Online Payment

ការទូទាត់ប្រាក់អនឡាញ កំពុងកក្រើកក្នុងទីផ្សារកម្ពុជា


ប៉ុន្មានឆ្នាំចុងក្រោយនេះ ការទូទាត់ប្រាក់អនឡាញ (Online Payment) បាន​រីក​លូតលាស់យ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា។ គេសង្កេតឃើញថា យុវជន បានងាកមកប្រើសេវាទូទាត់លុយតាមអនឡាញកាន់តែច្រើន ដូចជា នៅតាមហាងកាហ្វេ ភោជនីយដ្ឋាន រោងកុន និងបង់ថ្លៃទឹកភ្លើងជាដើម។
ការទូទាត់ប្រាក់អនឡាញ កំពុងកក្រើកក្នុងទីផ្សារកម្ពុជា (រូបថត៖ ហេង ភារម្យ)
ដោយ
អំពី online payment

ការប្រើប្រាស់សេវា Online Payment ត្រូវបានយុវជន អះអាងថា បានជួយសម្រួលដល់ពួកគេបានយ៉ាងច្រើន ដូចជា កាត់បន្ថយការចំណាយ ចំណេញពេលវេលា និងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។ 

ទាក់ទងនឹងនិន្នាការថ្មីនេះ លោក ថូ ម៉ាស ផូកូនី (Tomas Pokorny) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pi Pay បានថ្លែងថា ដំបូងក្រុមហ៊ុនបានបញ្ចុះតម្លៃសម្រាប់ SMEដែលជាដៃគូ ដើម្បីទាក់ទាញឲ្យអតិថិជនបានស្គាល់ ប៉ុន្ដែ ជាគោលដៅ Pi Pay មិនចង់ឲ្យអតិថិជនគិតត្រឹមតែការចំណេញពីការបញ្ចុះតម្លៃនោះទេ ព្រោះ ការទូទាត់សាច់ប្រាក់អនឡាញ បានជួយឲ្យពលរដ្ឋចំណេញពេលវេលា និងជួយឲ្យSMEដែលជាដៃគូ Pi Pay មានបញ្ជីទូទាត់ប្រាក់បានច្បាស់លាស់ ដែលជាប្រយោជន៍ក្នុងការធ្វើអាជីវកម្មរបស់ពួកគេ។

សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជិះម៉ូតូជាង៨០%បានពាក់មួកសុវត្ថិភាព តែភាគច្រើនជាមួកគ្មានស្ដង់ដារ

ព័ត៌មាន
អ្នកជិះម៉ូតូប្រមាណ៨៥ទៅ៩០ភាគរយ បានពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរ ប៉ុន្ដែ មួកដែលពួកគេបានពាក់នោះ និងមួកសុវត្ថិភាពដែលបានចរាចរណ៍នៅលើទី…

អាជ្ញាធរចិន បើកយុទ្ធនាការចុះចាប់សម្ភារកីឡាក្លែងក្លាយ ខណៈការប្រកួត World Cup ជិតឈានចូលមកដល់

ព័ត៌មាន
ស្របពេលដែលរដូវ World Cup 2018 កាន់តែកៀកនឹងចូលមកដល់ ការផលិតសម្ភារកីឡាក្លែងក្លាយនៅប្រទេសចិន សម្រាប់លក់ចែកចាយក្នុងស្រុក និងនាំចេញទៅក្រៅប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ