អាជ្ញាបណ្ណទេសចរណ៍

ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញ កើនឡើង ៤ដង នៅ៥ខែ ឆ្នាំ២០១៩


មន្ត្រីជាន់ខ្ពស់ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា គិតត្រឹម ៥ខែ ដំបូង ឆ្នាំ២០១៩ ចំនួនអាជីវកម្មដែលបានស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញ មាន ចំនួន ៩០ អាជីវកម្ម ដែលបានកើនឡើងរហូតដល់ ៤ដង បើធៀបនឹងឆ្នាំ ៥ខែកាលពីឆ្នាំ២០១៨។
គេហទំព័រ​របស់ក្រសួង​ទេសចរណ៍​សម្រាប់​ការស្នើសុំ​អាជ្ញាបណ្ណតាមអនឡាញ (http://www.cambodiatourismindustry.org/)
ដោយ

ឯកឧត្តម សុង តុង​ហាប់​អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បានថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​កំណែ​ទម្រង់​ថ្មី​នៃការ​ស្នើសុំ​អាជ្ញាបណ្ណទេសចរណ៍ ថា ក្រសួងទេសចរណ៍​បានដាក់​ឲ្យ​អនុវត្ត​កម្មវិធី​កំណែទម្រង់​ការស្នើសុំ​អាជ្ញាបណ្ណទេសចរណ៍​តាម​ប្រព័ន្ធអនឡាញនេះ តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។

តាមការកត់សម្គាល់ របស់ក្រសួង ឃើញថា ការអនុវត្ត​ស្នើសុំអាជ្ញាបណ្ណតាមអនឡាញនេះ ហាក់​មាន​សន្ទុះ​កំណើន​គួរឲ្យកត់​សម្គាល់ បើគិតមក​ទល់ពេលនេះ។ តួយ៉ាង នៅ​៥ ខែ​ឆ្នាំ២០១៩ នេះ ក្រសួង​ទេសចរណ៍​សង្កេតឃើញថា ប្រតិបត្តិករបាន​មកដាក់ពាក្យស្នើសុំ​អាជ្ញាបណ្ណតាម​ប្រព័ន្ធ​អនឡាញមាន​ចំនួន​៩០ អាជីវកម្ម ដែលមាន​ការកើនឡើង​រហូតដល់ ៤ ដង​ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ ២០១៨។

ជាមួយគ្នានេះដែរ ឯកឧត្តម ឈុន មករា អគ្គលេខាធិការរង គណៈកម្មការ វាយតម្លៃទីក្រុងស្អាត និងជា ប្រធាននាយកដ្ឋាន គ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ចូន និងមគ្គុទេសក៍​ទេសចរណ៍​បាន​ឲ្យដឹងថាដែរថា មួយរយៈ​ចុងក្រោយនេះ ការស្នើសុំ​អាជ្ញាបណ្ណ​តាម​អនឡាញ ហាក់មាន​កំណើនច្រើន ពិសេស​គឺអាជីវកម្ម​ជាការីទេសចរណ៍​ និងភ្នាក់ងារទេសចរណ៍​តែម្ដង ខណៈដែល​សណ្ឋាគារ​ធំៗ​ក៏មាន​ការស្នើសុំ​ច្រើនដែរ។

របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញថា គិតត្រឹមឆ្នាំ២០១៨ ស្ថិតិ​អាជីវកម្ម​ដែលបាន​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាបណ្ណ​តាមប្រព័ន្ធ​អនឡាញសរុប​មានចំនួន​១៧៧ អាជីវកម្ម ក្នុងនោះ រួមមាន ភោជនីយដ្ឋានចំនួន ៦៦ ,ការីទេសចរណ៍​ និងភ្នាក់ងារទេសចរណ៍​ចំនួន​៥៥ , សណ្ឋាគារ​ចំនួន​១៨ និងមគ្គុទេ្ទសក៍​ទេសចរណ៍​ចំនួន​៣១ រួមជាមួយ​នឹង​អាជីវកម្ម​ផ្សេងៗទៀត។ 

របាយការណ៍​ដដែល​បាន​បញ្ជាក់ឲ្យដឹងទៀតថា គិតត្រឹម​ឆ្នាំ២០១៩នេះ អាជីវកម្ម​សណ្ឋាគារ មានចំនួន ៨២១ ស្មើនឹងជាង​៤៧ ពាន់​បន្ទប់ , ផ្ទះភ្ញៀវ​មានចំនួន ជាង ២.២០០ ស្មើនឹង​ជាង​៣៤ ពាន់បន្ទប់, ភោជនីយដ្ឋាន​មានចំនួន ជាង ២.៣០០ ,ហាងម៉ាស្សា​មានចំនួន,​៣៤២ ទីភ្នាក់ងារទេសចរណ៍​មានចំនួន ៧៣៥ មគ្គុទ្ទេសក៍​ទេសចរណ៍ មានចំនួន ជាង​៦.២០០ នាក់។

របាយការណ៍ពីក្រសួងទេសចរណ៍​ឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ កន្លងមក ទេសចរអន្តរជាតិ​ដែលបាន​ធ្វើដំណើរកម្សាន្ដ​មកកម្ពុជា មានចំនួន​៦លាន ២សែននាក់ កើនឡើង​១១%។ 

ដោយឡែក​នៅ៤ខែ​ឆ្នាំ២០១៩នេះ ទេសចរអន្តរជាតិ​មកទស្សនា​កម្ពុជា មានចំនួន​២លាន ៤សែននាក់ កើនឡើង​ជាង ១១% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ​២០១៨។ ហើយពេញមួយឆ្នាំ​២០១៩នេះ ក្រសួងព្យាករថា ទេសចរ​អន្តរជាតិ​នឹងកើនឡើងដល់៦លាន ៦សែននាក់ និងឆ្នាំ២០២០ រំពឹង​កើនដល់​៧លាននាក់ ខណៈដែលឆ្នាំ២០៣០ រំពឹងកើនឡើងដល់ ១៥​លាននាក់៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត! កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប វៀតណាម នឹងចុះហត្ថលេខានៅចុងខែ មិថុនានេះ!

ព័ត៌មាន
នៅទីបំផុត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងវៀតណាម នឹងត្រូវចុះហត្ថលេខារួមគ្នានៅចុងខែមិថុនានេះហើយ បន្ទាប់ពីប្រទេសវៀតណាមបានចរចា…

ចិនបញ្ចេញលក់អង្ករស្ដុកចាស់ កំពុងប៉ះខ្លាំងដល់ទីផ្សារអង្ករថៃ និងវៀតណាម ខណៈកម្ពុជាប៉ះតិចតួច

ព័ត៌មាន
ការបញ្ចេញលក់ស្ដុកអង្ករចាស់របស់ចិន នៅប៉ុន្មានខែថ្មីៗនេះ បាននិងកំពុងធ្វើប្រទេសនាំចេញអង្ករធំៗនៅអាស៊ីអាគ្នេយ៍ដូចជា ថៃ និងវៀតណាមជាដើមកំពុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ