​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត​កូវីដ១៩ ផ្សារ​លក់​គ្រឿងទេស​តាមអនឡាញ​នៅ​កម្ពុជា Delishop.Asia បាន​ប្រកាស​បើក​ដំណើរការ​សេវាកម្ម​ដឹក​ជញ្ជូន​ដោយ​គ្មាន​ការប៉ះពាល់ ដោយ​ផ្ទាល់​ជាមួយ​អតិថិជន និង​ជម្រើស​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធើណិត។ ដោយមានដៃគូសរុបជាង ៤០កន្លែង និងទំនិញជាង ៩០០០ មុខ Delishop.Asia ប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកជញ្ជូននូវគ្រឿងទេសផ្សេងៗ ដែលជាភាពភាពចាំបាច់ របស់អតិថិជនដែលកំពុងត្រូវការ ។
ផ្សារ​លក់​គ្រឿង​ទេស​តាម​អនឡាញ Delishop.Asia ផ្ដល់​សេវា​ដឹក​ជញ្ជូន​ដល់​ផ្ទះលោកអ្នក ក្នុង​អំឡុងពេល​កើត​ជំងឺ​រាតត្បាតកូវីដ១៩នេះ។
ដោយ

លោក Jonathan Meuret ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Delishop.Asia បានមានប្រសាសន៍ថា៖ “ការរីករាលដាល យ៉ាងឆាប់រហ័សនិងភ្លាមៗនៃ មេរោគកូវីដ១៩ បានបង្ខំឱ្យមនុស្សគ្រប់គ្នាកាត់បន្ថយការប្រាស្រ័យទាក់ទងសង្គម និង ប្រតិបត្តិការជាច្រើនដែលយើងធ្លាប់ធ្វើកន្លងមក”។  “ការចេញក្រៅដើម្បីទៅទិញទំនិញ និងរបស់របរចាំបាច់នៅហាង ធម្មតាឥឡូវនេះទាមទារការពិចារណា និងការប្រុងប្រយ័ត្នខ្ពស់។ បញ្ហាប្រឈមនេះបានជម្រុញឱ្យ Delishop.Asia នៅតែបន្តប្រតិបត្តិការរបស់យើងជានិច្ច។ មិនថាមានរឿងអ្វីកើតឡើងនោះទេ ក្រុមហ៊ុនរបស់យើងខ្ញុំនឺងបន្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចសីលធម៌ ក្នុងការ ធានាថាមនុស្សគ្រប់គ្នានឹងអាចស្វែងរកបាននូវគ្រឿងទេសដែលពួកគេកំពុងត្រូវការក្នុងជិវិតប្រចាំថ្ងៃរបស់ពួកគេ។ ជារៀងរាល់ថ្ងៃ ក្រុមការងាររបស់យើងខ្ញុំ បានព្យាយាមរិះរកគ្រប់មធ្យោបាយថ្មីៗដែលពួកយើងអាចធ្វើទៅរួច ដើម្បីបន្តការដឹកជញ្ជូន និងការធ្វើប្រតិបត្តិការចំណាយផ្សេងៗដែលប្រកបដោយសុវត្ថិភាព”។

សម្រាប់ការដឹកជញ្ជូនទំនិញ អតិថិជនត្រូវបញ្ជាទិញគ្រឿងទេសដែលមានតម្លៃយ៉ាងហោចណាស់ ១០ ដុល្លារនៅលើ គេហទំព័ររបស់ Delishop.Asia៖ https://delishop.asia/ ។ ថ្លៃដឹកជញ្ជូនគឺ ១ ដុល្លារអាមេរិក។ រាល់ការចំណាយទិញលើសពី ៥០ ដុល្លារឡើងទៅ នោះថ្លៃដឹកជញ្ជូននឹងមិនត្រូវបានគិតឡើយ។

សេវាកម្មដឹកជញ្ជូនប្រកបដោយអនាម័យ និងមានសុវត្ថិភាពរបស់ Delishop.Asia ចាប់ផ្តើមពីដំណាក់កាលវេចខ្ចប់ទៅ។ បុគ្គលិកយើងបានទទួលការបណ្តុះបណ្តាលក្នុងការអនុវត្តអនាម័យដ៏ល្អបំផុតទៅតាមអ្វីដែលអង្គការសុខភាពពិភពលោក និង មន្រ្តីសុខាភិបាលបានណែនាំ។ ពួកគេសុទ្ធតែអនុវត្តការរក្សាគម្លាតសង្គម ប្រើប្រាស់ទឹកលាងដៃមុនពេលដឹកជញ្ជូន និងត្រួតពិនិត្យ សីតុណ្ហភាពរាងកាយរបស់ពួកគេយ៉ាងទៀងទាត់។ រាល់ប្រអប់កេសប្រើក្នុងការដឹកជញ្ជូន និងឃ្លាំងស្តុកទំនិញរបស់ Delishop.Asia ត្រូវបានលាងសម្អាតនិងសម្លាប់មេរោគជាប្រចាំ។ លើសពីនេះទៅទៀត រាល់បុគ្គលិក និងដៃគូដឹកជញ្ជូន ទាំងអស់ដែល បានបង្ហាញរោគសញ្ញាណាមួយនៃជំងឺកូវីដ១៩ នឹងតម្រូវឱ្យធ្វើការផ្តាច់ខ្លួននៅផ្ទះ ហើយស្វែងរកជំនួយពីផ្នែកសុខាភិបាល ជាបន្ទាន់។

នៅពេលទំនិញត្រូវបានវេចខ្ចប់ប្រកបដោយអនាម័យរួចរាល់ហើយ ដៃគូដឹកជញ្ជូនរបស់យើងនឹងដឹកយកទៅកាន់ អាសយដ្ឋានដែលបានកំណត់ដោយអតិថិជន។ បន្ទាប់មក នៅពេលដែលដៃគូដឹកជញ្ជូនបានទៅដល់គោលដៅនោះ ពួកគេនឹងជូន ដំណឹងដល់អតិថិជន ហើយគេនឹងដាក់ទំនិញក្នុងកញ្ចប់បិទជិតនៅទីតាំងដែលបានកំណត់ដោយអតិថិជន។ ដៃគូដឹកជញ្ជូន របស់យើង នឹងឈរនៅចម្ងាយពីរទៅបីម៉ែត្រ ហើយរង់ចាំអតិថិជនទទួលយកកញ្ចប់ទំនិញរួចរាល់មុនធ្វើការចាកចេញ។ អតិថិជន មានជម្រើសក្នុងការទូទាត់ប្រាក់នៅលើគេហទំព័របានបន្ទាប់ពីពួកគេបានធ្វើការបញ្ជាទិញរួច។ ពួកគេក៏អាចបង់ជាសាច់ប្រាក់ ឬស្កេន QR កូដ ជាមួយវីង ឬ ABA នៅពេលទំនិញត្រូវបានបញ្ជូនទៅដល់ពួកគេផងដែរ។

បុគ្គលិក​ផ្សារគ្រឿងទេស​អនឡាញ Delishop រៀបចំ​ទំនិញ​ដើម្បីដឹកជញ្ជូនទៅឲ្យអតិថិជន។

ដើម្បីលើកទឹកចិត្តអតិថិជនឱ្យជ្រើសរើសការទូរទាត់ប្រាក់តាមអ៊ីនធឺរណែត Delishop.Asia កំពុងផ្តល់ជូនកម្មវិធីលើក ទឹកចិត្តជាច្រើន តាមរយៈការបញ្ចុះតម្លៃ និងការផ្ដល់ប្រាក់ត្រឡប់មកវិញ។ ប្រសិនបើអតិថិជនធ្វើការបញ្ជាទិញ មុន ឬនៅថ្ងៃទី ០៦ ខែឧសភាឆ្នាំ ២០២០ នេះ ដោយប្រើប្រាស់ វីងដើម្បីទូទាត់ប្រាក់ ពួកគេនឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ។ ជាមួយគ្នានេះផងដែរ អតិថិជនរបស់ធនាគារ ABA ទាំងអស់អាចប្រើ MasterCard របស់ពួកគេដើម្បីទូទាត់ប្រាក់ រួចពួកគេនឹងទទួលបានសាច់ប្រាក់ ចំនួន ១០ ដុល្លារត្រឡប់មកវិញ ក្នុងការទិញដែលចំនាយអស់ ១០០ ដុល្លារជាមួយ Delishop.Asia។

លោក Jonathan Meuret បានប្រាប់ឱ្យដឹងថា៖ “ក្នុងនាមជាអ្នកផ្ដល់ជូនសេវាកម្មដឹកជញ្ជូនទំនិញគ្រឿងទេសលំដាប់ខ្ពស់ ឈានមុខគេ Delishop.Asia ដឹងពីទំនួលខុសត្រូវរបស់ខ្លួនក្នុងការធ្វើជាគម្រូជំនួញដែលប្រកបដោយទំនួលខុសត្រូវ ចំពោះសង្គម និងការចាត់វិធានការណ៍ដើម្បីធានាសុវត្ថិភាពជូនមនុស្សគ្រប់រូប។  តាមរយៈការដឹកជញ្ជូនដែលគ្មាន ការប៉ះពាល់ផ្ទាល់ជាមួយអតិថិជន និងការទូទាត់ប្រាក់តាមអុីនធឺរណែត យើងកំពុងតែអាចការពារ ការឆ្លងមេរោគតាមរយៈ ការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់រវាងអតិថិជន និងដៃគូដឹកជញ្ជូនជាច្រើន។ តាមរយៈវិធីសាស្រ្តនេះ យើងខ្ញុំសង្ឃឹមថា នឹងអាចផ្តល់ទំនិញជូន អតិថិជនដែលប្រកបដោយភាពស្ងប់ចិត្តបាន។ Delishop.Asia គឺមានតួនាទីក្នុងការបំបាត់ភាពស្មុគស្មាញរបស់ លោកអ្នកក្នុងការទិញគ្រឿងទេស។ ជម្ងឺរាតត្បាតនេះគឺបាន ផ្ដល់ភាពតានតឹងដល់យើងទាំងអស់គ្នា គ្រប់គ្រាន់ហើយណាស់មកហើយ។”

Delishop.Asia គឺជាផ្សារទំនិញតាមអុីនធឺរណែតដំបូងនិងនាំមុខគេនៅកម្ពុជា ដែលផ្ដល់នូវសេវាដឹកជញ្ជូន ផ្នែក គ្រឿងទេស អាហារ និងភេសជ្ជៈ គ្រឿងសំអាងនិងទំនិញប្រើប្រាស់ផ្សេងៗទៀតដ៏រហ័សបំផុត។ Delishop.Asia គឺជា គេហទំព័រធំបំផុតក្នុងវិស័យលក់គ្រឿងទេសតាមអ៊ីនធឺរណែតនៅកម្ពុជា ដែលគេហទំព័រនេះមានទំនិញជាង ៩០០០ មុខពីអ្នកផ្គត់ផ្គង់សរុប ជាង ៤០កន្លែង៕




អត្ថបទបន្ទាប់


សមាគមរោងចក្រកាត់ដេរកម្ពុជា៖ រោងចក្រ ១៨០ហើយបានព្យួរការងារ ខណៈរោងចក្រ ៦០ទៀត នឹងឈានទៅរកការព្យួរដែរ

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅថ្ងៃទី ៤ ខែឧសភានេះ បានអះអាងនៅក្នុងលិខិតមួយរបស់ខ្លួនថា គិតមកទល់ពេលនេះ មានរោងចក្រចំនួន ១៨០ រោងចក្រហើយ …

កំណើនការដឹកជញ្ជូនឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ ថយចុះមកនៅ ៧,៨៤% នៅ៤ខែឆ្នាំនេះ

ព័ត៌មាន
នៅក្នុងរយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០នេះ កំណើននៃការដឹកជញ្ជូនឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានការថយចុះមកនៅត្រឹម ៧,៨៤…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ